08/04/2024 - 17:00

ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​អគ្គិ​ភ័យ​

កម្លាំង​នគរ​បាល​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​ បាន​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​អគ្គិ​ភ័យ​ និង​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ គប្បី​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ក្នុង​រដូវ​ប្រាំង។​

 ​ កម្លាំង​នគរ​បាល​ហ្វឹក​ហ្វឺន​វិធាន​ការ​ពន្លត់​អគ្គិ​ភ័យ​ និង​ជួយ​សង្គ្រោះ​នៅ​ក្រុង​បាក​លីវ។​

បច្ចុប្បន្ន​ កម្លាំង​នគរ​បាល​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ជំ​រុញ​ការ​ឃោស​នា​ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ ហ្វឹក​ហ្វឺន​ ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​វិធាន​ការ​បង្ការ​អគ្គិ​ភ័យ​ របៀប​ប្រើ​ប្រាស់​សម្ភារៈ និង​ឧបករណ៍​ពន្លត់​អគ្គិ​ភ័យ​ និង​របៀប​វិនិច្ឆ័យ​ស្ថាន​ការណ៍​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ពេល​មាន​ឧបទ្ទវ​ហេតុ​អគ្គិ​ភ័យ​កើត​ឡើង។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ឃោសនា​ផ្សព្វ​ផ្សាយ​តាម​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ អ៊ីន​ធឺ​ណិត បណ្តាញ​សង្គម​អំ​ពី​ដំ​ណឹង​ អត្ថ​បទ​ បទ​ពិពណ៌​នា​ព្រ​មាន​អំ​ពី​ហា​និភ័យ​អគ្គិ​ភ័យ​ និង​វិធាន​ការ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ជា​ដើម​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ប្រ​ជា​ជន​យល់​ដឹង​ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ហា​និភ័យ​អគ្គិ​ភ័យ​កើត​ឡើង។​ លោក​សើុង​ប៊ី នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង៖ “រដូវ​ក្តៅ​ហួត​ហែង​ ងាយ​នឹង​កើត​មាន​ហា​និភ័យ​ អគ្គិ​ភ័យ​ណាស់​ ហេតុ​នោះ​ ទោះ​បី​រស់​នៅ​តំ​បន់​ជន​បទ​ក៏​ដោយ​ ប៉ុន្តែ​គ្រួ​សារ​ខ្ញុំ​តែង​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិ​សនី​និង​ហ្គាស​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ខ្ញុំ​តែង​ពិនិត្យ​ឧបករណ៍ អគ្គិ​សនី​ ដកព្រី​ភ្លើង​ដែល​មិន​ចាំ​បាច់​ និង​បិទ​ឧបករណ៍​ប្រើ​អគ្គិសនី​ពេល​ចេញ​ពី​ផ្ទះ។​ ពេល​ចម្អិន​រួច​ ត្រូវ​បង្វិល​បិទ​ហ្គាស​ឱ្យ​ជិត​ ដើម្បី​កាត់​បន្ថយ​អគ្គិ​ភ័យ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត។​ បំ​ផុត​ គឺមិន​ដុត​សំ​រាម​ឬ​ស្មៅ​ស្ងួត​នៅ​ពេល​ថ្ងៃ​ ដើម្បី​ចៀស​វាង​ភ្លើង​ឆេះ​រាល​ដាល​ចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​”។​

ទន្ទឹម​នឹង​នោះ​ កម្លាំង​នគរ​បាល​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ផ្តល់​អនុសាសន៍៖ ប្រ​ជា​ជន​ត្រូវ​ពិនិត្យ​ សុវត្ថិ​ភាព​ឧបករណ៍​អគ្គិសនី​ជា​ប្រ​ចាំ; មិន​រក្សា​ទុក​សារ​ធាតុ​ងាយ​ឆាប់​ឆេះ​នៅ​ក្នុង​ផ្ទះ​ រៀប​ចំ​ឱ្យ​មាន​ចន្លោះ​សុវត្ថិ​ភាព​សម្រាប់​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ មិន​គប្បី​ប្រើ​ឈើ​បន្ទះ​ប្លា​ស្ទិក​ ឬ​ស្នោ​បិទ​ជញ្ជាំ​ង ពិដាន​ឬ​ធ្វើ​ជញ្ជាំង​រាំង​ឡើយ។​  មុន​ពេល​ចេញ​ពី​ផ្ទះ​ ត្រូវ​តែ​ពិនិត្យ​មើល​កន្លែង​ចម្អិន​អា​ហារ​និង​កន្លែង​សក្ការៈ​ បិទ​ឧបករណ៍​អគ្គិសនី​ ដែល​មិន​ចាំ​បាច់​ ដាច់​ខាត​មិន​ដុត​ស្មៅ​ ឬ​សំ​រាមនៅ​ពេល​ថ្ងៃ​ត្រង់​ ពេល​មាន​ខ្យល់​ខ្លាំង​ មិន​គប្បី​ដុត​ក្នុង​ពេល​ព្រមៗ​គ្នា​លើ​ផ្ទៃ​ដី​ធំ​ទូលាយ​ឡើយ។ល។​ ពេល​មាន​អគ្គិ​ភ័យ​ត្រូវ​រក​វិធី​ប្រ​កាស​អា​សន្ន​លឿន​បំ​ផុត​ ប្រើ​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង​ ដើម្បី​ពន្លត់​ភ្លើង​ ប្រ​សិ​នបើ​មាន​អគ្គិ​ភ័យ​ធំ​ ត្រូវ​ហៅ​ទូរ​ស័ព្ទ​ទៅ​នគរ​បាល​ បង្ការ​ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​តាម​រយៈ​លេខ​ ១១៤ ឬ​នគរ​បាល​ដែល​នៅ​ជិត​បំ​ផុត​ ដើម្បី​ជួយ​បាន​ទាន់​ពេល​វេលា។​

លោក​វរសេនីយ៍​ឯក​ប​ម្រុង ម៉ាយ​វ៉ាន់​ត្វឹង​ ប្រ​ធាន​ការិ​យាល័យ​នគរ​បាល​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ និង​ជួយ​សង្គ្រោះ​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ក្នុង​ពេល​អា​កាស​ធាតុ​ក្តៅ​ហួត​ហែង​ដូច​ សព្វ​ថ្ងៃ​នេះ​ បង្កប់​នូវ​ហា​និភ័យ​កើត​មាន​អគ្គិ​ភ័យ​ខ្ពស់​ ដូច្នេះ​ អង្គ​ភាព​ប្រ​ចាំ​ការ​បាន​ត្រៀម​ទាំង​យប់​ទាំង​ថ្ងៃ​ ធា​នា​កម្លាំង​ពន្លត់​អគ្គិ​ភ័យ​តាម​កំ​ណត់។​ ទន្ទឹម​នឹង​នោះ​ គប្បី​ត្រួត​ពិនិត្យ​ សម្ភារៈ ឧបករណ៍​បំ​ពាក់​ជា​មួយ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​ពន្លត់​អគ្គិ​ភ័យ​ និង​ជួយ​សង្គ្រោះ​ពេល​មាន​អគ្គិ​ភ័យ​កើត​ឡើង”៕​

                                        យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ