27/05/2024 - 16:38

ខ្នះ​ខ្នែង​ក្នុង​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កម្មា​ភិបាល​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡឹម​កៀក​ ស្រុក​ថាញ់ទ្រី ខេត្ត​សុក​ត្រាំង​ តែង​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​និង​រួម​ចំ​ណែក​ប​ង្ការ បង្ក្រាប​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ។​

គ្រូ​ពេទ្យ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡឹម​កៀក​ ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

តាមប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ត្រឹម​ថាញ​ញ៉ឹង ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡឹម​កៀក​ ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​ ឃុំ​ឡឹម​កៀក​ត្រូវ​បាន​អា​ទិភាព​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ដើម្បី​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។​ ឆ្លង​តាម​រយៈ​នោះ​ ដំ​ណាក់​សុខា​ភិបាល​មាន​គ្រប់​បន្ទប់​ មុខ​ជំ​នាញ​ មាន​ម៉ា​ស៊ីន​វាស់​អគ្គិ​សនី​បេះ​ដូង​ ម៉ាស៊ីន​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​ ម៉ា​ស៊ីន​ប៊ឺត​ស្លេស្ម៍ ម៉ា​ស៊ីន​ឆ្ពង់​ច្រមុះ​អតិ​សុខុម​ទស្សន៍​ ម៉ា​ស៊ីន​តេស្ត​ទឹក​នោម៘ និង​មាន​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​ ជា​សារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

ក្នុង​រដូវ​ដើម​ឆ្នាំ​ កម្មា​ភិបាល​សុខា​ភិបាល​បង្ការ​ បង្កើន​ការ​ពិនិត្យ​ដង្កូវ​ទឹក​
ដើម្បី​បង្ការ​បង្ក្រាប​ជំ​ងឺ​គ្រុន​ឈាម។​

បច្ចុប្បន្ន​ មធ្យម​ភាគ​ដំ​ណាក់​សុខា​ភិបាល​ ពិនិត្យ​ ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ជាង​២០​នាក់​ក្នុង​មួយ​ថ្ងៃ​ មាន​ជំ​ងឺ​ផ្សេង​ៗ​ ដូច​៖ គ្រុន​ផ្តា​សាយ សម្ពាធ​ឈាម​ ជំ​ងឺ​ពោះ​វៀន​ ក្អក​ គ្រុន​ក្តៅ​ ៘ បង​ស្រី​ ហ្វិញ​ធីស៊ីល នៅ​ភូមិ​ត្រា​យ៉ មក​ពិនិត្យ​ជំ​ងឺ​ ឱ្យ​ដឹង​៖ “មក​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ គ្រូ​ពេទ្យ​និយាយ​ស្តី​រាក់​ទាក់​ ផ្តល់​ភាព​ជិត​ស្និទ្ធ​នឹង​អ្នក​ជំ​ងឺ​។​ ពិសេស ​ពេល​ពិនិត្យ​ជំ​ងឺ​រួច​ផ្តល់​ថ្នាំ​ពេទ្យ​បាន​ឆាប់​ ហើយ​ណែ​នាំ​របៀប​ផឹកថ្នាំ​ ដេក​នៅ​និង​របៀប​បង្ការ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ខ្ញុំ​ស្ងប់​ចិត្ត​ណាស់”។​

ទន្ទឹម​នឹង​នោះ​ ដំ​ណាក់​សុខា​ភិបាល​ថែម​ទាំង​បង្កើត​សហការី​បាន​ចំ​នួន​១៤​នាក់ នៅ​តាម​ក្រុម​សុខា​ភិបាល​ទាំង​៦​ភូមិ​ និង​កង​ជួរ​សុខា​ភិបាល​បំ​ពេញ​ការ​ងារ​បង្ការ​ ដែល​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ជា​រឿយ​ៗ​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ ចំ​ណេះ​ដឹង​អំ​ពី​ការ​បង្ការ​ បង្ក្រាប​ជំ​ងឺ​ពង​ដៃ​- ជើង​ - មាត់​ គ្រុន​ឈាម​ដែល​រៀប​ចំ​ដោយ​ផ្នែក​សុខា​ភិបាល​ថ្នាក់​លើ។​ ផ្តើម​ពី​នោះ​ តាម​ផែន​ការ​កង​កម្លាំង​សុខា​ភិបាល​បង្ការ​ព្រម​ទាំង​សហ​ការី​ក្រុម​សុខា​ភិបាល​ និង​អង្គ​ការ​មហា​ជន​នា​នា​តាម​ភូមិ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ពី​ការ​បង្ការ​ បង្ក្រាប​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​ដល់​ប្រ​ជា​ជន​។​ ពេល​ប្រ​ទះ​ឃើញ​ករណី​កើត​ជំ​ងឺ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ម្ចាស់​ការ​សហកា​រនឹង​ផ្នែក​សុខា​ភិបាល​ថ្នាក់​លើ​ អនុវត្ត​វិធាន​ការ​កម្ចាត់​សំ​បុក​រោគ​ទាំង​១០០%; កម្ចាត់​ដង្កូវ​ទឹក​ បាញ់​សារ​ធាតុ​គីមី​ ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ជំ​ងឺ​ឆ្លង​រាល​ដាល​ពាស​ពេញ។​ អា​ស្រ័យ​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ជំ​ងឺ​ ម្ល៉ោះ​ហើយ​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​ឡឹម​កៀក​ មិន​ទាន់​កើត​មាន​សំ​បុក​រោគ​ធំ​ៗ​នោះ​ទេ។​

វេជ្ជ​បណ្ឌិត​ត្រឹម​ថាញ​ញ៉ឹង ឱ្យ​ដឹង​៖ “អា​ស្រ័យ​ប្រ​ជា​ជន​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​និង​តែង​សហ​ការ​ល្អ​ក្នុង​ការ​បង្ការ​ជំ​ងឺ​ ទើប​ជំ​ងឺ​ឆ្លង​រាល​ដាល​តែង​បាន​ទប់​ស្កាត់​ជា​និច្ច។​ រយៈ​ពេល​ខាង​មុខ​ កម្មា​ភិបាល​ពេទ្យ​ក្នុង​ដំ​ណាក់​សុខា​ភិបាល​ បន្ត​ការ​លើក​កម្ពស់​ស្មារតី​ អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​ បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ​។​ ពិសេស​ ក្នុង​រដូវ​ដើម​ឆ្នាំ​ ដំ​ណាក់​សុខា​ភិបាល​បាន​សហការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​សហការី​ អង្គ​ការ​មហា​ជន​នា​នា​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ខ្មែរ​នូវ​រាល់​វិធាន​ការ​បង្ការ​បង្ក្រាប​ជំ​ងឺ​គ្រុន​ឈាម​ ដូច៖ កម្ចាត់​ដង្កូវ​ទឹក​ ចលនា​មាមីង​អនា​ម័យផ្ទះ​សម្បែង​ស្អាត​បាត​ ដេក​ដាក់​មុង ព្រ​លែង​ត្រី​៧​ពណ៌​ទៅ​ក្នុង​ពាង​ទឹក​ ៘ ដើម្បី​កុំ​ឱ្យ​ជំ​ងឺ​ផ្ទុះ​ឡើង”៕​

                                    យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ