07/05/2024 - 08:24

កាល​បរិច្ឆេទ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤

ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល បាន​ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​លេខ ១២៧៧​/BGDĐT- QLCL ចុះ​ថ្ងៃ​ទី​២២​/៣/​២០២៤ ស្ដី​ពី​ការ​ណែ​នាំ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ ឆ្នាំ​២០២៤។

រូប​ថត​ជា​ឧទា​ហរណ៍។

យោង​តាម​នោះ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤ បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ ទី២៦, ២៧, ២៨, ២៩ ខែ​មិថុ​នា ឆ្នាំ២០២៤។

ជាក់​ស្ដែង ថ្ងៃ​ទី២៦ ខែ​មិថុ​នា៖ បំ​ពេញ​បែប​បទ​ចូល​រួម​ប្រ​ឡង; ថ្ងៃទី​២៧,​២៨/៦/​២០២៤៖ រៀប​ចំ​ប្រ​ឡង; ថ្ងៃ​ទី​២៩/៦/​២០២៤៖ ថ្ងៃ​បង្ការ។

រយៈ​ពេល​ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ២០២៤ តាម​ការ​គ្រោង​ទុក គឺ​នៅ​វេលា​ម៉ោង​៨ ថ្ងៃ​ទី ១៧/៧/​២០២៤។

បន្ទាប់​ពី​នោះ គឺ​ភូមិ​ភាគ​នានា​នឹង​ដំណើរ​ការ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ដល់​សិស្ស និង​ប្រើ​ប្រាស់​លទ្ធ​ផល​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​សម្រាប់​ពិនិត្យ​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ តាម​ផែន​ការ​ជម្រើស​សិស្ស។

ក្នុង​ខែ​មេ​សា​និង​ខែ​ឧសភា ឆ្នាំ​២០២៤ ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​នឹង​រៀប​ចំ​សន្និ​សីទ​ហ្វឹក​ហាត់​បច្ចេក​ទេស អំពី​ការ​ងារ​រៀប​ចំ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤ ជូន​គ្រប់​ភូមិ​ភាគ។

ការ​កំណត់​ពេល​វេលា​ជាក់​ស្ដែង​សម្រាប់​ការ​រៀប​ចំ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤ ចាប់​ពី​ថ្នាក់​ក្រ​សួង​រហូត​ដល់​មូល​ដ្ឋាន គឺ​ត្រូវ​បាន​កំណត់​ច្បាស់​ក្នុង​ឯក​សារ​ណែ​នាំ​រៀប​ចំ​សម័យ​ប្រ​ឡង។

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៤ ជា​មូល​ដ្ឋាន​ត្រូវ​បាន​រក្សា​លំ​នឹង​ដូច​ដំ​ណាក់​កាល ២០២០​ - ២០២៣។

ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល បាន​ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​លេខ ០២/២០២៤​/TT- ​BGDĐT វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​នា​បច្ចុប្បន្ន។

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ ២០២៤ ជា​មូល​ដ្ឋាន​ត្រូវ​បាន​រក្សា​លំនឹង​ដូច ដំ​ណាក់​កាល​២០២០ - ២០២៣ ជា​ពិសេស​គឺ រក្សា​ដូច​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២៣។

ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល គ្រាន់​តែ​កែ​សម្រួល​អំ​ពី​បច្ចេក​ទេស​មួយ​ចំ​នួន​ក្នុង​លក្ខន្តិកៈ ដើម្បី​ធានា​ការ​ឯក​ភាព​ក្នុង​ការ​រៀប​ចំ​ប្រ​ឡង​ទូទាំង​ប្រ​ទេស​តែ​ប៉ុណ្ណោះ។

ជាក់​ស្ដែង កំ​ណត់​ច្បាស់​រាល់​វិញ្ញា​សា​ប្រ​ឡង​ក្នុង​លក្ខន្តិកៈ​ប្រ​ឡង ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​បេក្ខ​សិស្ស​ចុះ​ឈ្មោះ។

ដើម្បី​ធានា​របប​អា​ទិភាព​សម្រាប់​បេក្ខ​សិស្ស ចៀស​វាង​ការ​ភាន់​ច្រ​ឡំ​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រ​ឡង អង្គ​ភាព​រៀប​ចំ​ចុះ​ឈ្មោះ​ប្រ​ឡង​ ត្រូវ​មាន​ភារ​កិច្ច​ស្វែង​រក​ព័ត៌​មាន​ពី​ប្រ​ភព​ព័ត៌​មាន​នៃ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ ដើម្បី​បញ្ជាក់​ពី​អា​ទិភាព​តាម​ទី​ស្នាក់​នៅ​អចិន្រ្តៃយ៍​សម្រាប់​បេក្ខ​សិស្ស; សំ​ណូម​ពរ​បេក្ខ​សិស្ស​ត្រូវ​មាន​ភារ​កិច្ច​រក្សា​សម្ងាត់​ព័ត៌​មាន​អំពី​គណនី​និង​លេខ​សម្ងាត់។

លក្ខន្តិកៈ​ក៏​បាន​កំ​ណត់​ច្បាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​បេក្ខ​សិស្ស​ក្នុង​សម័យ​ប្រ​ឡង។ ក្រៅ​ពី​សេចក្ដី​កំ​ណត់​ឧប​ករណ៍​ដែល​បេក្ខ​សិស្ស អាច​យក​ចូល​ក្នុង​បន្ទប់​ប្រ​ឡង​សម្រាប់​ធ្វើ​វិញ្ញា​សា​ប្រ​ឡង​ចំ​ណុច​ថ្មី​ គឺ​បំ​ពេញ​បន្ថែម​សេចក្ដី​កំ​ណត់​ច្បាស់​លាស់​ពីឧបករណ៍​ដែល​ហាម​មិន​ឱ្យ​បេក្ខ​សិស្ស​យក​ចូល​បន្ទប់​ប្រ​ឡង។ សេច​ក្ដី​កំណត់​ចំ​ពោះ​បេក្ខ​សិស្ស​ដែល​ប្រ​ឡង​តែ​មួយ​ឬ​ពីរ​វិញ្ញា​សា​សមាស​ភាព​ក្នុង​សមា​យោគ​វិញ្ញា​សា​ប្រ​ឡង (សិស្ស​ស្វ័យ​រិន)។

លក្ខន្តិកៈ​ក៏​បំពេញ​បន្ថែម​តារាង​វិញ្ញា​បន​បត្រ​ភាសា​បរ​ទេស បាន​ប្រើ​ប្រាស់​ដើម្បី​លើក​លែង​ការ​ប្រ​ឡង​ភាសា​បរ​ទេស​ក្នុង​សម័យប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ក​លក្ខណៈ​ស្មើ​ភាព​ដល់​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង និង​វិញ្ញា​បន​បត្រ​ភាសា​បរ​ទេស​ដែល​បាន​ទទួល​ស្គាល់​មក​ទល់​ឥឡូវ៕

ប្រភព៖ https://xaydungchinhsach.chinhphu.vn - ប្រែសម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ