ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានទៅសួរសុខទុក្ខ និងកងយោធពលខេមរភូមិន្ទ; អគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា; បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្នងការនគរបាល អនុព័ន្ធយោធា ប៉ូលិសការពារព្រំដែន កងទ័ពការពារព្រំដែនខេត្តកណ្តាលនិងខេត្តតាកែវ។
ជូនអំណោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនជ្រៃធំ។
ជំនួសមុខបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង វរសេនីយ៍ឯក ង្វៀងហុងឃីម បានផ្ញើបិយវាចាប្រសិទ្ធពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន ព្រមទាំងគ្រួសារទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយសុខភាពល្អបរិបូរ សិរីសួស្តី សុភមង្គល វិបុលសុខ; សូមឱ្យចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរនិងកងកម្លាំងប្រដាប់អាវុធ ប្រទេសទាំងពីរកាន់តែស្អិតល្មួត រឹងមាំ។ ផ្អែកលើស្មារតីប្រវេណីដ៏ប្រពៃរវាងជនជាតិទាំងពីរ វរសេនីយ៍ឯក ង្វៀងហុងឃីម រំពឹងថា៖ ក្នុងពេលខាងមុខ កងកម្លាំងប្រដាប់អាវុធទាំងបីខេត្ត គឺខេត្តអាងយ៉ាង ខេត្តកណ្តាលនិងខេត្តតាកែវ បន្តកិច្ចសហប្រតិបត្តិការស្អិតល្មួតជាមួយគ្នាក្នុងការកសាង គ្រប់គ្រង ការពារព្រំដែន; ត្រួតពិនិត្យការចេញចូលឆ្លងដែនខុសច្បាប់; រត់គយ ក្លែងបន្លំពាណិជ្ជកម្ម; ជួញដូរ ដឹកជញ្ជូនគ្រឿងញៀន ជួញដូរមនុស្សនិងបទល្មើសផ្សេងទៀត។
ទន្ទឹមនឹងនោះ ជាមួយទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឋិតថេរយូរអង្វែង” ជានិច្ចកាលដោះដូរព័ត៌មានដែលពាក់ព័ន្ធដល់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; ដោះស្រាយទាន់ពេលហេតុការណ៍កើតមានឡើងលើស្មារតីសន្តិភាព មិត្តភាព សហប្រតិបត្តិការ គោរពឯករាជ្យភាព បូរណភាពទឹកដីផងគ្នា មិនត្រូវឱ្យកើតមានឡើងចំណុចក្តៅតាមបន្ទាត់ព្រំដែន៘ ៕
យោង៖ កាសែតអាងយ៉ាង - លីសៀ