យោងតាមប្រសាសន៍លោក ង្វៀងហ្វាងទ្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១- ២០៣០ (ហៅកាត់ថា កម្មវិធី) នៅលើភូមិសាស្រ្តខេត្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
ហេដ្ឋារចនាមូលដ្ឋានមានភាពសុក្រឹតជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅលើភូមិសាស្រ្តខេត្តហូវយ៉ាង។
ដើម្បីអនុវត្តល្អនូវកម្មវិធី កិច្ចសហការត្រូវបានគណៈជនជាតិអនុវត្តត្រូវតាមផែនការនៃការអនុវត្តកម្មវិធី ដំណាក់កាល២០២១-២០២៥ និងផែនការប្រចាំឆ្នាំរបស់ខេត្ត។ ការឃោសនា ផ្សព្វផ្សាយនិងការណែនាំអំពីការអនុវត្តកម្មវិធីត្រូវបានអនុវត្តព្រមៗគ្នា សំដៅផ្សព្វផ្សាយខ្លឹមសារទាំងស្រុងនៃគម្រោង និងអនុគម្រោងនីមួយៗ ដល់មុខសញ្ញា ប្រជាជនដែលទទួលផល។ អាស្រ័យហេតុនេះ ជីវភាពរបស់ជនជាតិភាគតិចក្នុងខេត្តត្រូវបានកែលម្អ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច-សង្គមសំខាន់ៗត្រូវបានយកចិត្តទុកដាក់វិនិយោគ។ លើសពីនេះ ខេត្តបានចេញគោលនយោបាយគាំទ្រអត្រាការប្រាក់ យកចិត្តទុកដាក់និងបង្កលក្ខណៈសម្រាប់គ្រួសារក្រីក្របុលទុនអនុគ្រោះដើម្បីអភិវឌ្ឍការផលិត តាមរយៈនោះ ប្រាក់ចំណូលរបស់ក្រុមគ្រួសារក្រីក្រនៅតំបន់ជនបទបានកើនឡើង ទម្រង់កាត់បន្ថយភាពក្រីក្រត្រូវបានពង្រីកទូលំទូលាយ។ ការអប់រំនិងបណ្តុះបណ្តាលមានភាពវិវឌ្ឍជាលំដាប់។ ការងារការពារនិងថែទាំសុខភាពប្រជាជននៅតំបន់ជនជាតិភាគតិច ត្រូវបានផ្តោតការយកចិត្តទុកដាក់។ សន្តិសុខសង្គមនិងសុខុមាលភាពសង្គម ត្រូវបានធានាទាន់ពេលនិងចំមុខសញ្ញា; ការសិក្សាស្រាវជ្រាវនិងអនុវត្តនូវវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត និងជីវភាពរស់នៅត្រូវបានលើកស្ទួយ។ល។
លោកហ្វាងទ្រេវ មានប្រសាសន៍ ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន ទូទាំងខេត្តនៅមានគ្រួសារក្រីក្រ៩.៧៣៦គ្រួសារ (ក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រ មាន១.០៧៥គ្រួសារ ស្មើនឹង១១,៤៦% នៃចំនួនគ្រួសារក្រីក្រសរុបក្នុងខេត្ត និងស្រូបអត្រា១៣,១៣% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប។ ថយចុះ២,៨៨%បើប្រៀបនឹងឆ្នាំ ២០២១ អត្រាដាក់ចេញរបស់ខេត្តគឺ ២%។ គ្រួសារប្រកៀកបន្ទាត់ក្រ មាន៧.៤២៦គ្រួសារ ស្មើនឹង៣,៦៩% បើប្រៀបនឹងចំនួនគ្រួសារទាំងអស់។ សមិទ្ធផលនេះ មានការរួមចំណែកយ៉ាងធំធេងរបស់កម្មវិធី ពេលដែលគម្រោងនិងអនុគម្រោងពង្រីកប្រសិទ្ធភាព”។
គ្រប់គម្រោងរបស់កម្មវិធី បានរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសុក្រឹត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តនិយាយរួម និងនៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក។ លោកត្រឹងវ៉ាន់ចៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វា បានឱ្យដឹង៖ “ក្រៅពីប្រភពធនធានសម្រាប់អនុវត្តកម្មវិធីលើភូមិសាស្រ្តបានឧបត្ថម្ភ ពីប្រភពថវិកាមជ្ឈិម ខេត្តក៏បានបែងចែកថវិកាបដិភាគ ធានាតាមសមាមាត្រដែលបានកំណត់ សមស្របតាមលក្ខណៈជាក់ស្តែងរបស់ភូមិភាគ ដូច្នេះ ប្រសិទ្ធភាពនៃគម្រោងសម្រេចបានកាន់តែខ្ពស់”៕
ហាថាញ - សុផន