ការអភិរក្សវប្បធម៌ខ្មែរចាប់ពីមូលដ្ឋាន គឺជាវិធានការមួយដ៏ល្អត្រូវបានភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង សហការអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីនោះ ការងារអភិរក្សតម្លៃវប្បធម៌ប្រពៃណីខ្មែរកាន់តែមានភាពលំនឹងនិងរីកចម្រើន ដោយសារការព្រួតដៃថែរក្សាពីសំណាក់ប្រជាជន។
សកម្មភាពប្រកួតកីឡាដែលសម្ព័ន្ធយុវជនឃុំទ្រុងថាញ់ សហការជាមួយព្រះសង្ឃវត្តសង្ឃមង្គល (កំពង់រលីង)រៀបចំឡើង។
តាមប្រសាសន៍លោក ក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ ទន្ទឹមនឹងចលនាវប្បធម៌កីឡាដែលខេត្តនិងស្រុករៀបចំ នៅតាមវត្តពុទ្ធសាសនាខ្មែរលើភូមិសាស្ត្រក៏បានរៀបចំសកម្មភាពវប្បធម៌កីឡា ទាក់ទាញពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។ ជាក់ស្តែងដូចនៅតាមវត្តមានក្រុមកីឡាករទូក-ងខ្នាតតូច ទៅចូលរួមប្រកួតនៅស្រុកយុងរៀងនិងនៅភូមិភាគជិតខាងមួយចំនួន។ បងយ័ញសាញ់ នៅស្រុកហ្គក្វាវ ឱ្យដឹង៖ “ទូក-ងខ្នាតតូចល្អម៉្យាងដែរ ដោយសារអ្នកអុំមានចំនួនតិច។ រៀងរាល់រសៀលពេលត្រឡប់មកពីធ្វើការ យើងខ្ញុំងាយស្រួលហាត់អុំនៅព្រែកក្បែរផ្ទះ”។
ប្រណាំងទូក-ងខ្នាតតូច ដោយវត្តសិរីពោធិមង្គលពោធិទឹម ស្រុកយុងរៀង
ខេត្តគៀងយ៉ាង រៀបចំឡើង។
តាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង អនុវត្តគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ស្ថិតក្នុងចង្កោមនៃគម្រោងចំណុះកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ខេត្តក៏បានជំនួយដល់វត្តនានាបោះទូក-ង និងប្រគេនភ្លេងពិណពាទ្យ។ល។” ពេលបានភូមិភាគវិនិយោគឧបត្ថម្ភនិងយកចិត្តទុកដាក់ ដូច្នេះ សកម្មភាពវប្បធម៌ កីឡានៅមូលដ្ឋាន តែងទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនកុះករ។
នៅភូមិភាគនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ សកម្មភាពវប្បធម៌ កីឡា តែងបានភូមិភាគយកចិត្តទុកដាក់អនុវត្តល្អ។ បងសើុងថាញណាម អនុលេខាសម្ព័ន្ធយុវជនឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ខេត្តវិញឡុង ឱ្យដឹង៖ “ទទួលបានការឧបត្ថម្ភពីសម្ព័ន្ធយុវជនស្រុកនិងសម្ព័ន្ធយុវជនខេត្ត យើងខ្ញុំសហការជាមួយវត្តពុទ្ធសាសនាខ្មែរ បង្កើតក្លិបរបាំទាក់ទាញពុទ្ធបរិស័ទជាច្រើនចូលរួម។ ប្រការដែលយើង ខ្ញុំរំភើបបំផុត គឺសមាជិកដែលចូលរួមក្នុងក្លិបសុទ្ធតែវ័យនៅក្មេងៗ។ បច្ចុប្បន្ន សមាជិកភាគច្រើនគឺប្អូនៗសិស្សសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យលើភូមិសាស្ត្រ”។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ សម្ព័ន្ធយុវជនឃុំ ទ្រុងថាញ់ ក៏បានរៀបចំសកម្មភាពប្រកួតកីឡា ប្រពៃណីរបស់ជនរួមជាតិខ្មែរ មានដូច៖ រុញឈើ ទាញ់ព្រ័ត្រ លោតបាវ វាយឆ្នាំង។ល។ ប្អូនយ័ញសុងត្វង នៅភូមិទ្រុងត្រាច់ ឃុំទ្រុងថាញ់ ឱ្យដឹង៖ “ក្មួយពេញចិត្តបំផុតកីឡារុញឈើ ដូច្នេះ ពេលមានបុណ្យទានម្តងៗ ក្មួយទៅវត្តសង្ឃមង្គល (កំពង់រលីង) ដើម្បីប្រកួតកីឡាជាមួយមិត្តភក្តិ។ កីឡាប្រភេទនេះ ធ្វើឱ្យយើងមានសុខភាពល្អនិងសប្បាយទៀតផង...”៕
ហាថាញ-មុនី