កើ-ដគឺជាស្រុកជាយក្រុងកឹងធើ។ នេះក៏ជាស្រុកដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករបំផុតរបស់ក្រុង ត្រូវបានទទួលស្គាល់ជាស្រុកជនបទថ្មីនៅឆ្នាំ២០២០។ ចាប់តាំងពីស្រុកបានសម្រេចបទដ្ឋានជនបទថ្មី ជីវភាពប្រជាជននិយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែកមានការផ្លាស់ថ្មីដោយឥតឈប់ឈរ។
ដងផ្លូវគមនាគមន៍ជនបទកសាងយ៉ាងល្អជួយដល់សិស្សទៅសាលារៀនបានងាយស្រួល។
មិនបញ្ឈប់ត្រឹមតែកម្រិតជនបទថ្មីប៉ុណ្ណោះទេ ឃុំនីមួយៗនៅលើភូមិសាស្រ្តថែមទាំងលើកកម្ពស់គុណភាពលក្ខឋានឆ្ពោះទៅជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីខ្នាតគំរូ ដើម្បីជីវភាពប្រជាជនកាន់តែរីកចម្រើនឡើង។ ក្រៅពីឃុំដុងហ៊ីបបានគណៈកម្មាធិការប្រជាជនក្រុងទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីខ្នាតគំរូ ឃុំធើយហ៊ឹងជាសារវន្តក៏អនុវត្តសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ ៨/៨; មាន៥ឃុំ គឺ៖ ដុងហ៊ីប ធើយហ៊ឹង ថាញ់ភូ ធើយដុងនិងធើយស្វឹង សម្រេច ១៩ លក្ខឋាននិង៤ឃុំទៀត គឺ៖ ទ្រុងថាញ់ ទ្រុងអាង ទ្រុងហ៊ឹងនិងដុងថាំងសម្រេចចាប់ពី១៧-១៨ លក្ខឋានជនបទថ្មីកម្រិតខ្ពស់។ លោក ង្វៀងវ៉ាន់ម៉េន ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងហ៊ីប ឱ្យដឹង៖ ជនបទថ្មីធ្វើឱ្យដងផ្លូវតភ្ជាប់គ្នា ការដោះដូរពាណិជ្ជកម្មមានភាពងាយស្រួល។ ម្យ៉ាងទៀត ព្រែកប្រឡាយត្រូវបានជីកស្តារជាប្រចាំ ម្ល៉ោះហើយមានទឹកគ្រប់គ្រាន់ ដើម្បីមាមីងផលិតកសិកម្មទទួលបានប្រាក់ចំណេញខ្ពស់។ ពិសេសជាងទៀតនោះគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធ្វើឱ្យខឿនកសិកម្ម ៤.០ មានការអភិវឌ្ឍ។ ការចិញ្ចឹមសត្វ ដាំដុះ ដោះដូរផលិតផលបានឆាប់និងសុវត្ថិភាពខាងតម្លៃ។ បងយ័ញម៉ឹង នៅភូមិធើយហ៊ីប ឃុំធើយដុង ឱ្យដឹង៖ “កាលពីមុននេះ ការដាំឈើហូបផ្លែមានការលំបាកណាស់ ពីព្រោះខ្វះប្រភពទឹកស្រោចស្រព។ សព្វថ្ងៃ ភូមិខ្ញុំមានអ្នកជាច្រើនកាក់កបនឹងដំណាំក្រូចពោធិ៍សាត់និងលក់តាមប្រព័ន្ធអនឡាញ”។ នៅពេលសេដ្ឋកិច្ចរីកចម្រើន គុណភាពនៃការរស់នៅរបស់ប្រជាជនក៏មានការផ្លាស់ថ្មីផងដែរ។ ស្ទើរគ្រប់គ្រួសារមានម៉ូតូ ទូរទស្សន៍ ភ្ជាប់ប្រព័ន្ធ wifi និងទូទឹកកក។ល។ ឆ្លងតាមរយៈនៃមធ្យោបាយផ្សព្វផ្សាយនិងភូមិភាគឃោសនាប្រជាជនកសាងទេសភាពដោយខ្លួនឯងកន្លែងរស់នៅ “បៃតង ជ្រះ ស្អាត” រួមជាមួយរដ្ឋអំណាចកសាងដងផ្លូវ “ភ្លឺ–បៃតង–ជ្រះ–ស្អាត–សុវត្ថិភាព” ចុះឈ្មោះប្រមូលនិងវិនិច្ឆ័យសំណល់សំរាម។ល។
អនុវិទ្យាល័យដុងហ៊ីប ជាសាលាសម្រេចបទដ្ឋានជាតិ។
ប្រសិទ្ធភាពផ្តើមពីការកសាងជនបទថ្មី ជួយដល់ការងារចលនាប្រជាជនចូលរួមលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីលើភូមិសាស្រ្តក៏មានភាពងាយស្រួលជាង។ ឈរលើមូលដ្ឋាននោះ ឆ្នាំ២០២៤ ស្រុកកើ-ដ ខិតខំកសាងស្រេចឃុំជនបទថ្មីគំរូ១ និងបន្តលើកកម្ពស់គុណភាពនូវលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់។ បងហ្វិញតៀងយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ឱ្យដឹង៖ “ដុងថាំងជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ឃុំ។ នៅពេលចាប់ផ្តើមកសាងជនបទថ្មី យើងខ្ញុំទទួលបានការគាំទ្រពីសំណាក់ប្រជាជន ម្ល៉ោះហើយ ឃុំដុងថាំងតែងជាភូមិមួយក្នុងចំណោមភូមិដំបូងដែលសម្រេចលក្ខឋានអំពីជនបទថ្មី។ នេះគឺជាបុព្វបទដើម្បីយើងខ្ញុំលើកកម្ពស់គុណភាព លក្ខឋាន ឆ្ពោះទៅកាន់ជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីខ្នាតគំរូ”៕
ហាថាញ-លីសៀ