គណៈបញ្ជាការយោធាឃុំគីមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការងារហ្វឹកហ្វឺន ដោយចាត់ទុកនេះជាភារកិច្ចដ៏សំខាន់ រួមចំណែកជាមួយនឹងភូមិភាគរក្សាខ្ជាប់ការងារការពារប្រទេស យោធាភូមិភាគ។
លោកផាងជីទឹង (ឈរកណ្ដាល) មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំគីមហ្វា
កំពុងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណ។
លោកផាងជីទឹង មេបញ្ជាការគណៈបញ្ជាការយោធាឃុំ ឱ្យដឹង៖ “អនុវត្តតាមផែនការរបស់គណៈកម្មាធិការបក្សនៃគណៈបញ្ជាការយោធាស្រុកដាក់ចេញ គណៈបញ្ជាការយោធាឃុំបានកសាងផែនការហ្វឹកហ្វឺនរៀងរាល់ឆ្នាំ ផ្ដោតទៅលើទិសដៅ ភារកិច្ច គោលលំនាំ តម្រូវការលក្ខឋាន ខ្លឹមសារ រយៈពេលហ្វឹកហ្វឺន។ ឆ្លងតាមរយៈការផ្សព្វផ្សាយ បញ្រ្ជាបនិងអនុវត្តកម្មាភិបាលបញ្ជាការកម្មាភិបាលហ្វឹកហ្វឺន ក្ដាប់បានភារកិច្ចហ្វឹកហ្វឺនដល់មុខសញ្ញាទាំងឡាយ។ ព្រមទាំងត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីបម្រើដល់ការងារហ្វឹកហ្វឺនតាំងពីដើមឆ្នាំ។ គណៈបញ្ជាការយោធាបានចង្អុលការដល់កម្មាភិបាលត្រៀមបម្រុងគម្រោងមេរៀនហ្វឹកហ្វឺន ហើយផ្ដល់សច្ចាប័នតាមច្បាប់កំណត់នៃប្រភេទគម្រោងមេរៀននីមួយៗ។ ធានាមានឯកសារ ទីលានហ្វឹកហ្វឺន សម្ភារៈ ឧបករណ៍សម្រាប់ហ្វឹកហ្វឺន។ល។ ត្រូវតាមច្បាប់កំណត់។ លទ្ធផលឆ្នាំ២០២៣ បានបញ្ជូនមកស្រុកហ្វឹកហ្វឺនកងប្រជាស្វ័យត្រាណ គ្រប់មុខសញ្ញាតាមភាគកម្រិតផែនការ ចំនួនកងកម្លាំងបានបញ្ជូនសម្រេច១០០% អត្រាជាប់និទ្ទេសគ្រាន់បើ ពូកែជាង៧៥%”។
គណៈបញ្ជាការយោធាឃុំ កំពុងហ្វឹកហ្វឺនដល់កងកម្លាំងប្រជាស្វ័យត្រាណ។
គណៈបញ្ជាការយោធាឃុំ បានយកចិត្តទុកដាក់ពិសេសដល់ការកសាងផែនការរៀបចំផ្សព្វផ្សាយកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ រៀបចំក្រឹត្យក្រមវិន័យ។ ផ្ដើមពីនោះ កម្មាភិបាល យុទ្ធជនម្នាក់ៗក្នុងអង្គភាពគោរពយ៉ាងម៉ឺងម៉ាត់តាមរបបដែលបានកំណត់ អនុវត្តសម្រេចនូវភារកិច្ចដែលប្រគល់ជូន។ ក្នុងឆ្នាំ ២០២៣ គ្មានកម្មាភិបាល បក្ខជនល្មើសវិន័យបក្ស វិន័យអង្គភាព ល្មើសច្បាប់ចរាចរណ៍។ល។ បន្ទាយរៀបចំមានរបៀបរៀបរយ បរិស្ថានបៃតងជ្រះស្អាត។ រៀបចំនិងរក្សាក្រុមប្រចាំការ ត្រូវតាមសេចក្តីកំណត់។
លោកត្រឹងហុងវិញ (ជនជាតិខ្មែរ) ប្រធានកងយោធាភូមិណាំងណើង ឱ្យដឹង៖ “ពេលមានបទបញ្ជាអំពីការងារហ្វឹកហ្វឺន ខ្ញុំបានរៀបចំការងារគ្រួសារ ហើយចង្អុលការកងកម្លាំងប្រជាស្វ័យត្រាណក្នុងភូមិឱ្យត្រៀមអនុវត្តការងារហ្វឹកហ្វឺនត្រូវតាមច្បាប់កំណត់។ ក្រៅពីនោះ អនុវត្តការងារហ្វឹកហ្វឺនជួយឱ្យកម្មាភិបាល យុទ្ធជនក្ដាប់ច្បាស់មុខជំនាញ វិជ្ជាជីវៈ; ធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ។ល។ ដើម្បីអនុវត្តល្អភារកិច្ចត្រៀមប្រយុទ្ធ”។
លោកវ៉វ៉ាន់ណៅ ប្រធានគណៈកម្មាធិការប្រជាជនឃុំគីមហ្វា ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំគីមហ្វា រៀងរាល់ឆ្នាំតែងអនុវត្តសម្រេចល្អនិងសម្រេចឆ្នើមភារកិច្ច ជាពិសេស គឺការងារហ្វឹកហ្វឺនត្រៀមប្រយុទ្ធរៀងរាល់ឆ្នាំ តែងសម្រេចតាមផែនការ រួមចំណែកជាមួយនឹងភូមិភាគរក្សាខ្ជាប់សន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ សេដ្ឋកិច្ចសង្គមរបស់ឃុំរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បច្ចុប្បន្ន ឃុំគីមហ្វាសម្រេចបទដ្ឋានឃុំជនបទថ្មី ហើយកំពុងកសាងឃុំជនបទថ្មីកម្រិតខ្ពស់”៕
សើុងម៉ាល័យ - ថាច់ធី