05/02/2024 - 12:51

ឆ្នាំ​អស្ចារ្យ​សម្រាប់​បាល់​ទះ​នារី​វៀត​ណាម

ជា​លើក​ដំបូង​ក្នុង​ប្រ​វត្តិ​សាស្រ្ត​កីឡា​វៀត​ណាម ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​នារី​វៀត​ណាម ត្រូវ​បាន​ស្ងើច​សរ​សើរ​ក្នុង​ព្រឹត្តិ​ការណ៍  Victory Cup។ ក្រៅ​ពី​រង្វាន់​សមូ​ហភាព​ក្រុម​ជម្រើសជាតិ​បាល់​ទះ​នារី​វៀត​ណាម​នៅ​ទាំង​ឈ្នះ​រង្វាន់​ឯកត្ត​ជន​ចំ​នួន ៣បន្ថែម​ទៀត​ផង។ ការ​ទទួល​បាន​ជ័យ​លាភី​ទាំង ៤​ក្នុង ពិធី​ស្ងើច​សរ​សើរ គឺ​ជា​រង្វាន់​ដ៏​សក្ដិ​សម​សម្រាប់​សិស្ស​និង​គ្រូ​បង្វឹក ង្វៀង​ត្វឹង​កៀក ពី​ព្រោះ​ក្នុង​ឆ្នាំ​២០២៣ ក្រុម​សម្រេច​បាន​ស្នា​ដៃ​លេច​ធ្លោ ​ជា​ច្រើន។

​ រូប​ថត​ថាញ​ធ្វី ទទួល​រង្វាន់​ឯកត្ត​ជន ពេល​ប្រ​កួត ឱ្យ​ក្លិប​ Blue Cats របស់​ជប៉ុន។

មិន​ខុស​ពី​ការ​រំ​ពឹង​ទុក​កី​ឡា​ការិ​នី​ត្រឹង​ធី​ថាញ​ធ្វី ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម បាន​ឈ្នះ​រង្វាន់​២​ក្នុង​ព្រឹត្តិ​ការណ៍ Victory Cup៖ កី​ឡា​ការិ​នី​ទទួល​បាន​ការ​ស្រ​ឡាញ់​ពេញ​ចិត្ត​បំផុត​ប្រ​ចាំ​ឆ្នាំ និង​កីឡា​ការិនី​ឆ្នើម​បំ​ផុត​ប្រ​ចាំ​ឆ្នាំ។ ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ខាង​លើ ត្រឹង​ធី​ថាញ​ធ្វី (រហស្ស​នាម ៤T) មាន​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន ខណៈ​ពេល​ដែល​នាង​ទទួល​បាន​កិត្តិ​នាម​ជា​កីឡា​ការិនី​ឆ្នើម​ជា​បន្ត​បន្ទាប់​ក្នុង​ព្រឹត្តិ​ រណ៍ Asian Club Cup, VTV Cup, Seagame ។ល។ ថាញ​ធ្វី ជា​កី​ឡា​ការិនី​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ស្រ​ឡាញ់​ពេញ​ចិត្ត​បំ​ផុត ដោយ​ទទួល​បាន​សារ​គាំ​ទ្រ​លើស​លុប​បើ​ប្រៀប​នឹង​កីឡា​ការិនី​ឯ​ទៀត។ នេះ​ក៏​ជា​ប្រ​ការ​ងាយ​យល់​ដែរ ដ្បិត​អី​ភាព​រាក់​ទាក់​រួស​រាយ​គួរ​ឱ្យ​ស្រ​ឡាញ់​រាប់​អាន​របស់​នាង ខណៈ​ពេល​ប្រ​កួត​នៅ​លើ​ទី​លាន​និង​ភាព​ជិត​ស្និទ្ធ ស្មោះ​ត្រង់ ខណៈ​ពេល​ទំ​នាក់​ទំនង​ជា​មួយ​អ្នក​គាំ​ទ្រ។ ពិសេស​គឺ​ស្នា​ដៃ​របស់​ថាញ​ធ្វី​ជូន​ក្រុម​ជម្រើស​ជាតិ។ ដូច​ជា​ការ​វាយ​បាល់​មាន​ទម្ងន់ ការ​ខាំ​មាត់​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដោយ​សារ​របួស និង​កាល​បរិច្ឆេទ​ប្រ​កួត​ដ៏​មមា​ញឹក​របស់​នាង​ ត្រូវ​បាន​អ្នក​គាំ​ទ្រ​កត់​ចំ​ណាំ​និង​ទទួល​ស្គាល់។ ថាញ​ធ្វី បច្ចុប្បន្ន​ជា​កី​ឡា​ការិនី​ជោគ​ជ័យ​ម្នាក់​ដែល​ប្រ​កួត​នៅ​ក្រៅ​ប្រ​ទេស ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ហើយ​នាង​ក៏​ជា​អ្នក​រួម​ចំ​ណែក​ដ៏​ច្រើន ដឹក​នាំ​ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម ប្រ​កួត​នៅ​ទីលាន​ពិភព​លោក​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម។

យើង​ក៏​មិន​បំ​ភ្លេច​ពី​សារៈ​សំ​ខាន់​នៃ​គណៈ​គ្រូ​បង្វឹក​ក្នុង​ភាព​ជោគ​ជ័យ​របស់​ក្រុម​ជម្រើស​បាល់​ទះនារី​វៀត​ណាម​នោះ​ឡើយ។ អ្នក​គាំ​ទ្រ​តែង​និយាយ​លេង​សើច​ថា គណៈ​គ្រូ​បង្វឹក​ក្រុម​បាល់​ទះ​នារី “ក្នុង​ស្រុក” ដ្បិត​អី គ្រូ​បង្វឹក​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្នុង​ប្រ​ទេស។ ហើយ​អ្នក​ដឹក​នាំ​នោះ​គឺ​គ្រូ​បង្វឹក ង្វៀង​ត្វឹង​កៀក គាត់​បាន​ដឹក​នាំ​ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម​ចេញ​ដំ​ណើរ​ទៅ​ប្រ​កួត​ក្នុង​ឆ្នាំ​២០២៣ ដោយ​ទទួល​បាន​ជោគ​ជ័យ​ហួស​ពី​ការ​រំពឹង​ទុក ដូច្នោះ គាត់​សម​នឹង​ទទួល​បាន​រង្វាន់​គ្រូ​បង្វឹក​ប្រ​ចាំ​ឆ្នាំ។

ហើយ​ជា​ការ​ពិត​ណាស់ ប្រ​សិន​បើ​មាន​តែ​គ្រូ​បង្វឹក ង្វៀង​ត្វឹង​កៀក និង​ប្រ​ធាន​ក្រុម​៤T គឺ​មិន​អាច​ក្លាយ​ជា​ក្រុម​ជម្រើស​បាល់​ទះ​បាន​ទេ។ ដូច្នោះ រង្វាន់​ក្រុម​បាល់​ទះ​ប្រ​ចាំ​ឆ្នាំ មិន​អាច “របូត” ពី​ដៃ​ក្រុម​បាល់​ទះ​នារី​បាន​ឡើយ។ ក្រៅ​ពី​ថាញ​ធ្វី គឺ​មាន​កី​ឡា​ការិនី​ជា​ច្រើន​ទៀត​ដូច៖ ឡឹម​ហ្វាញ់ កេវ​ត្រិញ ធី​ត្រិញ ទូ​លិញ ប៊ិច​ធ្វី ញឺ​ហ្វិញ ត្រា​យ៉ាង ខាញ់​ដាង គីម​ថ្វ ។ល។ តែង​បាន​អ្នក​គាំ​ទ្រ​ស្រ​ឡាញ់​ចូល​ចិត្ត​ផង​ដែរ។ សង្ឃឹម​ថា ជោគ​ជ័យ​របស់​ក្រុម​បាល់​ទះនារី​កាល​ពី​ឆ្នាំ​កន្លង នឹង​ជួយ​ឱ្យ​ពួក​គេ​កាន់​តែ​ទទួល​បាន​ភាព​ជោគ​ជ័យ​ជាង​ទៀត​ក្នុង​ឆ្នាំ​២០២៤៕

                                 ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ