08/07/2024 - 17:05

អភិរក្ស​វប្បធម៌​ចាប់​ពី​មូល​ដ្ឋាន​

តាម​ប្រ​សាសន៍​លោក​ យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ អា​ស្រ័យ​គម្រោង​អភិរក្ស​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ទើប​ការ​ងារ​អភិរក្ស​ត្រូវ​បាន​ប្រ​ជា​ជន​ស្រុះ​ចិត្ត​គំ​និត​គាំ​ទ្រ។​

 ក្រុម​សិល្បៈ​ខ្មែរ​នៅ​ឃុំ​ឌិញ​ហ្វា ដំ​បូង​គឺប្រ​គំ​តែ​ភ្លេង​ពិណ​ពាទ្យ​ សព្វ​ថ្ងៃ​បាន​សម្តែង​គ្រប់​ឈុត​ឆាក​សិល្បៈ​ប្រ​ពៃណី​ បម្រើ​ពិធី​បុណ្យ​ទាន​នៅ​ភូមិ​ស្រុក។​

សិប្បករ​ឆ្នើម​យ័ញ​តៀង​ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ជាអ្នក​អស់​ពី​ចិត្ត​នឹង​ទម្រង់​សិល្បៈ​ប្រ​ពៃណី​។​ ពី​មុន​ លោក​បាន​ចូល​រួម​បង្កើត​ក្រុម​ភ្លេង​និង​បង្រៀន​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​ឃុំ​ឌិញ​ហ្វា។​ លោក​យ័ញ​តៀង​ បាន​ឱ្យ​ដឹង៖ “ដោយ​សារ​ការ​ងារ​ចិញ្ចឹម​ជីវិត ម្ល៉ោះ​ហើយ​ មាន​ដៃ​ភ្លេង​ជាច្រើន​ឋិត​ក្នុង​វ័យ​ពលកម្ម​បាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ ដូច្នេះ​ខ្ញុំ​និង​សមា​ជិក​ក្នុង​ក្លឹប​បាន​ឯក​ភាព​គ្នា​បណ្តុះ​បណ្តាល​ដៃ​ភ្លេង​ជា​យុវ​វ័យ​នៅ​ភូមិ​ស្រុក​។​ គំ​និត​នេះ​ បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​គាំ​ទ្រ និង​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ ចាប់​តាំង​ពី​ពេល​នោះ​មក​ មាមីង​បាន​បញ្ជូន​កូន​ចៅ​មក​រៀន​ភ្លេង​យ៉ាង​ច្រើន​កុះ​ករ​។​ បច្ចុប្បន្ន​ គ្រប់​វត្ត​សុទ្ធ​សឹង​តែ​មាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ប្រ​គំ​ដោយ​ប្អូន​ៗ​យុវ​វ័យ”។​

ដោយ​ឃើញ​ប្រ​សិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​ ដៃ​ភ្លេង​វ័យ​ក្មេង​មាន​ភាព​ងាយ​ស្រួល​ ក្រុម​ភ្លេង​ពិណ​ពាទ្យ​ដែល​សិប្ប​ករ​ឆ្នើម​យ័ញ​តៀង​ ទទួល​បន្ទុក​ បាន​ស្នើ​ពង្រីក​សកម្ម​ភាព​ដោយ​ការ​បង្កើត​ក្លឹប​សិល្បៈ​ខ្មែរ​នៅ​ឃុំ​ឌិញ​ហ្វា មាន​សកម្ម​ភាព​កាន់​តែសម្បូរ​បែប​ថែម​ទៀត។​ យោង​តាម​ប្រ​សាសន៍​លោក​ ក្វាង​ទ្រុង​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ឧត្តមភាព​របស់​ភូមិ​ភាគ​គឺ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ដូច្នេះ​ សកម្ម​ភាព​វប្បធម៌​និង​សិល្បៈ​មាន​ប្រ​ភព​ធន​ធាន​ មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។​ សកម្ម​ភាព​វប្បធម៌​និង​កីឡា​បាន​រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​ខ្មែរ​ចាប់​ពី​មូល​ដ្ឋាន​ ដូច្នេះ​ភូមិ​ភាគ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។​

លោក​យ័ញ​តៀង​ បាន​រៀប​រាប់​៖ “ទទួល​បាន​ការ​គាំ​ទ្រ​ពី​ភូមិ​ភាគ​ វត្ត​អា​រាម​និង​ការ​ចូល​រួម​អស់​ពី​ចិត្ត​របស់​ប្រ​ជា​ជន​ ក្លឹប​កាន់​តែរីក​ចម្រើន។​ យើង​ខ្ញុំ​រឹតតែ​រីក​រាយ ព្រោះ​បច្ចុប្បន្ន​យុវ​វ័យ​បាន​ចូល​រួម​យ៉ាង​ច្រើន។​ នេះ​ជា​ប្រ​ភព​ធន​ធាន​មនុស្ស​ ដ៏​សំ​ខាន់​សម្រាប់​បន្ត​វេន​អភិរក្ស​វប្បធម៌​ចាប់​ពី​មូល​ដ្ឋាន”។​ ចូល​រួម​ក្លឹប​ជាច្រើន​ឆ្នាំ​ ប្អូន​យ័ញ​ម៉ិញ​ក្វី នៅ​ឃុំ​ឌិញ​ហ្វា មាន​ជំ​នាញ​ក្នុង​ការ​រាំ ច្រៀង។​ ប្អូន​ក្វី បាន​ឱ្យ​ដឹង​៖ “ប្អូន​ពិត​ជាចូល​ចិត្ត​រាំនិង​ច្រៀង​ណាស់​ ដូច្នេះ​នៅ​ពេល​ឮ​លោក​ពូតៀង​បង្កើត​ក្លឹប​ គឺប្អូន​ចុះ​ឈ្មោះ​ចូល​រួម​ភ្លាម​។​ ឆ្នាំ​នេះ​ប្អូន​បាន​លោក​ពូឱ្យ​ឡើង​ច្រៀង​ ដូច្នេះ​ប្អូន​សប្បាយ​ចិត្ត​ណាស់”។​ ភាព​ជោគ​ជ័យ​របស់​ក្លឹប​ គឺ​មាន​ការ​រួម​ចំ​ណែ​ក​របស់​ឪ​ពុក​ម្តាយ​ជា​ច្រើន​ លោក​យ័ញ​ងេប នៅ​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង​៖ “កាល​ពី​នៅ​ក្មេង​ ខ្ញុំ​គ្មាន​ឱកាស​ចូល​រួម​សកម្ម​ភាព​វប្បធម៌​ ដូច្នេះ​ខ្ញុំ​សោក​ស្តាយ​ណាស់​ ឥឡូ​វជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង​ ខ្ញុំ​លើ​ក​ទឹក​ចិត្ត​ឱ្យ​កូន​ប្រុស​ចូល​រួម​ ក៏​ដូច​ជា​ឧបត្ថម្ភ​ថវិកា​និង​ឌុបកូន​ទៅ​សម្ដែង​ជា​ដើម”៕​

                  ហា​ថាញ - បកប្រែ៖ សុផន​

ចែករំលែកអត្ថបទ