ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/01/2024 - 17:14

សមិទ្ធ​ផល​លេច​ធ្លោ​របស់​ក្រុង​កឹង​ធើ ២០ ឆ្នាំ​ចំ​ណុះ​មជ្ឈិម​

ថ្ងៃ​នេះ​ ជាថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​២០២៤ ក្រុង​កឹង​ធើ​ពេញ​ ២០ ឆ្នាំ​ចំ​ណុះ​មជ្ឈិម​ជា​របត់​មួយ​ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ដ៏​សំ​ខាន់​របស់​ក្រុង​កឹង​ធើ ក្រោយ​ពី​ ២០ ឆ្នាំ​ចែក​ចេញ​ កសាង​និង​អភិវឌ្ឍន៍។​ ព្រោះ​ថា​ តាំង​ពី​ពេល​នោះ​មក​ទល់​ពេល​នេះ​ ក្រុង​បង្ក​បាន​ស្នាម​អនុស្សាវ​រីយ៍​ ចំ​ណាប់​អា​រម្មណ៍​ល្អ​ ជំ​ហរ​និង​សក្តានុ​ពល​សេដ្ឋ​កិច្ច​របស់​ក្រុង​វិវឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ល។​ ជាសន្សឹម​ៗ​ក្រុង​បាន​អំ​ណះ​អំ​ណាង ពី​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

 ជ្រុង​មួយ​នៃ​ក្រុង​តំ​បន់​ព្រែក​ទន្លេ​កឹង​ធើ។​ រូប​៖ យ្វី​ខោយ

ចំ​ណុច​លេច​ធ្លោ​ដំ​បូង​បង្អស់​នោះ​គឺ កំ​ណើន​សេដ្ឋ​កិច្ច​របស់​ក្រុង​បន្ត​រក្សា​ល្បឿន​កំ​ណើន​នៅ​កម្រិត​បង្គួរ​ ផលិត​ផល​សរុប​នៅ​លើ​ភូមិ​សាស្រ្ត​ ដំ​ណាក់​កាល​២០០៤​-​២០១០ (GDP​-តម្លៃ​ប្រៀប​ធៀប​នឹង​ឆ្នាំ​១៩៩៤) កើន​មធ្យម​ភាគ​ ១៥,១៨%/ឆ្នាំ​; ផលិត​ផល​សរុប​នៅ​លើ​ភូមិ​សាស្រ្ត​ GRDP ដំ​ណាក់​កាល​ ២០១១​ដល់​ឆ្នាំ​ ២០២៣ តាម​ការ​ប៉ាន់​ស្មាន​កើន​មធ្យម ៥,៦៤%។​ ទំ​ហំ​ខឿន​សេដ្ឋ​កិច្ច​បន្ត​ត្រូវ​បាន​បើក​ទូលាយ​ រៀង​រាល់​ឆ្នាំ​បាន​រួម​ចំ​ណែក​ប្រ​មាណ ១,២% GDP ទូទាំង​ប្រ​ទេស​ និង​ប្រ​មាណ​ ៩,៥% GRDP តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ផលិត​ផល​សរុប​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ (GRDP/មនុស្ស​) បាន​ប៉ាន់​ស្មាន​ឆ្នាំ​ ២០២៣ សម្រេច​៩៤,៧៤ លាន​ដុង​ កើន​៩,២ ដង​បើ​ប្រៀប​នឹង​ឆ្នាំ​២០០៤។​

​ក្រុង​កឹង​ធើ កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍន៍។​  រូប​៖ យ្វី​ខោយ

ក្រុង​បាន​កែ​លម្អ​បរិស្ថាន​វិនិ​យោគ​និង​អា​ជីវ​កម្ម​ ទាក់​ទាញ​ការ​ចូល​រួម​វិនិ​យោគ​ផលិត​និង​អា​ជីវ​កម្ម​របស់​សមាស​ភាព​សេដ្ឋ​កិច្ច​នៅ​លើ​ភូមិ​សាស្រ្ត។​ អភិវឌ្ឍ​សហគ្រាស​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន៖ ដំ​ណាក់​កាល​២០០៤​- ២០២៣ គ្រោង​នឹង​ផ្តល់​ការ​ចុះ​បញ្ជី​ថ្មី​ដល់​សហ​គ្រាស​ គ្រប់​ប្រ​ភេទ​ចំ​នួន​ ២២.​៤៤៥ ដោយ​ដើម​ទុន​បាន​ចុះ​បញ្ជី​សរុប​ចំ​នួន​ ១៥៣.​០១២ ពាន់​លាន​ដុង។​ អនុវត្ត​ផ្តល់​ជូន​ថ្មី​គម្រោង​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​ (FDI) ចំ​នួន​ ១២៥ ដោយ​ដើម​ទុន​ វិនិ​យោគ​បាន​ចុះ​បញ្ជី​សរុប​ប្រ​មាណ​២.៧០៦ លាន​ដុល្លារ។​ លទ្ធ​ផល​អភិវឌ្ឍ​លើ​ផ្នែក​វិស័យ​ មាន​ការ​ជឿន​លឿន​ច្រើន​ ជំ​រុញ​អនុវត្ត​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ លើក​កម្ពស់​ទិន្ន​ផល​ តម្លៃ​បន្ថែម​; បង្កើន​សន្សឹម​ៗ​នូវ​សមាមាត្រ​ផ្នែក​ ផលិត​ច្នៃ​ប្រ​តិដ្ឋ​ដែល​មាន​បរិមាណ​បច្ចេក​វិទ្យា​ខ្ពស់​ បច្ចេក​ទេស​ជឿន​លឿន​ និង​មាន​ឧត្តម​ភាព​ ប្រ​កួត​ប្រ​ជែង។​ ពា​ណិជ្ជ​កម្ម​-សេវា​កម្ម​អភិវឌ្ឍ​ឆាប់​រហ័ស​ សម្បូរ​បែប​ រក្សា​ខ្ជាប់​តួនា​ទី​ស្នូល​ក្នុង​រចនា​សម្ព័ន្ធ​ GRDP ជាជំ​ហាន​ៗ​បង្កើត​ទៅ​ជា​តួនា​ទី​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; ក្នុង​នោះ​ សរុប​កម្រិត​លក់​រាយ​និង​ប្រាក់​ចំ​ណូល​សេវា​កម្ម​នៅ​ក្រុង​កឹង​ធើ តែង​ឈរ​លំ​ដាប់​ថ្នាក់​លេខ​ ១ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ផលិត​ផល​ទេស​ចរណ៍ ត្រូវ​បាន​វិនិ​យោគ​កសាង​និង​បង្កើន​កម្រិត​ដោយ​ឥត​ឈប់​ឈរ​ ហើយ​ការ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សុក្រឹត​ព្រម​ៗ​គ្នា​ ជា​មួយ​នឹង​ឧត្តម​ភាព​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​ជា​ជីវ​បរិស្ថាន​ក្រុង​តំ​បន់​ ព្រែក​ ទន្លេ​ ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ វប្បធម៌​ និង​ទេស​ចរណ៍ MICE ។ល។​ រួម​ចំ​ណែក​បង្ហាញ​នូវ​រូប​ភាព​ ប្រ​ទេស​ជាតិ​ វប្បធម៌​ មនុស្ស​វៀត​ណាម​និយាយ​រួម​ និង​តំ​បន់​ដី​ មនុស្ស​នៅ​កឹង​ធើ​និយាយ​ដោយ​ឡែក​ដល់​មិត្ត​ភ័ក្ដិ​អន្តរ​ជាតិ។​

ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​លើ​វិស័យ​វប្បធម៌​-សង្គម​ អនុវត្ត​ជឿន​លឿន​និង​សម​ភាព​សង្គម ធានា​សុខុ​មាល​ភាព​សង្គម។​ ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​ជំ​នាញ​ខ្ពស់​ ពហុ​ព្យា​បាល​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​និង​បង្កើន​កម្រិត​; អនុវត្ត​បច្ចេក​ទេស​ថ្មី​ បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​ពិនិត្យ​ ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យា​បាល​ជំ​ងឺ​; សង្គមូ​បនីយ​កម្ម​សកម្ម​ភាព​សុខា​ភិបាល​កាន់​តែសម្បូរ​បែប​ បើក​ទូលាយ​ជា​ច្រើន​ទម្រង់​រូប​ភាព​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ក្រុង​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ក្រុង​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​បាន​ដាក់​ចេញ​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជាង​៥០.០០០ នាក់។​ អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ច្រើន។​ តាម​ការ​ប៉ាន់​ក្នុង​ឆ្នាំ​ ២០២៣ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ប្រ​មាណ​ ១.១៧៨ គ្រួ​សារ​ ស្រូប​អត្រា​០.៣២% នៃ​ចំ​នួន​គ្រួ​សារ​សរុប​; នេះ​ជា​កម្រិត​ទាប​បំ​ផុត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ទាប​ជាង​ច្រើន​បើ​ប្រៀប​ធៀប​នឹង​កម្រិត​មធ្យម​ភាគ​ក្នុង​ទូទាំង​ប្រ​ទេស។​ ទន្ទឹម​នឹង​នោះ​ ក្រុង​កឹង​ធើ​ក៏​បាន​ជំ​រុញ​បង្កើន​នូវ​សកម្ម​ភាព​ចង​សម្ព័ន្ធ​សហ​ប្រតិ​បត្តិ​ការ​ ជំ​រុញ​វិនិ​យោគ​បរ​ទេស​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​រូប​ភាព​ ម្ចាស់​ការ​រវាស​រវៃ​និង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ស៊ី​ជម្រៅ។ល។​

អំ​ណរ​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២៤ និង​អំ​ណរ​ក្រុង​កឹង​ធើ ២០ ឆ្នាំ​ចំ​ណុះ​មជ្ឈិម។​ ដាក់​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​ក្រុង​ ដើម្បី​ក្លាយ​ជា​ក្រុង​បែប​អេកូ​ឡូ​ស៊ី​ ស៊ី​វិ​ល័យ​ ទំ​នើប​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​តំ​បន់​ព្រែក​ ទន្លេ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕​

              កាសែត​កឹង​ធើ​ភាសា​ខ្មែរ-វិមាន​

ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៤ រដ្ឋ​សភា​ នីតិ​កាល​ទី XI (បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​តុលា​ដល់​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៣) រដ្ឋ​សភា​បាន​អនុម័ត​និង​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ២២/២០០៣/QH១១ ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៣ ស្តីពី​ការ​បែង​ចែក​និង​កែ​តម្រូវ​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ខេត្ត​មួយ​ចំ​នួន។​ ក្នុង​នោះ​ ចែក​ខេត្ត​កឹង​ធើទៅ​ជា​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម​ និង​ខេត្ត​ហូវ​យ៉ាង។​

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​២០០៤ ក្រុង​កឹង​ធើ​បាន​ចាប់​ផ្តើម​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ។​

 

ចែករំលែកអត្ថបទ