27/11/2023 - 08:42

ផ្សព្វ​ផ្សាយ​ការ​ងារ​ព្រំ​ដែន​ដី​គោក​វៀត​ណាម - កម្ពុជា ឆ្នាំ​២០២៣

នៅ​ក្រុង​ភូក្វឹក ខេត្ត​គៀង​យ៉ាង គណៈ​ឃោស​នា​អប់រំ​មជ្ឈិម បាន​ដឹក​នាំ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​កិច្ច​ការ​បរ​ទេស​មជ្ឈិម ក្រ​សួង​ការ​បរ​ទេស មេ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​ខេត្ត​គៀង​យ៉ាង រៀប​ចំ​សន្និ​សីទ​ផ្សព្វ​ផ្សាយ​ការ​ងារ​ព្រំ​ដែន​ដី​គោក​វៀត​ណាម - កម្ពុជា ឆ្នាំ២០២៣។

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​សីទ។

ក្នុង​អង្គ​សន្និ​សីទ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​របាយ​ការណ៍​អំ​ពី​ទំនាក់​ទំនង​វៀត​ណាម- កម្ពុជា និង​ទិស​ដៅ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ពេល​ខាង​មុខ; ការ​ងារ​គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន​ជាតិ បទ​ពិសោធន៍​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ការ​គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន និង​បញ្ហា​មួយ​ចំ​នួន​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កង​កម្លាំង​ចូល​រួម​គ្រប់​គ្រង និង​ការ​ពារ​ព្រំ​ដែន​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន; មេ​រៀន​បទ​ពិសោធន៍ និង​បញ្ហា​គប្បី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​គ្រប់​គ្រង​លើ​ផ្ទៃ​ដី​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដី​គោក​វៀត​ណាម-កម្ពុជា ចំណុះ​ខេត្ត​គៀង​យ៉ាង; ស្ថាន​ភាព​ព្រំដែន​ដី​គោក​វៀត​ណាម-កម្ពុជា និង​បញ្ហា​មួយ​ចំនួន​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ងារ​ព្រំ​ដែន​នៅ​ខេត្ត​គៀង​យ៉ាង​ក្នុង​ស្ថាន​ភាព​ថ្មី​ជា​ដើម។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្ម​ការ​រៀប​ចំ​សន្និ​សីទ បាន​ជូន​អំ​ណោយ​៧ចំ​ណែក​ដល់​កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ដែល​មាន​ស្ថាន​ភាព​លំ​បាក កំពុង​បម្រើ​ភារ​កិច្ច​នៅ​កោះ​ភូក្វឹក (គៀង​យ៉ាង)៕

                              យោង៖ TTXVN - វិមាន

ចែករំលែកអត្ថបទ