* ឧបត្ថម្ភទឹកប្រាក់ដល់ប្រជាជនរងផលប៉ះពាល់ដោយសាររាំងស្ងួត - ជ្រាបទឹកប្រៃនៅកាម៉ាវ
កប៉ាល់ជំនាញរបស់យោធភូមិភាគ ៩ ដឹកជញ្ជូនទឹកប្រើប្រាស់ឥតគិតថ្លៃចតនៅកំពង់ផែឃុំបៀងបាច់ ស្រុកធើយប៊ិញ។
កងពលតូចដឹកជញ្ជូនលេខ ៦៥៩ ចំណុះនាយកដ្ឋានភ័ស្តុភារយោធភូមិភាគ ៩ បានដឹកជញ្ជូនទឹកស្អាតពីក្រុងកឹងធើទៅកាម៉ាវ ដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ដោយឥតគិតថ្លៃ ជូនប្រជាជនដែលរងផលប៉ះពាល់ដោយសាររាំងស្ងួត។ វរសេនីយ៍ឯក ត្រឹងបាឡុក ស្នងការនយោបាយនៃនាយកដ្ឋានភ័ស្តុភារយោធភូមិភាគ៩ ឱ្យដឹង៖ កប៉ាល់ចំណុះទម្ងន់ធំចំនួន ៣ គ្រឿងរបស់កងពលតូចដឹកជញ្ជូនលេខ ៦៥៩ បានផ្គត់ផ្គង់ទឹកស្អាតប្រមាណ១.៧០០ម៉ែត្រគុបដោយឥតគិតថ្លៃជូនប្រជាជនលើភូមិសាស្ត្រឃុំបៀងបាច់ ស្រុកធើយប៊ិញ ខេត្តកាម៉ាវ។
អនុរដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ង្វៀងហ្វាងហ៊ីប ផ្តល់ទឹកប្រាក់ឧបត្ថម្ភដល់ប្រជាជននៅខេត្តកាម៉ាវ។
អង្គភាពទទួលបន្ទុករបស់យោធភូមិភាគ ៩ ថែមទាំងផ្ដល់ជូនបាសាំងធុងតម្កល់ទឹក រាប់រយដល់គ្រួសារស្ថិតក្នុងក្របខណ្ឌក្រីក្រ ខ្វះខាត ដើម្បីប្រជាជនមានឧបករណ៍តម្កល់ទឹកប្រើប្រាស់សម្រាប់ប្រជុំជីវភាព។
ក្នុងរដូវប្រាំងឆ្នាំ ២០២៤ នេះ កាម៉ាវមានប្រជាជនជាង ២.៦០០ គ្រួសារត្រូវខ្វះទឹកឬម្ចាស់ការមិនបានប្រភពទឹកសាបសម្រាប់ប្រើប្រាស់ ប្រមូលផ្តុំសំខាន់នៅតាមស្រុកតំបន់ទឹកសាបក្នុងខេត្ត ដូច៖ អ៊ូមិញ ត្រឹងវ៉ាន់ថើយ ធើយប៊ិញ និងក្រុងកាម៉ាវ។
* ក្នុងបរិយាកាសបំផុសចលនាចូលរួម “សប្តាហ៍ជាតិទឹកស្អាតនិងអនាម័យបរិស្ថានឆ្នាំ២០២៤” តំណាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងអង្គការរបស់ FAO ប្រចាំនៅវៀតណាម បានមកសួរសុខទុក្ខនិងផ្តល់ជូនទឹកប្រាក់ដល់ប្រជាជនរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតនិងជ្រាបទឹកប្រៃ។
នេះគឺជាសកម្មភាពជាក់ស្តែង និងទាន់ពេលវេលារបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សំដៅអនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល មានចែងក្នុងបទបញ្ជាលេខ ១១ (ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤) ស្តីពីបង្កើនការអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ ក្តៅ រាំងស្ងួត ខ្វះទឹក ជ្រាបទឹកប្រៃ។
ការឧបត្ថម្ភប្រាក់សុទ្ធដល់ប្រជាជន ត្រូវបានចែកជាពីរលើក (ខែមេសា និងខែឧសភា ឆ្នាំ២០២៤) គិតជាថវិកាសរុបជាង ៥,៤ ពាន់លានដុង។ ឆ្លងតាមរយៈនោះ កម្រិតទទួលផលចំពោះគ្រួសារមានមនុស្សម្នាក់១លានដុង; គ្រួសារមានមនុស្ស២នាក់ ២លានដុង; គ្រួសារមានមនុស្ស៣នាក់ឡើងទៅ ៣លានដុងក្នុងមួយលើក។
តាមប្រសាសន៍លោក ង្វៀងហ្វាងហ៊ីប អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឆ្លងតាមរយៈការវាយតម្លៃស្ថានភាពជាក់ស្តែងនៅខេត្តកាម៉ាវ អង្គភាពចាត់តាំងនីមួយៗ បានសម្រេចចិត្តដំណើរការសកម្មភាពឆាប់ៗ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូងដល់គ្រួសារដែលខ្វះខាតនៅឃុំទាំង ៤ របស់ខេត្តកាម៉ាវ គឺ៖ ខាញ់អាង ខាញ់ធ្វឹង (ស្រុកអ៊ូមិញ); ខាញ់ហ៊ឹង (ស្រុកត្រឹងវ៉ាន់ថើយ) និងឃុំបៀងបាច់ ស្រុកធើយប៊ិញ)៕
យោង៖ កាសែតប្រជាជន-ប្រែសម្រួល៖ លីសៀ