ច្បាប់បានកំណត់អ្នកឈរឈ្មោះប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី នឹងមានផលប្រយោជន៍ ជាច្រើនត្រូវបានទទួលស្គាល់ក្នុងមាត្រា ១៦៦ ច្បាប់ដីធ្លីឆ្នាំ២០១៣ ដូចខាងក្រោម៖
រូបថតជាឧទាហរណ៍។
បានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប័ណ្ណកម្មសិទ្ធិផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗជាប់ជាមួយដី។
បានទទួលផលប្រយោជន៍អំពីកម្លាំងពលកម្មនិងផលវិនិយោគលើដី។
បានទទួលផលប្រយោជន៍ពីសំណង់របស់រដ្ឋ ដែលបម្រើដល់ការការពារកែលម្អដី កសិកម្ម។
ទទួលបានការណែនាំនិងជំនួយពីរដ្ឋក្នុងការកែប្រែ បំប៉នដីកសិកម្ម។
បានរដ្ឋការពារខណៈពេលអ្នកដទៃបំពានសិទ្ធិ ផលប្រយោជន៍ស្របច្បាប់មកលើដីធ្លីរបស់ខ្លួន។
ទទួលបានសំណង ខណៈពេលរដ្ឋដកហូត ដីតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
ប្ដឹងតវ៉ា ថ្កោលទោសដាក់ពាក្យបណ្ដឹងអំពីទង្វើរំលោភសិទ្ធិប្រើប្រាស់ស្របច្បាប់របស់ខ្លួននិងទង្វើផ្សេងៗទៀតដែលបំពានច្បាប់ដីធ្លី។
អាចនិយាយបានថា អ្នកឈរឈ្មោះលើប័ណ្ណកម្មសិទ្ធិដីធ្លី ប័ណ្ណកម្មសិទ្ធិផ្ទះនិងដីសង់ផ្ទះ នឹងមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិដែលជាអចលនទ្រព្យ រួមមាន៖ ប្រើប្រាស់និងកំណត់សម្រេច (លក់ជួល ផ្ទេរកម្មសិទ្ធិ។ល។) តាមបទប្បញ្ញត្តិនៃច្បាប់។ ដ្បិតអី ផ្អែកលើមាត្រា១៦៦និងមាត្រា១៨៨ ច្បាប់ដីធ្លីឆ្នាំ២០១៣ គឺការដោះដូរទិញលក់ដីដោយគ្មានប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបានចាត់ទុកថា មិនស្របច្បាប់ បង្កប់ហានិភ័យជាច្រើន។
យោងតាមមាត្រា១៨៨នៃច្បាប់ដីធ្លីឆ្នាំ ២០១៣ អាចតម្កល់ទ្រព្យធានាក្នុងករណី ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីតែប៉ុណ្ណោះ។ ព្រោះហេតុនោះ ក្នុងករណីមានតម្រូវការបុលទុនពីធនាគារ អ្នកទិញដីមិនអាចតម្កល់ទ្រព្យធានា ប្រសិនបើគ្មានប័ណ្ណកម្មសិទ្ធិដីធ្លី៕
យោង៖ phunutoday.vn- ថាច់ធី