11/06/2024 - 09:26

អនុវត្ត​ល្អ​ការ​ងារ​ត្រៀម​ប្រ​យុទ្ធ​

គណៈ​បញ្ជា​ការ​យោ​ធាទីប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ តែង​រក្សា​ល្អ​នូវ​របប​ប្រ​ចាំ​ការ​ ត្រៀម​ប្រ​យុទ្ធ​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​រក្សា​លំ​នឹង​ការ​ការ​ពារ​ប្រ​ទេស​និង​យោ​ធានៅ​ភូមិ​ភាគ។​

 ​ កង​កម្លាំង​ជីវ​ពលច​ល័ត​ទីប្រ​ជុំ​ជន​ចូវ​ថាញ់​កំ​ពុង​ហ្វឹក​ហ្វឺន​ត្រៀម​ប្រ​យុទ្ធ​។​

លោក​ហ្វិញ​ហឹង​ក្វឹក មេបញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធាទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ដោយ​កំ​ណត់​ច្បាស់​ការ​ត្រៀម​ប្រ​យុទ្ធ​ គឺជា​ភារ​កិច្ច​នយោ​បាយ​ បាន​ថ្នាក់​ដឹក​នាំ​ថ្នាក់​លើ​យក​ចិត្ត​ទុក​ដាក់​ ចាប់​ពី​ដើម​ឆ្នាំ​ គណៈ​បញ្ជា​ការ​យោ​ធាទី​ប្រ​ជុំ​ជន​បាន​កសាង​ផែន​ការ​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ជាស្រេច។​ រៀង​រាល់​រាត្រី​ មាន​សមមិត្ត​ក្នុង​គណៈ​បញ្ជា​ការ​យោ​ធា​ម្នាក់ និង​សមមិត្ត​ក្នុង​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ ៣​នាក់​ប្រ​ចាំ​ការ​នៅ​ស្ថាប័ន​។​ តាំង​ពី​ដើម​ឆ្នាំ​មក​ គណៈ​បញ្ជា​ការ​យោ​ធាទី​ប្រ​ជុំ​ជន​ បាន​ចាត់​ក្រុម​បាញ់​គោល​ដៅ​ហោះ​ហើរ​ទាប​ ក្រុម​ឈ្លប​ការណ៍​ ក្រុម​ព័ត៌​មាន​និង​សហ​ការ​ជា​មួយ​នគរ​បាល​ទីប្រ​ជុំ​ជន​ ដើរ​ល្បាត​ការ​ពារ​ភូមិ​សាស្រ្ត​មុន​ក្នុង​និង​ក្រោយ​ថ្ងៃ​បុណ្យ​ទាន​និង​ព្រឹត្តិ​ការណ៍​នយោ​បាយ​សំ​ខាន់​ៗ​ ដូច​ជា​៖ ការ​ពារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ សាកល ឆ្នាំ​២០២៤ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឆ្នាំ​២០២៤។ល។​ គណៈ​បញ្ជា​ការ​យោ​ធា​ទីប្រ​ជុំ​ជន​នៅ​ទាំង​បញ្ជូន​សមមិត្ត​ទាំង​៣៧​នាក់ ទៅ​ចូល​រួម​ហ្វឹក​ហ្វឺន​កង​ជីវ​ពល​ចល័ត​នៅ​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​សម្រេច​ផែន​ការ​ដាក់​ចេញ​១០០%”។​

លោក​ថាច់​ង៉ុក​តៀង​ ប្រ​ធាន​កង​ជីវ​ពល​ចល័ត​ទីប្រ​ជុំ​ជន​ ឱ្យ​ដឹង​៖ “គណៈ​បញ្ជា​ការ​យោ​ធា​ទី​ប្រ​ជុំ​ជន​ តែង​រៀប​ចំ​បញ្ជ្រាប​ដល់​កម្មា​ភិបាល​នៃ​គណៈ​បញ្ជា​ការ​យោ​ធា និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ក្តោប​ក្តាប់​នូវ​ខ្លឹម​សារ​ សំ​ណូម​ពរ​ ភាគ​កម្រិត​និង​ភារ​កិច្ច​ហ្វឹក​ហ្វឺន​ត្រៀម​ប្រ​យុទ្ធ​។​ ផ្តុំ​កម្លាំង​អប់រំ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ពង្រីក​ភាព​ឈាន​មុខ​ជា​គំរូ​របស់​កង​ជួរ​កម្មា​ភិបាល​ក្នុង​គណៈ​បញ្ជា​ការ​យោ​ធា និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ។​ យក​ចិត្ត​ទុក​ដាក់​កសាង​ខ្លឹម​សារ​កម្ម​វិធី​និង​ផែន​ការ​ហ្វឹក​ហ្វឺន​កៀក​ជិត​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ”។​

ក្រៅ​ពី​អនុវត្ត​ល្អ​ការ​ងារ​ហ្វឹក​ហ្វឺន​ត្រៀម​ប្រ​យុទ្ធ​ គណៈ​បញ្ជា​ការ​យោ​ធាទីប្រ​ជុំ​ជន​ចូវ​ថាញ់ នៅ​ទាំង​បង្កើន​ការ​ឃោសនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​កម្មា​ភិបាល​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​នូវ​បទ​បញ្ជា​សេច​ក្តី​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​និង​វិន័យ​យោ​ធា។​ ចំ​ណុច​សំ​ខាន់​ គឺបញ្ជ្រាប​អប់រំ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​ល្អ​ និង​មាន​ប្រ​សិទ្ធ​ភាព​បទ​បញ្ជា​លេខ​ ៩១៧/​១៩៩៩/ CT-QP ចុះ​ថ្ងៃ​ទី២២ ខែ​មិថុនា​ ឆ្នាំ​១៩៩៩ របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ស្តីពី​ការ​ “កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​” និង​បទ​បញ្ជា​លេខ​ ៩១/CT​-BQP ចុះ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦ “ស្តីពី​ពង្រឹង​ការ​គ្រប់​គ្រង​ អប់រំ​និង​គោ​រព​វិន័យ​ក្នុង​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម”។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​នូវ​ទម្រង់​ឃោស​នា​ ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់​សម​ស្រប​ជា​មួយ​នឹង​កម្មា​ភិបាល​ម្នាក់ៗ​ក្នុង​គណៈ​បញ្ជា​ការ​និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ៕​

សើុង​ម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ