06/11/2023 - 17:13

លោក​ហូវ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ

បន្ត​អនុវត្ត​គោល​នយោ​បាយ​ជា​ច្រើន​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​

​ក្រោយ​រយៈ​ពេល​២០ឆ្នាំ​ក្លាយ​ជា​ទី​ក្រុង​ចំ​ណុះ​មជ្ឈិម​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​កឹង​ធើ បាន​ខ្នះ​ខ្នែង​កសាង​ទីក្រុង​ស៊ី​វិ​ល័យ​ទំ​នើប។​ ក្នុង​ចំ​ណោម​សមិទ្ធ​ផល​រួម​ទាំង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ទីក្រុង​ បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​ការ​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​ ជា​សន្សឹម​ៗ​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ ស្មារតី​ជន​រួម​ជាតិ​ភាគ​តិច​។​

​ លោក​ហូវ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ។​

ដោះ​ដូរ​ជា​មួយ​កាសែត​កឹង​ធើ លោក​ហូវ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖

បច្ចុប្បន្ន​ ក្រុង​កឹង​ធើ​មាន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២៧​ជន​ជាតិ​ ស្រូប​អត្រា​ជាង​៣,៧%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ក្រុង។​ សមិទ្ធ​ផល​ដែល​លេច​ធ្លោ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ គឺក្រុង​ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ដូច​ជា៖ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ ជូន​២៥៣​គ្រួ​សារ​ ជំ​នួយ​សង់​ផ្ទះ​បាន​៣.០១៣ខ្នង​ ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​ជូន​៩៨៧​នាក់ ឧបត្ថម្ភ​បុល​ទុន​ផ្លាស់​ប្ដូរ​មុខ​របរ​ជូន​៨២​គ្រួ​សារ​ ឧបត្ថម្ភ​ទឹក​ប្រើ​ប្រាស់​ជូន​២.៥២៨​គ្រួ​សារ​ ឧបត្ថម្ភ​ទិញ​សម្ភារៈ​កសិកម្ម​ (ចំ​ពោះ​គ្រួ​សារ​ដែល​គ្មាន​ដី​បង្ក​បង្កើន​ផល​) ជូន​៥០២​គ្រួ​សារ​ បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​ជូន​១.១១៤​នាក់ ចលនា​កសាង​ស្ពាន​ជន​បទ​បាន​១១​ខ្សែ​ ឧបត្ថម្ភ​ថវិកា​រៀន​សូត្រ​ដល់​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​៤​នាក់; ឧបត្ថម្ភ​ទិញ​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​៨៩៦​លើក​នាក់។ល។​ អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ ទើប​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​បាន​កាត់​បន្ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ឆ្នាំ​២០១១ ក្រុង​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​១.៤៨៦​គ្រួ​សារ​ ក្នុង​ចំ​ណោម​៨.៦៧០​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ស្រូប​អត្រា​១៧,១៤%។​ លុះ​ដល់​ឆ្នាំ​២០២២ ក្រុង​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​ក្រី​ក្រ​នៅ​ត្រឹម​១១៣ គ្រួ​សារ​ប៉ុណ្ណោះ​ ស្រូប​អត្រា​១,១៤%​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់។​

ឆ្លង​តាម​រយៈ​នៃ​ការ​អនុវត្ត​នូវ​គោ​លនយោ​បាយ​ជន​ជាតិ​ ស​បញ្ជាក់​៖ ជីវ​ភាព​សម្ភារៈ ស្មារតី​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ ត្រូវ​បាន​លើក​ស្ទួយ​ជា​សន្សឹម​ៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​; រួម​ចំ​ណែក​កាត់​បន្ថយ​គម្លាត​នៃ​កម្រិត​អភិវឌ្ឍ​ បង្កើន​ចំ​ណង​សាម​គ្គី​រវាង​ជន​ជាតិ​នីមួយ​ៗ​ អនុវត្ត​ល្អ​គោល​នយោ​បាយ​សមភាព​ សាម​គ្គី​ភាព​ ឧបត្ថម្ភ​គ្នា​ដើម្បី​ការ​អភិវឌ្ឍ​រួម។ល។​ ទន្ទឹម​នឹង​នោះ​ ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ រដ្ឋ​ សាម​គ្គី​រួម​ ជា​មួយ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត រួម​ចំ​ណែក​កសាង​ទីក្រុង​ កាន់​តែ​ស៊ី​វិ​ល័យ​ ទំ​នើប។​

ពង្រីក​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​ គណៈ​ជន​ជាតិ​ក្រុង​បន្ត​ការ​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​ក្រុង​ មាន​កិច្ច​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ភាគ​តិច។​ ពិសេស​ គណៈ​ជន​ជាតិ​ក្រុង​រួម​ជា​មួយ​កម្មា​ភិបាល​បម្រើ​ការ​ងារ​ជន​ជាតិ​ បន្ត​ធ្វើ​សេនា​ធិការ​ផ្តុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើ​គ្រប់​វិស័យ​ ឆាប់​រហ័ស​ ប្រ​កប​ដោយ​និរន្តរ​ភាព​ ជំ​រុញ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​; អភិវឌ្ឍ​អប់រំ បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​ជន​ជាតិ​ភាគ​តិច​; អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ផលិត​កម្ម​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​លំ​បាក​ខ្លាំង​; ផ្តុំ​កម្លាំង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ; លើក​កម្ពស់​គុណ​ភាព​សេវា​សុខា​ភិបាល​ ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​; ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ប្រ​វេណី​ដ៏​ពិសេស​របស់​ជន​ជាតិ​នីមួយ​ៗ​ ។ល។​ ឆ្លង​តាម​រយៈ​នោះ​ កាន់​តែ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​និង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ទស្សនៈ​របស់​បក្ស​និង​រដ្ឋ​ អំ​ពី​បញ្ហា​ជន​ជាតិ​គឺ៖ “បណ្តា​ជន​ជាតិ​វៀត​ណាម​សម​ភាព​ សាមគ្គី​ គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​ ជួយ​គ្នា​ដើម្បី​ការ​អភិវឌ្ឍ​រួម”៕​

                                   ថាញ​ធី - លីសៀ

 

ចែករំលែកអត្ថបទ