24/06/2024 - 16:58

បង្កើន​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្នុង​សាលា​រៀន​

ការិ​យាល័យ​ប៉ូលិស​សើុប​អង្កេត​បទ​ល្មើស​គ្រឿង​ញៀន​ នគរ​បាល​ក្រុង​កឹង​ធើ​ទើប​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​តម្កាត់​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ អំ​ពី​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​HIV/AIDS ក្នុង​សា​លា​រៀន។​

និស្សិត​ស្វែង​យល់​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មី​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​
ផលប៉ះពាល់នៃគ្រឿងញៀន។

តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ​ កម្មា​ភិបាល​ការិ​យាល័យ​ប៉ូលិស​សើុប​អង្កេត​បទ​ល្មើស​គ្រឿង​ញៀន​ បាន​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ប្រ​ភេទ​គ្រឿង​ញៀន​ និង​បារី​អេឡិច​ត្រូនិក​ចំ​ពោះ​សុខ​ភាព​មនុស្ស​; របៀប​កំ​ណត់​ដឹង​ ពី​ប្រ​ភេទ​គ្រឿង​ញៀន​មួយ​ចំ​នួន​នា​បច្ចុប្បន្ន​ អា​ការៈ​ដែល​ច្រើន​ជួប​ប្រ​ទះ​ចំ​ពោះ​អ្នក​ញៀន​គ្រឿង​ញៀន​ ល្បិច​កល​របស់​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ សេចក្តី​កំ​ណត់​របស់​ច្បាប់​អំ​ពី​ការ​ចាត់​វិធាន​ការ​មុខ​សញ្ញា​ប្រើ​ប្រាស់​ ជួញ​ដូរ​ ស្តុក​ទុក​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល គ្រួ​សារ​ សាលា​រៀន​និង​សង្គម​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន។​ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ គ្រូ​បង្រៀន​ សិស្ស​ និស្សិត​ក្នុង​សាលា​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ បំ​ពាក់​បំ​ប៉ន​នូវ​បំ​ណិន​ចាំ​បាច់​ ដើម្បី​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​បាប​គ្រោះ​គ្រឿង​ញៀន​ ពង្រីក​តួនា​ទីឈាន​មុខ​របស់​សមា​ជិក​ សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ សិស្ស​ និស្សិត​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​សាលា​រៀន​ ប្រ​ទះ​ឃើញ​ និង​វិនិច្ឆ័យ​បាន​ទាន់​ពេល​នូវ​ទង្វើ​រំលោភ​បំ​ពាន​ច្បាប់​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​និង​បង្ក​បរិស្ថាន​សុវត្ថិ​ភាព​ ស្អាត​ស្អំ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ៕​

                                             ឡឹម​អាញ-បកប្រែ៖ វិមាន​

ចែករំលែកអត្ថបទ