រយៈពេលកន្លង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង បានម្ចាស់ការសហការជាមួយនឹងភូមិភាគនានា ផ្សព្វផ្សាយការផលិតកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
ការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់កំពុងជាទិសដៅអភិវឌ្ឍន៍ជាចម្បង ចីរភាព
ធន់នឹងការប្រែប្រួលអាកាសធាតុរបស់ខេត្ត។
មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត បានផ្សព្វផ្សាយកម្មវិធី គ្រោងការគម្រោងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម សមស្របជាមួយនឹងលក្ខណៈជីវបរិស្ថានតំបន់នីមួយៗ ធន់នឹងការប្រែប្រួលអាកាសធាតុ។ ផ្ដើមពីនោះ បង្កើតតំបន់ផលិតកម្មប្រមូលផ្ដុំទ្រង់ទ្រាយធំ អនុវត្តបទដ្ឋានផលិតកម្មជ្រះឈាន ដល់ការផលិតកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងចងសម្ព័ន្ធប្រើប្រាស់និងកែច្នៃ នីហរ័ណសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង៖ បរិមាណផលស្រូវរៀងរាល់ឆ្នាំសម្រេចបានជាង ២ លានតោន ក្នុងនោះ ស្រូវប្រណីត ស្រូវគុណភាពខ្ពស់សម្រេចជាង ៩៣%; វិស័យវារីវប្បកម្មរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ មានទម្រង់ចិញ្ចឹមបង្គាប្រពលវប្បកម្ម អតិប្រពលវប្បកម្មជាច្រើនដែលសម្រេចបានប្រសិទ្ធភាពខ្ពស់ បរិមាណផលជាង ៣៧៥.០០០ តោន ក្នុងនោះ បង្គាទឹកភ្លាវសម្រេចបាន ២១០.៥៨៦ តោន។ ក្រៅពីនោះ ការចិញ្ចឹមសត្វរីកចម្រើនតាមទិសដៅកសិដ្ឋាន លក្ខណៈគ្រួសារ សុវត្ថិភាពជំងឺរាលដាលនិងការពារបរិស្ថាន។ មកទល់បច្ចុប្បន្ន ទូទាំងខេត្តមានគោជាង ៥៤.៥០០ ក្បាល ក្នុងនោះ គោទឹកដោះជិត ៦.៨០០ ក្បាល បរិមាណទឹកដោះសម្រេចបានជាង ១៣.០០០ តោន។ តម្លៃនីហរ័ណសម្រេចបាន ១.៥០០ លានUSD ក្នុងនោះ វិស័យកសិកម្ម ស្រូបអត្រាជាង ៩០% ។
ការចិញ្ចឹមគោគួបផ្សំនឹងកសាងអាង Biogas និងដាំស្មៅ ដើម្បីការពារបរិស្ថាន។
តាមប្រសាសន៍លោក ហ្វិញថាញញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង បច្ចុប្បន្ន ដើម្បីផលិតកសិកម្មចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ មានដូច៖ ស្រុតបាក់ ច្រាំងសមុទ្រ ច្រាំងទន្លេ ទីតាំងកោះមួយចំនួន នៅតាមទន្លេហូវ ភ្លៀងខ្យល់ធំដោយអន្លើ។ល។ ម្ល៉ោះហើយ ខេត្តបានផ្ដុំកម្លាំងបង្វែររចនាសម្ព័ន្ធឡើងវិញនូវវិស័យចំនួន ៣ គឺដាំដុះ ចិញ្ចឹមសត្វ និងជលផល។ ក្នុងនោះ វិស័យដាំដុះប្រមូលផ្ដុំលើការបង្កបង្កើនផលស្រូវ និងឈើហូបផ្លែ។
អំពីការផលិតស្រូវ ជំរុញការងារយន្តូបនីយកម្មក្នុងដំណាក់ការផលិតកម្ម; រៀបចំរដូវកាល ចុះពូជឱ្យសមស្រប សំដៅជៀសវាងការជះឥទ្ធិពលភាពរាំងស្ងួត ទឹកប្រៃ ការប្រែប្រួលអាកាសធាតុបង្កឡើង; អាទិភាពអភិវឌ្ឍក្រុមពូជស្រូវ ST; កសាងទម្រង់ផលិតពូជស្រូវក្រអូប ST ផ្សារភ្ជាប់ជាមួយនឹងចងសម្ព័ន្ធប្រើប្រាស់ផលិតផល; កសាងចំណុចអនុវត្តគំរូទម្រង់ប្រពលវប្បកម្ម ស្រូវប្រណីតធន់នឹងការប្រែប្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងចងសម្ព័ន្ធប្រើប្រាស់ផលិតផល។ល។ អំពីឈើហូបផ្លែ បង្កើតបានតំបន់ផលិត ដាំឈើហូបផ្លែប្រមូលផ្ដុំ អាទិភាពប្រភេទផ្លែឈើដែលនីហរ័ណ មានដូច៖ ផ្លែទឹកដោះ ទុរេន ស្វាយ មៀន ក្រូច។ល។
អំពីវិស័យជលផល ទម្រង់ចិញ្ចឹមបង្គាអនុវត្តបច្ចេកវិទ្យាខ្ពស់ គឺជាទិសដៅអភិវឌ្ឍន៍ជាចម្បង ចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុរបស់ខេត្ត។ កែលម្អទិន្នផល បរិមាណផល និងគុណភាពចិញ្ចឹមបង្គាវិបុលវប្បកម្មកែលម្អនិងវិបុលវប្បកម្មកែលម្អរួមបញ្ចូល មិនប្រើប្រាស់សារធាតុគីមី ថ្នាំសម្លាប់មេរោគ និងធន់នឹងការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ់ - ថាច់ធី