អនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកស្រុកថ្កូវ ខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការងារបង្រៀននិងរៀន។ អាស្រ័យហេតុនោះ គុណភាពជាទូទៅត្រូវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនសិស្សពូកែកាន់តែច្រើនឡើង។
សិស្សអនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកស្រុកថ្កូវ ឈ្នះរង្វាន់លេខមួយ
ក្នុងការប្រឡង “វោហារកោសល្យភាសាខ្មែរ”។
អនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកស្រុកថ្កូវ មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក៥១នាក់ ក្នុងនោះ នាយកម្នាក់ នាយករង២នាក់ គ្រូបង្រៀន៣៥នាក់ បុគ្គលិក១៣នាក់។ បច្ចុប្បន្ន មូលដ្ឋានសម្ភារៈរបស់សាលាមានបន្ទប់រៀនចំនួន២៤; បន្ទប់កុំព្យូទ័រចំនួន២; បន្ទប់ឧបករណ៍១; និងបន្ទប់អនុវត្តជីវៈវិទ្យា គីមីវិទ្យា រូបវិទ្យា បច្ចេកវិទ្យា ចំនួន៤; សាលប្រជុំ១ បន្ទប់គណៈកម្មការនាយកចំនួន៣; ការិយាល័យ - គណនេយ្យ -ហិរញ្ញិក១ បន្ទប់គ្រូបង្រៀន១ បន្ទប់សហជីព១ បន្ទប់សម្ព័ន្ធយុវជនសាលា១និងបណ្ណាល័យ១។ គុណភាពអប់រំរបស់សាលាតែងលំនឹងហើយត្រូវបានលើកកម្ពស់ជារៀងរាល់ឆ្នាំ។ រយៈពេលកន្លង អត្រាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគឺជាប់១០០% អត្រាសិស្សថ្នាក់ទី៩ របស់សាលាជាប់ជម្រើសចូលថ្នាក់ទី១០សាលាជនជាតិអន្តេវាសិកសម្រេចជាង៦០%; អត្រាប្អូនៗប្រឡងចូលមហាវិទ្យាល័យរៀងរាល់ឆ្នាំសម្រេចពី៨០%ឡើងទៅ។
ឆ្នាំសិក្សា២០២២-២០២៣ និងដើមឆ្នាំ២០២៤ សិស្សបានចូលរួមប្រឡងនិងទទួលបានរង្វាន់ខ្ពស់ៗជាច្រើនក្នុងពិធីប្រឡងថ្នាក់ស្រុកនិងខេត្ត។ ជាក់ស្តែងដូច៖ សិស្សពូកែថ្នាក់ស្រុកគឺ ថ្នាក់ទី៨ មាន៨រង្វាន់ ថ្នាក់ទី៩ មាន៣២រង្វាន់; សិស្សពូកែថ្នាក់ខេត្តគឺ ថ្នាក់ទី៩ មាន១៣រង្វាន់ និងថ្នាក់ទី១១ មាន២២រង្វាន់; ២រង្វាន់លេខពីរ; ២រង្វាន់លេខបី; និង២រង្វាន់លើកទឹកចិត្តអូឡាំពិកគីមីវិទ្យា រៀបចំដោយសាកលវិទ្យាល័យត្រាវិញ; ១រង្វាន់លេខមួយ; ១រង្វាន់លើកទឹកចិត្តថ្នាក់ខេត្តក្នុងពិធីប្រឡង “អូឡាំពិកភាសាបរទេស” ឆ្នាំ២០២៣; ១រង្វាន់លេខពីរ ២រង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡង “គំនិតច្នៃប្រតិដ្ឋបៃតង”។
លោកគ្រូ យ៉េបចន្ថា នាយកអនុវិទ្យាល័យ- វិទ្យាល័យជនជាតិអន្តេវាសិកស្រុកថ្កូវ ឱ្យដឹង៖ “ដើម្បីលើកកម្ពស់គុណភាពសិស្សពូកែ សាលាតែងរៀបចំបណ្តុះថ្នាលសិស្សនិងអនុវត្តបង្រៀនបំប៉នសិស្សពូកែ បែងចែកការងារឱ្យគ្រូបង្រៀនដែលទទួលបន្ទុកមុខវិជ្ជានីមួយៗ ចុះឈ្មោះភាគកម្រិតសិស្សពូកែគ្រប់កម្រិតនូវរាល់មុខវិជ្ជា តាំងពីដើមឆ្នាំសិក្សា ហើយបញ្ចូលភាគកម្រិតទាំងនេះទៅក្នុងផែនការរបស់សាលា។ សាលាកសាងផែនការបង្រៀនបំប៉នសិស្សពូកែតាំងពីដើមឆ្នាំ។ ក្រុមមុខវិជ្ជានិងគ្រូបង្រៀនម្នាក់ៗ យោងតាមផែនការរបស់សាលា រួចបង្កើតផែនការបង្រៀនបំប៉នសម្រាប់ការប្រឡងសិស្សពូកែ ដើម្បីសាលាអនុម័តិនិងអនុវត្ត។ ពិសេស គ្រូបង្រៀនមុខវិជ្ជាត្រូវយោងតាមផែនការ និងភាគកម្រិតសិស្សពូកែ ដើម្បីអនុវត្តឱ្យបានល្អនូវការងារបណ្តុះថ្នាល សំដៅធានាក្រុមជម្រើសនៃមុខវិជ្ជានីមួយៗតាមការកំណត់។ រៀបចំឱ្យសិស្សចុះឈ្មោះដោយខ្លួនឯងលើមុខវិជ្ជារៀនបំប៉នសម្រាប់សិស្សពូកែ គ្រូបង្រៀនក៏ចុះឈ្មោះបង្រៀនបំប៉ន។ កំណត់កាលបរិច្ឆេទនិងរៀបចំទីតាំងបង្រៀនបំប៉ន ធានាភាពងាយស្រួលបំផុតសម្រាប់ការបំប៉ន”៕
សើុងម៉ាល័យ-លីសៀ