18/12/2023 - 16:22

បាក​លីវ​ ប្រ​គល់​រថ​យន្ត​ឯក​ទេស​ដល់​នគរ​បាល​ឃុំ​ សង្កាត់​ ទី​រួម​ស្រុក​

នគរ​បាល​ខេត្ត​បាក​លីវ​ ទើប​ធ្វើ​ពិធី​ប្រ​គល់​រថ​យន្ត​ឯក​ទេស​ដល់​កង​កម្លាំង​នគរ​បាល​ឃុំ​ សង្កាត់​ ទីរួម​ស្រុក​ ឆ្នាំ​២០២៣។​

 ​ អង្គ​ភាព​ឃុំ​ សង្កាត់​ ទីរួម​ស្រុក​មក​ទទួល​ម៉ូតូ​ និង​រថ​យន្ត​ដឹក​ជញ្ជូន​ឯក​ទេស។​

យោង​តាម​នគរ​បាល​ខេត្ត​បាក​លីវ​ ដើម្បី​បន្ត​ការ​ឧបត្ថម្ភ​ បង្ក​លក្ខណ​សម្បត្តិ​ដល់​កង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ពង្រីក​តួនា​ទី​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្នុង​ស្ថាន​ភាព​ថ្មី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ថ្នាក់​ដឹក​នាំ​នគរ​បាល​ខេត្ត​បាន​ស្នើ​ ហើយ​បាន​ក្រសួង​នគរ​បាល​យល់​ព្រម​បំ​ពាក់​ម៉ូតូ​២​គ្រឿង​ ជូន​នគរ​បាល​សង្កាត់​១ ក្រុង​បាក​លីវ​-អង្គ​ភាព​បាន​ជ្រើស​រើស​ផ្សព្វ​ផ្សាយ​កសាង​ “នគរ​បាល​គំរូ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ក្រុង​ស៊ី​វិល័យ”; ជូន​រថ​យន្ត​ដឹក​ជញ្ជូន​ឯក​ទេស​ដល់​នគរ​បាល​ឃុំ​ សង្កាត់​ ទីរួម​ស្រុក​នា​នា​ចំ​នួន​១៨​គ្រឿង​ និង​ជូន​អូប័រចំ​នួន​២៦​គ្រឿង​ដល់​នគរ​បាល​ឃុំ​នា​នា​ ដែល​មាន​លក្ខណៈ​ភូមិ​សាស្ត្រ​ពិសេស​មាន​ព្រែក​ទន្លេ​លើ​ភូមិ​សាស្រ្ត​ខេត្ត៕​

                                    យ៉ី​អាញ-ទីទុយ​

ចែករំលែកអត្ថបទ