18/12/2023 - 16:22

កម្ម​វិធី​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ

ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ទី​១ ឆ្នាំ​២០២១​-២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ។​

 ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ បាន​វិនិ​យោគ​បំ​ពាក់​គ្រឿង​សម្ភារៈ​សម្រាប់​បង្រៀន​និង​រៀន។​

អស់​រយៈ​ពេល​៣​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ ៩/១០ គម្រោង​នៃ​កម្ម​វិធី​នេះ​ ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​បែង​ចែក​ប្រ​ភព​ទុន​ជិត​៦៧០​ពាន់​លាន​ដុង។​ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ ខេត្ត​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ជូន​១០០​គ្រួ​សារ​ សាង​សាង់​ផ្ទះ​ជូន​១.៤៣៣​គ្រួ​សារ​ ផ្លាស់​ប្តូរ​មុខ​របរ​ជូន​៣.៤៨៩​គ្រួ​សារ​ ឧបត្ថម្ភ​ទឹក​ប្រើ​ប្រាស់​ ជូន​ប្រ​ជា​ជន​រស់​នៅ​រាត់​រាយ​៨៥៩គ្រួ​សារ​ និង​សាង​សង់​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​៤​កន្លែង។​ ផ្សព្វ​ផ្សាយ​អនុវត្ត​៦៧​ទម្រង់​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ និង​ធ្វើ​ពិពិធ​កម្ម​មុខ​របរ​រក​ទទួល​ទាន​សហគមន៍; សាង​សង់​១១៣​សំ​ណង់​ រួម​មាន៖ ផ្លូវ​គមនា​គមន៍​ជន​បទ​ ស្ពាន​ជន​បទ​២១​ខ្សែ​ អគារ​ប្រ​ជុំ​ជីវ​កិច្ច​សហគមន៍ ​និង​សំ​ណង់​បណ្តាញ​ផ្សារ​ចំ​នួន​១០។​ ក្រៅ​ពី​នេះ​ ជួស​ជុល​ ថែ​ទាំ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាង​៥០​កន្លែង; សាង​សង់​បន្ថែម​និង​បង្កើន​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​សម្រាប់​បង្ហាត់​បង្រៀន​ដល់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ៥សា​លា។​ ទន្ទឹម​នឹង​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​និង​ធារា​សាស្ត្រ​ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម​ ប្រ​ជុំ​ជីវ​ភាព​និង​ដោះ​ដូរ​ទំ​និញ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ បណ្តា​គម្រោង​នៃ​កម្ម​វិធី​នេះ​ បាន​ជួយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​និង​ប្រ​កៀក​ប​ន្ទាត់​ក្រ ទទួល​បាន​ប្រ​ភព​ទុន​ដើម្បី​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​សេវា​សង្គម​ផ្សេង​ៗ​ ទៀត​ដើម្បី​លើក​កម្ពស់​ជីវ​ភាព។​ អ្នក​មីង​លីធី​ង៉ុក​ទ្រីវ នៅ​ភូមិ​រ៉ាច​សេន បាន​ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​កម្ម​វិធី​វិនិ​យោគ ទើប​តំ​បន់​ជន​បទ​យើង​ខ្ញុំ​មាន​ទឹក​ស្អាត​អូស​ចុះ​មក​ដល់​ផ្ទះ​ ដូច្នេះ​ ប្រ​ជា​ជន​សប្បាយ​រីក​រាយ​គ្រប់​គ្នា។​ ពិ​សេស​ ផ្លូវ​ក្នុង​ភូមិ​ត្រូវ​បាន​ធ្វើ​រួច​រាល់​ ម្ល៉ោះ​ហើយ​ការ​លក់​ដូរ​ទំ​និញ​ក៏​មាន​ភាព​ងាយ​ស្រួល។​ ក្រៅ​ពី​នោះ​ មាមីង​មាន​ជីវ​ភាព​ក្រី​ក្រ​នៅ​ទាំង​បាន​បុល​ទុន​ចិញ្ចឹម​គោ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​លក់​ដូរ​ ជា​លក្ខណៈ​គ្រួ​សារ​ ទើប​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ​គ្រប់​គ្នា​ តំ​បន់​ជន​បទ​ក៏​សម្បូរ​សប្បាយ”។​ ចំ​ណែក​អ្នក​មីង​លីវ​ធី​សន នៅ​សង្កាត់​៥ ក្រុង​សុក​ត្រាំង​ រៀប​រាប់៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ នៅ​ពេល​បាន​រដ្ឋ​សាង​សង់​ផ្ទះ​ឱ្យ​និង​ឱ្យ​បុល​ទុន​សម្រាប់​ធ្វើ​នំដើរ​លក់​តាម​ភូមិ​ស្រុក​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព”។​

លោក​លីរដ្ឋា​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “កម្ម​វិធី​បាន​ពង្រីក​ប្រ​សិទ្ធភាព​ក្នុង​ការ​លើក​កម្ពស់​ជីវ​ភាព​រ​បស់ជន​រួម​ជាតិ​ខ្មែរ។​ ទូទាំង​ខេត្ត​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ បាន​៧.២៧០​គ្រួ​សារ​ ស្មើ​នឹង​២,១៩% ក្នុង​នោះ​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៣.០០០​គ្រួ​សារ​ ស្មើ​នឹង​៣%។​ លទ្ធ​ផល​នោះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ បក្ស​និង​រដ្ឋ​តែង​មាន​គោល​នយោ​បាយ​សម​ស្រប​ទាន់​ពេល​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​ជីវ​ភាព​លំ​នឹង​ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​មុខ​មាត់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បង្ក​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ​បក្ស​និង​រដ្ឋ”៕​

                                   យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ