ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2024 - 16:45

ហូវ​យ៉ាង៖ កម្រិត​ជ្រាប​ទឹក​ប្រៃ​កំ​ពុង​កើន​ឡើង​ជាង​៧‰

តាម​ព័ត៌​មាន​ពី​ការិ​យា​ល័យ​គណៈ​បញ្ជា​ការ​ បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ​- ស្វែង​រក​និង​ជួយ​សង្គ្រោះ​ខេត្ត​ហូវ​យ៉ាង​ កម្រិត​ជ្រាប​ទឹក​ប្រៃ​បាន​ជ្រៀត​ចូល​ពី​ជំ​នោរ​សមុទ្រ​ខាង​លិច​តាម​ដង​ទន្លេ​កៃ​ឡើង​ និង​ប្រ​ឡាយ​ចាក់​បាង​ហូរ​ចូល​មក​ប្រ​ឡាយ​នា​នា​ៗ​នៃ​ក្រុង​វីថាញ​និង​ស្រុក​ឡុង​មី មាន​ការ​កើន​ឡើង​ខ្ពស់​បើ​ធៀប​នឹង​ម្សិល​មិញ។​

ពិនិត្យ​កម្រិត​ទឹក​ប្រៃ​នៅ​លូទឹក​ហុក​ប៉ ឃុំ​លឿង​ង៉ៀ ស្រុក​ឡុង​មី។

ជាក់​ស្តែង​នៅ​ក្រុង​វីថាញ កម្រិត​ទឹក​ប្រៃ​បាន​វាស់​នៅ​ប្រ​ឡាយ​កិញ​មើយ ឃុំ​តៀង​តៀង​ គឺ​២,៧០‰ កើន​០,៦‰; កម្រិត​ទឹក​ប្រៃ​នៅ​ប្រ​ឡាយ​កិញ​ឡូវ ឃុំ​ហ្វា​តៀង​គឺ ៦,២០‰ កើន​២,៤០‰។​ កម្រិត​ជ្រាប​ទឹក​ប្រៃ​ខ្ពស់​បំ​ផុត​ដែល​វាស់​បាន​នៅ​ពាម​បែក​ជា​បី​ណឿក​ត្រុង គឺ៧,១០‰ កើន​ ២,៦០‰ ។​

នៅ​ស្រុក​ឡុង​មី កម្រិត​ជ្រាប​ទឹក​ប្រៃ​ដែល​វាស់​បាន​នៅ​លូ​ទឹក​ហក់​ប៉ ឃុំ​លឿង​ង៉ៀ គឺ៣,៤០; នៅ​កន្លែង​មួយ​ចំ​នួន​ដូច​ប្រ​ឡាយ​ថាញ​ធ្វី លូទឹក​ឡុង​មី១ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លឿង​ង៉ៀ (ទន្លេ​ង៉ាង​យ៉ឿ) កម្រិត​ជ្រាប​ទឹក​ប្រៃ​វាស់​បាន​ពី​២,១‰- ២,៧០‰...

យោង​តាម​ប្រ​សាសន៍​លោក​ ត្រឹង​ថាញ​ត្វង ប្រ​ធាន​ការិ​យា​ល័យ​គណៈ​កម្មា​ធិការ​បង្ការ​ ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ​ខេត្ត​ហូវ​យ៉ាង​ បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ទឹក​ប្រៃ​មិន​ទាន់​ជ្រាប​ចូល​វាល​ស្រែ​ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិកម្ម​និង​សេវា​កសិកម្ម​ ព្រម​ទាំង​ភូមិ​ភាគ​នា​នា​បាន​បិទ​ទ្វារ​លូទឹក​នៅ​តំ​បន់​ទឹក​ប្រៃ។​ ភូមិ​ភាគ​តំ​បន់​ទឹក​ប្រៃ​កំ​ពុង​បន្ត​ការ​តាម​ដាន​កម្រិត​ជ្រាប​ទឹក​ប្រៃ​និង​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​លូទឹក​សម​ស្រប។​

ស្ថាប័ន​មាន​សមត្ថ​កិច្ច​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ មិន​ត្រូវ​បូម​ទឹក​បញ្ចូល​ស្រែ​សម្រាប់​ស្រូវ​ដែល​កំ​ពុង​ដាក់​ទឹក​ដោះ​ឬ​ទុំ។​ ទន្ទឹម​នឹង​នោះ​ ចាត់​កម្មា​ភិបាល​ឱ្យ​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​ និង​ជូន​ដំ​ណឹង​ដល់​ប្រ​ជា​ជន​ឱ្យ​បាន​ទាន់​ពេល​វេលា។​ ធានា​អនុវត្ត​ល្អ​នូវ​ស្មារតី​នៃ​សារ​លិខិត​លេខ​ ១៨៦/UBND-NCTH ចុះ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​បង្ការ​ ទប់​ស្កាត់​ការ​ជ្រាប​ទឹក​ប្រៃឆ្នាំ​ ២០២៤ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត។​ ជា​ពិសេស​ត្រូវ​ចាត់​កម្មា​ភិបាល​ចុះ​ពិនិត្យ​ទឹក​ប្រៃ​នៅ​ទន្លេ​មេ​ឱ្យ​បាន​ទៀង​ទាត់​ ពេល​វាស់​ឃើញ​កម្រិត​ទឹក​ប្រៃ​១,៥‰ គឺដំ​ណើរ​ការ​បិទ​ទ្វារ​លូ​ទឹក​ និង​បិទ​ទំ​នប់​ដែល​មាន​ស្រាប់​ ឬ​ទប់​ទំ​នប់​តាម​រដូវ​កាល​នៅ​ក្បាល​ប្រ​ឡាយ​ ដើម្បី​រាំង​ទឹក​ប្រៃ និង​ស្តុក​ទឹក​សាប​ ការ​ពារ​ផលិត​កម្ម​ កាត់​បន្ថយ​ការ​ខូច​ខាត។​

ផ្សព្វ​ផ្សាយ​អនុវត្ត​វិធាន​ការ​សម​ស្រប​ សំ​ដៅ​ធានា​នូវ​ប្រ​ភព​ទឹក​សាប​ស្រប​អនា​ម័យ សម្រាប់​បម្រើ​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​ និង​សកម្ម​ភាព​របស់​មន្ទីរ​ពេទ្យ​ គ្រឹះ​ស្ថាន​សុខា​ភិបាល​ សា​លា​រៀន​ មិន​ទុក​ឱ្យ​ប្រ​ជា​ជន​ខ្វះ​ទឹក​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ ហើយ​ប្រើ​ប្រាស់​ទឹក​គ្មាន​អនា​ម័យ នាំ​ឱ្យ​ផ្ទុះ​រាល​ដាល​ជំ​ងឺ​ផ្សេង​ៗ​ឡើយ៕​

           យោង​តាម​កាសែត​ប្រ​ជា​ជន​ - សុផន

ចែករំលែកអត្ថបទ