ស្រុកហ្វាប៊ិញ ខេត្តបាកលីវ បានផ្សព្វផ្សាយកម្មវិធីនិងគម្រោងជាច្រើន សំដៅអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ រួមចំណែកធ្វើឱ្យភូមិស្រុកកាន់ តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរស្រុកហ្វាប៊ិញ ត្រូវបានវិនិយោគ
កសាងយ៉ាងសមរម្យ។
តាមប្រសាសន៍លោក លីកុងបាក់ លេខាគណៈកម្មាធិការបក្សស្រុកហ្វាប៊ិញ ផ្តើមពីប្រភពទុននៃកម្មវិធីនិងគម្រោងផ្សេងៗ ស្រុកបានផ្តុំកម្លាំងវិនិយោគអភិវឌ្ឍគ្រប់ផ្នែកនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ហើយបាននាំមកប្រសិទ្ធភាពជាក់ស្តែង។ មកទល់ពេលនេះ ឃុំទីប្រជុំជនទាំង ១០០% មានផ្លូវរថយន្តមកដល់មជ្ឈមណ្ឌលឃុំ ផ្លូវគមនាគមន៍ត្រូវបានក្រាលបេតុង ចាក់កៅស៊ូថ្មី១០០%; បណ្តាញអគ្គិសនីជាតិបានគ្របដណ្តប់ទាំងស្រុងនៅតាមឃុំលើភូមិសាស្រ្តស្រុក គ្រួសារប្រជាជនមានអគ្គិសនីជាតិប្រើប្រាស់ជាង៩៩%; គ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់ជាង៩៩%។ល។ បានបង្កក្តីរីករាយ ក្តីទំនុកចិត្តរបស់ជនរួមជាតិខ្មែរចំពោះការ ដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។
សាលារៀនត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ កូនចៅខ្មែរអ្នកណាក៏បានទៅសាលា។
ថ្លែងពីការអភិវឌ្ឍនៃតំបន់ជនបទ អ្នកមីង ថាច់ធីទីម នៅឃុំមិញយ៉េវ ឱ្យដឹង៖ “មិញយ៉េវជាឃុំក្រីក្រ ម្ល៉ោះហើយខណៈពេលមានកម្មវិធី ១៣៥ និងគម្រោងផ្សេងៗវិនិយោគ ឃើញថាតំបន់ជនបទផ្លាស់ប្តូរជាប្រត្យក្ស។ ម្យ៉ាងទៀតភូមិស្រុក តែងមានផ្លូវបេតុង អគ្គិសនី ទឹកស្អាតប្រើប្រាស់ចុះទៅដល់ផ្ទះ ធ្វើឱ្យការជួញដូរ បង្កបង្កើនផល កាន់តែងាយស្រួល ជីវភាពអ្នកណាក៏ធូរធារ។ ពិសេស ពេលមានទឹកសាបខួបប្រាំងវស្សា នោះគឺមាមីងខ្មែរមិនអល់អែកងាកមកផលិតស្រូវក្រអូប ស្រូវប្រណីតគុណភាពខ្ពស់សមស្របទៅតាមរដូវកាល ដូច៖ ស្រូវក្រអូប៨, ST២៥, OM១៨ ៘ ដើម្បីលក់បានថ្លៃចំណេញច្រើន។ សព្វថ្ងៃជនរួមជាតិខ្មែរនៅមិញយ៉េវ សុទ្ធតែផ្ទះឥដ្ឋរឹងមាំ”។ ព្រះតេជព្រះគុណ យឿងលឿង ព្រះចៅអធិការវត្តអណ្តូងចេកមាស ឃុំវិញប៊ិញ មានថេរដីកា៖ “បើប្រៀបនឹងប៉ុន្មានឆ្នាំមុន គឺតំបន់ជនបទដែលមានជនជាតិខ្មែររស់នៅកុះករ មានធូរធារយ៉ាងលឿន។ បច្ចុប្បន្ន ផ្លូវបេតុងតភ្ជាប់ភូមិភាគនីមួយៗ មានអគារសិក្សាដំណាក់សុខាភិបាល ប្រព័ន្ធប្រឡាយធារាសាស្ត្រមានទឹកសាបខួបប្រាំងវស្សាសម្រាប់បម្រើផលិតកម្មជូនមាមីងកសិករ; គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ត្រូវបានឧបត្ថម្ភលំនៅឋាន ដើមទុន ពូជដំណាំ ពូជសត្វចិញ្ចឹម យុវជនក៏បានបណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ៘ អាស្រ័យហេតុនោះ មាមីងមានលក្ខណៈបង្កបង្កើនផល បង្កើនប្រាក់ចំណូល ទើបមានជីវភាពល្អប្រសើរ។ លទ្ធផលនោះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគទាន់ពេលរបស់បក្ស រដ្ឋ ទើបធ្វើឱ្យតំបន់ជនបទវិញប៊ិញរីកចម្រើនឡើង”។
លោក លីកុងបាក់ ឱ្យដឹង៖ “ឆ្លងតាមរយៈការផ្សព្វផ្សាយអនុវត្តព្រមៗគ្នា រាល់កម្មវិធី គោលនយោបាយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជនបទតំបន់ជនរួមជាតិខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច៨២,៤៥ លានដុង/ម្នាក់/ឆ្នាំ។ ឆ្នាំ២០២៤ ស្រុកខិតខំសម្រេច៩៥លានដុង/ម្នាក់/ឆ្នាំ ដូច្នេះកំពុងមានកិច្ចចង្អុលការភូមិភាគនីមួយៗ ផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល I ២០២១-២០២៥ និងគួបផ្សំរាល់កម្មវិធីទិសដៅជាតិ ដើម្បីជនបទក្លាយជាតំបន់ដែលគួរឱ្យចង់រស់នៅ ជីវភាពរបស់ជនរួមជាតិខ្មែរបន្តកើនឡើងជាលំដាប់”៕
យ្វីអាញ - លីសៀ