ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/02/2024 - 21:20

ក្រុង​កឹង​ធើ

គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​ ២០២៤ - ២០២៥

(កឹង​ធើ) - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​សេចក្តី​សម្រេច​លេខ ​១២/២០២​៣/NQ-HĐND កំ​ណត់​គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល ២០២៤​ - ២០២៥ (សេចក្តី​សម្រេច​លេខ​១២)។

ពិធីប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ លំបាកអំពីលំនៅឋាន នៅសង្កាត់
តឹងឡុក ខណ្ឌថូកណូក។

សេចក្តី​សម្រេច​លេខ​ ១២ កំ​ណត់​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ឧបត្ថម្ភ​គ្រួសារ​ក្រី​ក្រ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ដំ​ណាក់​កាល ២០២៤​ - ២០២៥ រួម​មាន៖ ឧបត្ថម្ភ​សាង​សង់​ផ្ទះ ទឹក​ស្អាត​ប្រើ​ប្រាស់ បង្គន់​អ​នា​ម័យ​និង​អគ្គិសនី​ប្រើ​ប្រាស់; អនុវត្ត​ចំ​ពោះ​គ្រួសារ​ក្រី​ក្រ​តាម​បទដ្ឋាន​ក្រ​ពហុ​វិមាត្រ កំណត់​ត្រង់​អនុក្រឹត្យ​លេខ ០៧/២០២១/​NĐ-CP កំណត់​បទ​ដ្ឋាន​ក្រ​ពហុ​វិមាត្រ ដំ​ណាក់​កាល​ ២០២១​ - ២០២៥ មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​គ្រប់​គ្រង និង​បាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ក្រុង​អនុម័ត​ជា​រៀង​រាល់​ឆ្នាំ។ ការ​ឧបត្ថម្ភ​ធា​នា​ត្រឹម​ត្រូវ​ចំ​មុខ​សញ្ញា​ស្មើ​ភាព បើក​ចំ​ហ​និង​តម្លា​ភាព។

ចំពោះ​លក្ខ​ខណ្ខ​ឧបត្ថម្ភ មាន​ដី​ស្រប​ច្បាប់​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់​ ធានា​ផ្ទៃ​ដី​ធារ​ផ្ទះ​ស្រប​តាម​ខ្នាត​គំរូ​ផ្ទះ​មហា​សាមគ្គី នោះ​សម្រាប់​​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ; មាន​ផ្ទះ​ស្រប​ច្បាប់​តាម​សេចក្តី​កំ​ណត់​សម្រាប់​ការ​ឧបត្ថម្ភ​ធ្វើ​បង្គន់​អនា​ម័យ ទឹក​ស្អាត​និង​អគ្គិសនី​ប្រើ​ប្រាស់។ កម្រិត​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ក្នុង​មួយ​ខ្នង ៥០ លាន​ដុង។ ថវិកា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​បាន​មក​ពី​ការ​ចលនា​អង្គការ បុគ្គល​នានា​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​តាម​សេចក្តី​កំ​ណត់; ចំ​ណែក​បង្គន់​អនា​ម័យ ទឹក​ស្អាត​និង​អគ្គិសនី​ប្រើ​ប្រាស់​ពី​ថវិកា​របស់​ក្រុង។

សេចក្តី​សម្រេច​លេខ ១២ មាន​សុពល​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​ ២០២៤៕

កាសែត​កឹង​ធើ - វិមាន

 

 

ចែករំលែកអត្ថបទ