11/06/2024 - 09:26

ខេត្ត​បាក​លីវ​ ជូន​រង្វាន់​ "បន្ទាន់​" ដល់​នគរ​បាល​ស្រុក​ហ្វា​ប៊ិញ​អំ​ពី​ស្នា​ដៃ​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​ករណី​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​

គណៈ​ចង្អុល​ការ​១៣៨​របស់​ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​ជូន​រង្វាន់​បន្ទាន់​ដល់​នគរ​បាល​ស្រុក​ហ្វា​ប៊ិញ អំ​ពី​ស្នា​ដៃ​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​ករណី​ឆក់ប្លន់​ទ្រព្យ​សម្បត្តិ​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​កន្លង​ នៅ​ភូមិ​១២ ឃុំ​វិញ​ហូវ​ A  ស្រុក​ហ្វា​ប៊ិញ។​

​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្វា​ប៊ិញ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​កម្មា​ភិបាល​
យុទ្ធជននគរបាល៤នាក់។

មុន​នោះ​ ប្រ​ហែល​ជា​ម៉ោង​១៩ ថ្ងៃ​ទី១ ខែ​ មិថុនា​ មាន​ស្ត្រី​ម្ចាស់​អា​ជីវ​កម្ម​ប្រេង​សាំង​ម្នាក់ នៅ​ភូមិ​១២ ឃុំ​វិញ​ហូវ​ A ស្រុក​ហ្វា​ប៊ិញ បាន​មក​កាន់​ស្ថាប័ន​នគរ​បាល​រាយ​ការណ៍​ថា​ ត្រូវ​ជន​ចម្លែក​២​នាក់​ក្នុង​ពេល​ទិញ​សាំង​ បាន​ឆក់​ប្លន់​ខ្សែ​កមាស​១៧K មាន​ទម្ងន់​២​ជី រួច​រត់​គេច​ខ្លួន​បាត់។​ ក្រោយ​ពី​ទទួល​បាន​ដំ​ណឹង​ភ្លាម​ ប៉ូលិស​ព្រហ្ម​ទណ្ឌ​នគរ​បាល​ស្រុក​ហ្វា​ប៊ិញ បាន​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​លើ​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ប្រ​ទល់​ ដើម្បី​ក្តាប់​ច្បាស់​ស្ថាន​ភាព​ភូមិ​សាស្រ្ត​ និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជន​សង្ស័យ។​

ដល់​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា​ នគរ​បាល​ស្រុក​ហ្វា​ប៊ិញ សហការ​ជា​មួយ​នគរ​បាល​ក្រុង​បាក​លីវ​ បាន​កំ​ណត់​មុខ​សញ្ញា​និង​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​២នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ទង្វើ​ “ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​” ដែល​ពោល​ខាង​លើ​ គឺ៖ ង្វៀង​ជីវ៉ូវ (អា​យុ​២៨ឆ្នាំ​ នៅ​អនុសង្កាត់​៥ សង្កាត់​ ២ ក្រុង​បាក​លីវ​) និង​ឡឹម​ថាយ​តឹង​ (អា​យុ​៣៦ ឆ្នាំ​ នៅ​អនុសង្កាត់​២ សង្កាត់​៥ ក្រុង​បាក​លីវ)។​

កត់​សម្គាល់​នូវ​ស្នា​ដៃ​ខាង​លើ​ គណៈ​ចង្អុល​ការ​១៣៨​របស់​ខេត្ត​បាក​លីវ​ បាន​ចេញ​សេច​ក្តី​សម្រេច​ជូន​រង្វាន់​បន្ទាន់​ដល់​នគរ​បាល​ស្រុក​ហ្វា​ប៊ិញ អំ​ពី​ស្នា​ដៃ​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​ករណី​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្វា​ប៊ិញ ក៏​បាន​ជូន​រង្វាន់​បន្ទាន់​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ស្រុក​ហ្វា​ប៊ិញ​៤​នាក់អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​នេះ​ផង​ដែរ៕​

                                       យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ