02/07/2024 - 09:40

អង្កេត​និង​ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣​ជន​ជាតិ​

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​សី​ហា​ ឆ្នាំ​២០២៤ គណៈ​កម្មា​ធិការ​ជន​ជាតិ​ សហ​ការ​ជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ស្ថិតិ​ (ក្រ​សួង​ផែន​ការ​និង​វិនិ​យោគ) បើក​ការ​អង្កេត​ និង​ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាពសេដ្ឋ​កិច្ច​- សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣​ជន​ជាតិ។​ នេះ​ជា​លើក​ទី​៣ ការ​ធ្វើ​អង្កេត​បាន​រៀប​ចំ​ឡើង​ មាន​វិសាល​ភាព​ទូទាំង​ប្រ​ទេស​ (ការ​ធ្វើ​អង្កេត​លើក​ទីដំ​បូង​បាន​អនុវត្ត​នៅ​ឆ្នាំ​២០១៥ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៩)។​

   ​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០២៤ នឹង​ធ្វើ​អង្កេត​និង​ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣ជន​ជាតិ។​

ការ​ធ្វើ​អង្កេត​ឆ្នាំ​២០២៤ ដោយ​គោល​ដៅ​ប្រ​មូល​ព័ត៌​មាន​អំ​ពី​ចំ​នួន​ប្រ​ជា​ជន​ ស្ថាន​ភាព​លំ​នៅ​ឋាន​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​សេដ្ឋ​កិច្ច​- សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣​ជន​ជាតិ​ ដើម្បី​ចង​ក្រង​នូវ​ភាគ​កម្រិត​ស្ថិតិ​ចំ​ណុះ​ប្រ​ព័ន្ធ​ភាគ​កម្រិត​ស្ថិតិ​ជាតិ​ និង​ប្រ​ព័ន្ធ​ភាគ​កម្រិត​ស្ថិតិ​អំ​ពី​ការ​ងារ​ជន​ជាតិ​ បម្រើ​ការ​កសាង​និង​កំ​ណត់​គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​- សង្គម​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​២០២៦ - ២០៣០។​ ធ្វើ​ជា​មូល​ដ្ឋាន​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នូវ​ប្រ​ព័ន្ធ​ព័ត៌​មាន​និង​ទិន្ន​ន័យ​ស្ថិតិ​ អំ​ពី​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម។​

មុខ​សញ្ញា​ជា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​; ចំ​នួន​មនុស្ស​ដែល​ស្នាក់​នៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ​នៅ​ក្នុង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​គិត​ចាប់​ពី​ដំ​ណាក់​កាល​ធ្វើ​អង្កេត​ (រាប់​ទាំង​មនុស្ស​ចំ​ណុះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដែល​កំ​ពុង​ហូប​ចុក ស្នាក់​នៅ​ក្នុង​គ្រួ​សារ) មិន​រាប់​បញ្ចូល​មនុស្ស​ដែល​កំ​ពុង​រស់​នៅ​ក្នុង​តំ​បន់​គ្រប់​គ្រង​ដោយ​ឡែក​របស់​កង​ទ័ព​និង​នគរ​បាល; ស្ថាន​ភាព​សេដ្ឋ​កិច្ច​ សន្តិ​សុខ​សង្គម​ វប្បធម៌​ សុខា​ភិបាល​ អប់រំ​របស់​ឃុំ​ចំ​ណុះ​តំ​បន់​ III តំ​បន់ II និង​តំ​បន់ I តាម​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ-TTg ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០២១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល។​

ទម្រង់​នៃ​ការ​ធ្វើ​អង្កេត​ពី​តថ​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​៥៣​ជន​ជាតិ​ ឆ្នាំ​ ២០២៤ គឺធ្វើ​អង្កេត​ទូទៅ​ គួប​ផ្សំ​នឹង​ធ្វើ​អង្កេត​ជ្រើស​រើស​ជា​គំរូ។​ ការ​ធ្វើ​អង្កេត​ទូទៅ​ ត្រូវ​បាន​អនុវត្ត​រាល់​ឃុំ​ទាំង​អស់​ចំ​ណុះ​តំ​បន់​ III តំ​បន់​ II និង​តំ​បន់​ I តាម​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ-TTg (បាន​ធ្វើ​បច្ចុប្បន្ន​ភាព​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា​ ឆ្នាំ​២០២៤) និង​ឃុំ​ដែល​មិន​ចំ​ណុះ​តំ​បន់​ខាង​លើ​ ប៉ុន្តែ​មាន​ភូមិ​សាស្រ្ត​ជន​ជាតិ​ភាគ​តិច​ បាន​ជ្រើស​ធ្វើ​អង្កេត​ ដើម្បី​ប្រ​មូល​ភាគ​កម្រិត​អំ​ពី​ចំ​នួន​ប្រ​ជា​ជន​តាម​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។​ ធ្វើ​អង្កេត​ជ្រើស​រើស​ជា​គំរូ​ ត្រូវ​បាន​អនុវត្ត​លើ​វិសាល​ភាព​ដូច​គ្នា​នឹង​ការ​ធ្វើ​អង្កេត​ទូទៅ​។​ ទ្រង់​ទ្រាយ​ជ្រើស​រើស​ជា​គំរូ​ត្រូវ​បាន​បែង​ចែក​ ធានា​កម្រិត​តំ​ណាង​ត្រឹម​ថ្នាក់​ស្រុក​អំ​ពី​ភាគ​ កម្រិត​មួយ​ចំ​នួន​ទាក់​ទង​ប្រ​ជា​សាស្រ្ត​របស់​ជន​ជាតិ​និយាយ​រួម​ និង​ជន​ជាតិ​ភាគ​តិច​នីមួយ​ៗ​ក្នុង​ស្រុក​និយាយ​ដោយ​ឡែក។​ ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​ប្រ​ជា​ជន​តិច​ជាង​១០.០០០​នាក់​ក្នុង​ទូទាំង​ប្រ​ទេស​ តាម​លទ្ធ​ផល​ធ្វើ​អង្កេត​ ចំ​នួន​ប្រ​ជា​ជន​សរុប​ និង​លំ​នៅ​ឋាន​ឆ្នាំ​២០១៩ នឹង​បើក​ការ​ធ្វើ​អង្កេត​ទូទៅ​ចំ​ពោះ​គ្រួ​សារ​ចំ​ណុះ​ក្រុម​ជន​ជាតិ​ភាគ​តិច​នេះ​ នៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

តាម​អគ្គ​នា​យក​ដ្ឋាន​ស្ថិតិ​ សរុប​ចំ​នួន​ស្រុក​បាន​ជ្រើស​រើស​ជា​គំរូ​ធ្វើ​អង្កេត​កើន​ពី​៤៣៧​ស្រុក​ នៅ​ឆ្នាំ​២០១៩ ឡើង​ដល់​៤៧២ ស្រុក​នៅ​ឆ្នាំ​ ២០២៤។​ ចំ​នួន​ភូមិ​សាស្រ្ត​សរុប​ធ្វើ​អង្កេត​បាន​ជ្រើស​រើស​ជា​គំរូ​ កើន​ពី​១៤.៦៦០​ភូមិ​សាស្រ្ត​ នៅ​ឆ្នាំ​២០១៩ ឡើង​ដល់​១៤.៩២៨​ភូមិ​សាស្រ្ត​ នៅ​ឆ្នាំ​២០២៤។​ ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០២៤ បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០២៤ តាម​ការ​រំពឹង​ទុក​នឹង​ប្រ​កាស​លទ្ធ​ផល​ក្នុង​ឆ្នាំ​២០២៥៕​

                                   PV-បក​ប្រែ៖ វិមាន​

ចែករំលែកអត្ថបទ