ព្រះតេជព្រះគុណ ថាច់ឡែ ជាព្រះចៅអធិការវត្តសាលវន្ត (តាអោក) នៅឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ តែងបានពុទ្ធបរិស័ទដឹងស្គាល់ច្រើន ដោយសារការប្រតិបត្តិល្អការងារសាសនានិងសង្គម។ ព្រះអង្គបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រទានប័ណ្ណសរសើរ ដោយមានស្នាដៃ “រួមវិភាគទានយ៉ាងច្រើនក្នុងការងារសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តខេត្តត្រាវិញ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារមាតុភូមិ”។
ព្រះតេជព្រះគុណថាច់ឡែ រួមជាមួយនឹងព្រះសង្ឃជូនអំណោយដល់គ្រួសារក្រីក្រ។
រយៈពេលកន្លង ព្រះតេជព្រះគុណ ថាច់ឡែ បានចលនាពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅចំណុះជើងវត្ត ជំនួយកសាងផ្លូវជនបទបាន ៦ ខ្សែនិងស្ពានជនបទបាន៣ ខ្សែ នៅភូមិសមលើង និងភូមិត្បូងនាយ ដោយមានប្រវែងសរុបជិត ៣ គីឡូម៉ែត្រ គិតជាទឹកប្រាក់ជិត ១ ពាន់លានដុង។ ក្រៅពីនោះ ព្រះអង្គនៅទាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារលំបាក ឧបត្ថម្ភពុទ្ធបរិស័ទដែលមានវ័យចាស់គ្មានទីពឹង មានជំងឺតម្កាត់ ជំនួយឈើមនុស្សធម៌ និងឧបត្ថម្ភដាំស្លហូបចុកក្នុងការកសាងស្ពាន ផ្លូវបេតុង។ល។ គិតជាទឹកប្រាក់សរុបជាង ៥០០ លានដុង។
ដើមឆ្នាំ ២០២៤ ព្រះអង្គបានចលនាសប្បុរសជនគ្រប់ទិសទីអនុវត្តការងារសប្បុរសធម៌ គិតជាទឹកបា្រក់ជាង ៣០០ លានដុង។ ព្រះតេជព្រះគុណ ថាច់ឡែ មានថេរដីកា៖ “ក្នុងជីវភាពនាបច្ចុប្បន្ន នៅមានមនុស្សជាច្រើនទៀតត្រូវការជួយពីសង្គម។ ទន្ទឹមនឹងនោះ សម្រាប់ស្រុកចូវដៀង ក៏ត្រូវការរួមកម្លាំងរបស់ប្រជាជន ដើម្បីកសាងជនបទថ្មីឱ្យកាន់តែមានភាពស្រស់ស្អាតជាងទៀតដែរ។ អាស្រ័យហេតុនោះ អាត្មាភាពជួយបានអ្វីគឺជួយ ធ្វើបានអ្វីគឺធ្វើ។ បច្ចុប្បន្ន អាត្មាបានរួមជាមួយនឹងរដ្ឋអំណាចភូមិភាគសកម្មចលនាមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ”។
ជាង ១៧ វស្សាទទួលបន្ទុកជាព្រះចៅអធិការវត្ត ព្រះតេជព្រះគុណថាច់ឡែ បានរួមជាមួយនឹងព្រះសង្ឃគណៈកម្មការវត្តចលនាពុទ្ធបរិស័ទកសាងបានសំណង់ជាច្រើនក្នុងវត្ត ដូចជា៖ សមណកុដិ របង បង្គោលទង់ សាលាទាន។ល។ សំណង់ដែលកសាងថ្មីភាគច្រើន គឺព្រះអង្គសូន និងឆ្លាក់ក្បូរក្បាច់ដោយផ្ទាល់ ធ្វើឱ្យសំណង់ស្ថាបត្យកម្មកាន់តែមានភាពស្រស់ស្អាតដោយវិចិត្រសិល្បៈ។ មានសំណង់ខ្លះគឺព្រះអង្គនិងព្រះសង្ឃក្នុងវត្តរ៉ាប់រង អាស្រ័យហេតុនោះ ជួយប្រិតសំចៃថវិកាដល់វត្ត។ ផ្តើមពីនោះ ក្នុងបរិវេណវត្តមានសំណង់ជាច្រើនត្រូវបានកសាងឡើងយ៉ាងមានសោភណភាព។
លោក ឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង ឱ្យដឹង៖ “ព្រះតេជព្រះគុណ ថាច់ឡែ ជាគំរូអស់ពីព្រះទ័យដើម្បីសាសនានិងសង្គម។ ព្រះអង្គបានរួមវិភាគទានទឹកប្រាក់ រួមជាមួយនឹងរដ្ឋអំណាចកសាងសំណង់សុខុមាលភាពសង្គម។ ផ្តើមពីនោះ ជួយឱ្យការបដិបត្តិជំនឿសាសនា ការគោរពគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក្នុងជនរួមជាតិខ្មែរកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕
សើុងម៉ាល័យ-វិមាន