ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2024 - 16:58

ធ្វើ​អង្កេត​ ប្រ​មូល​ព័ត៌​មាន​សេដ្ឋ​កិច្ច​- សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣​ ជន​ជាតិ​

លោក​ ណុង​ក្វឹក​ត្វឹង​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រួម​ជា​មួយ​នឹង​ក្រុម​ការ​ងារ​មជ្ឈិម​ ទើប​អញ្ជើញ​ចូល​រួម​ពិធី​បើក​យុទ្ធ​នា​ការ​ធ្វើ​អង្កេត​ ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ជន​ជាតិ​ ឆ្នាំ​២០២៤ នៅ​ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង។​

លោក ណុង​ក្វឹក​ត្វឹង អនុរដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ
​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធ​នា​ការ​ធ្វើ​អង្កេត។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុង​ពិធី​បើក​យុទ្ធ​នា​ការ​ធ្វើ​អង្កេត​។​

តាម​ប្រ​សាសន៍​លោក​ ណុង​ក្វឹក​ត្វឹង​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ការ​ធ្វើ​អង្កេត​លើក​ទី​បី​នេះ​ ត្រូវ​បាន​អនុវត្ត​រហូត​ដល់​ផុត​ថ្ងៃ​ទី ១៥ ខែ​សី​ហា​ ឆ្នាំ​២០២៤ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់។​ ឆ្លង​តាម​រយៈ​ការ​ធ្វើ​អង្កេត​ នឹង​បង្ហាញ​ទិន្ន​ន័យ​និង​ភ័ស្តុ​តាង​ជា​ទី​ទុក​ចិត្ត​ ដើម្បី​ជួយ​ស្ថា​ប័ន​មជ្ឈិម​ ក៏​ដូច​ជា​ភូមិ​ភាគ​នា​នា​តំ​បន់​ជន​ជាតិ​ភាគ​តិច​ អាច​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ជាក់​ស្ដែង​អំ​ពី​លទ្ធ​ផល​ អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ដល់​ឆ្នាំ​ ២០២៥ និង​វាយ​តម្លៃ​៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​គម្រោង​ទូទៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ដល់​ឆ្នាំ​២០៣០; លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ក៏​ដូច​ជា​លទ្ធ​ផល​អនុវត្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ ត្រៀម​កសាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ផែន​ការ​អភិវឌ្ឍន៍​ដំ​ណាក់​កាល​បន្ត​បន្ទាប់​ ២០២៦ - ២០៣០; ធ្វើ​ជា​មូល​ដ្ឋាន​ដើម្បី​គណៈ​កម្មា​ធិការ​បក្ស​និង​អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ត្រៀម​ធ្វើ​របាយ​ការណ៍​និង​ឯក​សារ​បម្រើ​មហា​សន្និ​បាត​ប​ក្សគ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៥ - ២០៣០ និង​មហា​សន្និ​បាត​តំ​ណា​ង​ទូទាំង​ប្រ​ទេស​ លើក​ទី XIV របស់​បក្ស៕​

                                                                        លីធាន​-វិមាន​

ចែករំលែកអត្ថបទ