16/01/2024 - 09:07

រួម​គ្នា​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ក្រុង​ត្រូវ​បាន​អនុវត្ត​ល្អ។​ លទ្ធ​ផល​ខាង​លើ​ គឺ​អា​ស្រ័យ​កិច្ច​សហ​ការ​ស្អិត​ល្មួត​រវាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ភូមិ​ភាគ​នា​នា​ ព្រម​ទាំង​ការ​ស្រុះ​ចិត្ត​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ផង​ដែរ។​

សកម្ម​ភាព​កីឡា​របស់​យុវ​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ។​

លោក​លីវ​ត្វឹង​ខឿង អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ធើយ​ឡាយ​ ឱ្យ​ដឹង៖ “ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ត្រូវ​បាន​នគរ​បាល​ស្រុក​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​និង​រដ្ឋ​អំ​ណាច​ឃុំ​នា​នា​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ឃុំ​ដែល​មាន​មាមីង​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​មាន​ស្ថិរ​ភាព។​ តួយ៉ាង​ដូច​នៅ​ឃុំ​ទ្រឿង​ថាញ់ ស្រុក​ធើយ​ឡាយ​ ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​រីក​ដុះ​ដាល៘ ក្នុង​នោះ​មាន​ទម្រង់​មួយ​ចំ​នួន​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ដូច៖ “កា​មេរ៉ា​សន្តិ​សុខ​” “ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ដង​ផ្លូវ​ភ្លឺ​- បៃ​តង​ - ជ្រះ​- ស្អាត​ សុវត្ថិ​ភាព​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”។​

 ​ ដង​ផ្លូវ​មាត់​ព្រែក​ឡុង​អុង ពេល​រាត្រី​មាន​អំ​ពូល​ភ្លើង​បើក​បំ​ភ្លឺ។​

លោក​ស្រី​វ៉ធី​ង៉ុក​សឿង លេខា​បក្ស​ឃុំ​ទ្រឿង​ថាញ់ ឱ្យ​ដឹង៖ រាល់​ទម្រង់​ដែល​ពោល​ខាង​លើ​ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ មួយ​ផ្នែក​គឺអា​ស្រ័យ​ការ​អភិវឌ្ឍ​ព្រម​ៗ​គ្នា​អំ​ពី​សេដ្ឋ​កិច្ច​- សង្គម​របស់​ភូមិ​ភាគ។​ ខណៈ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​អភិវឌ្ឍ​ ប្រ​ជា​ជន​មាន​ឱកាស​ទទួល​ផល​ច្រើន​និង​ចូល​រួម​រាល់​សកម្ម​ភាព​វប្បធម៌​កីឡា៘”។​ បច្ចុប្បន្ន​ ព្រលាន​បាល់​ទះ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​ឃុំ​ទ្រឿង​ថាញ់ តែង​មាន​អ្នក​លេង​គ្មាន​ទំ​នេរ។​ ព្រ​លាន​របស់​មជ្ឈ​មណ្ឌល​ធំ​ទូលាយ​ ដើម្បី​យុវ​ជន​អាច​នឹង​លេង​គ្រប់​វិញ្ញា​សា​ផ្សេង​ៗ​ក្រៅ​ពី​បាល់​ទះ៘ បង​ស្រី​ថាច់​ធី​ហ្វែ នៅ​ភូមិ​ទ្រឿង​តី ឃុំ​ទ្រឿង​ថាញ់ ឱ្យ​ដឹង៖ “កាល​ពី​មុន​នេះ​ ឃុំ​គ្មាន​ព្រ​លាន​លេង​កីឡា​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​មួយ​ថ្ងៃ​ពលកម្ម​នឿយ​ហត់​ កូន​ប្រុស​ខ្ញុំ​ច្រើន​តែ​ជុំ​គ្នា​ផឹកស៊ី​ ឥឡូវ​ងាក​មក​លេង​បាល់​ទះ​វិញ​ហើយ។​ ឃើញ​មាន​សុខ​ភាព​មាំ​មួន​ រហ័ស​រហួន​ជាង​មុន​ ហេតុ​នោះ​ខ្ញុំ​ត្រេក​អរ​ណាស់”។​

រាល់​ទម្រង់​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ក្នុង​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ រួម​ចំ​ណែក​បង្ការ​បង្ក្រាប​ ប្រ​ទះ​ឃើញ​និង​ទប់​ស្កាត់​ទាន់​ពេល​រាល់​បទ​ល្មើស​បាប​គ្រោះ​សង្គម​ និង​រាល់​អំ​ពើ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់៘ ផ្តើម​ពី​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​មាន​ស្ថិរ​ភាព​ ប្រ​ជា​ជន​អាច​នឹង​ធ្វើ​ដំ​ណើរ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទាំង​ថ្ងៃ​ទាំង​យប់។​ ពូឡឹម​ជា នៅ​ភូមិ​ធើយ​ទ្រឿង​២ ឃុំ​ធើយ​ស្វឹង​ ស្រុក​កើ-ដ ឱ្យ​ដឹង៖ “ដង​ផ្លូវ​មាត់​ព្រែក​ឡុង​អុង​ទៅ​ទល់​នឹង​ធើយ​ទ្រឿង​២ - ធើយ​ទ្រឿង​១ និង​ធើយ​ហ្វា B ប្រ​ជុំ​ជន​កើ-ដ ត្រូវ​បាន​ចាក់​បេ​តុង​រាប​រលូន។​  ពេល​រាត្រី​មាន​អំ​ពូល​ភ្លើង​បើក​បំ​ភ្លឺ​ ម្ល៉ោះ​ហើយ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​លក្ខណៈ​ប្រ​កប​របរ​រក​ស៊ី​ មាន​ប្រាក់​ចំ​ណូលច​បន្ថែម។​ ពិសេស​ឪ​កូន​ខ្ញុំ​ក៏​ចូល​រួម​ក្នុង​កង​ឈ្លប​ភូមិ​ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ផង​ដែរ”៕​

                                    ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ