ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/01/2024 - 16:02

គណៈ​ប្រតិ​ភូ​អគ្គ​នា​​យកដ្ឋាន​យោធ​សេវា​ ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា អញ្ជើញ​មក​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង

គណៈ​ប្រតិ​ភូ​អគ្គ​នាយកដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា ដឹក​នាំ​ដោយ​លោកឧត្តមសេនីយ៍​ទោ យ៉ុង​ ម៉ៅ ទើប​អញ្ជើញ​មក​ធ្វើ​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង។

ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​គណៈ​ប្រតិ​ភូ។

លោក​ឧត្តមសេនីយ៍​ទោ យ៉ុង ម៉ៅ អគ្គ​នា​យក​រង​នៃ​អគ្គ​នា​យក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា មាន​សេចក្តី​សោ​មនស្ស​ចំ​ពោះ​ការ​ទទួល​ស្វា​គមន៍​យ៉ាង​កក់​ក្ដៅ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ដល់​គណៈ​ប្រតិ​ភូ។ លោកឧត្តម​សេនីយ៍​ទោ យ៉ុង​ ម៉ៅ មាន​ប្រ​សាសន៍ វៀត​ណាម-កម្ពុជា មាន​ទំ​នាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព​ជា​ប្រពៃ​ណី​យូរ​អង្វែង។ ទំ​នាក់​ទំនង​នេះ បាន​និង​កំពុង​បាន​ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ បន្ត​ពូន​ជ្រំ​និង​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​ឧត្តម​សេនីយ៍​ទោ រំពឹង​ថា នៅ​ពេល​ខាង​មុខ អគ្គ​នា​យកដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជានិង​ខេត្ត​សុក​ត្រាំង បង្កើន​ការ​ដោះ​ប្តូរ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ព័ត៌​មាន​សារ​គមនា​គមន៍ សន្តិ​សុខ និង​ការ​ពារ​ជាតិ។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ កាន់​តែ​ពង្រឹង​ជាង​ទៀត​នូវ​ទំ​នាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ ពិសេស គឺ​ខេត្ត​សុក​ត្រាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ក្រុម​ហ៊ុន សហ​គ្រាស​ទៅ​វិនិយោគ​ អភិវឌ្ឍ​នៅ​ប្រ​ទេស​កម្ពុជា។ ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម លោក​ឧត្តម​សេនីយ៍​ទោ បាន​ប្រ​សិទ្ធ​ពរ​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង មាន​សុខ​ភាព​ល្អ​បរិ​បូរណ៍ ជោគ​​ជ័យ​គ្រប់​ភារ​កិច្ច និង​ប្រ​កប​ដោយ​ពុទ្ធ​ពរបួន​ប្រ​ការ​គឺ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ ព្រម​ទាំង​អប​អរ​សាទរ​ចំ​ណង​មិត្ត​ភាព រវាង​ប្រ​ទេស​ទាំង​ពីរ​រឹងមាំ​ជា​និរន្តរ៍។

ក្នុង​ឱកាស​ទទួល​ស្វា​គ​មន៍​គណៈ​ប្រតិ​ភូ លោក​ស្រី ហូធី​កឹម​ដាវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង បាន​ផ្ញើ​នូវ​បិយ​វាចា​ប្រ​សិទ្ធ​ពរ​ដ៏​បវរ​បំ​ផុត​ដល់​អាជ្ញា​ធរ និង​ប្រ​ជា​ជនកម្ពុជា​និយាយ​រួម អគ្គ​នា​យកដ្ឋាន​យោធ​សេ​វា ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​និយាយ​ដោយ​ឡែក ឆ្នាំ​ថ្មី​មាន​សុខ​ភាព​ល្អ និង​វិបុល​សុខ​គ្រប់​ប្រ​ការ និង​អប​អរ​សា​ទរ​ចំ​ណង​មិត្តភាព សហ​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​និងកម្ពុជា ក៏​ដូច​ជា​រវាង​ខេត្ត​សុក​ត្រាំង​និង​អគ្គ​នា​យកដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជាអភិវឌ្ឍន៍​ស្ថិរ​ភាព៕

                               យ្វីអាញ-វិមាន

ចែករំលែកអត្ថបទ