ទើបតែបង្ហាញខ្លួនថ្មីៗនៅវៀតណាមនិយាយរួម និងកឹងធើនិយាយដោយឡែក ប៉ុន្តែវិញ្ញាសា pickleball បានធ្វើឱ្យមនុស្សជាច្រើនមានការចូលចិត្ត បន្ទាប់ពីស្វែងយល់មួយរយៈពេលខ្លីនិងហ្វឹកហាត់។
ទីលានលេងកីឡា Pickleball។
មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ វិញ្ញាសាកីឡា pickleball ទើបមានវត្តមាន ប្រហែល៣ឆ្នាំលើពិភពលោក។ ក៏ប៉ុន្តែវាត្រូវបានចាត់ទុកជាប្រភេទកីឡាមួយដែលរីកចម្រើន លឿនបំផុតនាពេលថ្មីៗនេះ។ នៅវៀតណាម វិញ្ញាសានេះទាក់ទាញអ្នកលេងយ៉ាងច្រើន។ ដំបូង មនុស្សជាច្រើនបានគិតថា នេះជាកីឡាសម្រាប់មនុស្សចាស់ កុមារឬជាវិញ្ញាសាកីឡា ចលនាស្រាលៗដើម្បីដោះស្រាយតម្រូវការហាត់ប្រាណប៉ុណ្ណោះ។ ប៉ុន្តែពេលលេងកីឡានេះ ទើបអ្នកគ្រប់គ្នាយល់ថាហេតុអ្វីវិញ្ញាសាកីឡានេះមានការវិវឌ្ឍយ៉ាងលឿននៅលើពិភពលោក។
រ៉ាកែតនិងកូនបាល់សម្រាប់លេង Pickleball។
ជាទូទៅ pickleball គឺជាវិញ្ញាសាកីឡាចម្រុះ ចំនួន៣ដែលពេញនិយម។ នោះគឺ៖ តិន្នីស ប៉េងប៉ុងនិងសី។ ទីលានកីឡា Pickleball មានផ្ទៃស្មើនឹងទីលានវាយសី ប៉ុន្តែសំណាញ់ទាបដូចទីលានតិន្នីស។ របៀបលេងនិងគិតពិន្ទុ គឺជាការរួមបញ្ចូលនៃកីឡាទាំង ៣ ខាងលើ។ Pickleball ទាក់ទាញអ្នកលេងពីព្រោះកីឡាករមិនបាច់ធ្វើចលនាខ្លាំងដូចតិន្នីស ឬវាយសី ហើយមិនចាំបាច់ប្រើបច្ចេកទេសបាល់វិលដ៏លំបាកដូចវិញ្ញាកីឡាប៉េងប៉ុងដែរ។ អ្នកណាធ្លាប់លេងកីឡាទាំង៣ដូចពោលខាងលើគឺហាត់លេង Pickleball បានយ៉ាងងាយ។ លើសពីនេះ វិញ្ញាសាកីឡានេះមិនប្រកាន់ភេទឬអាយុឡើយ។ បងតឺក្វឹកកឿង ប្រធានក្លឹប Pickleball នៅកឹងធើ ឱ្យដឹង៖ “ខ្ញុំលេងតិន្នីស វាយសី និងមានចំណូលចិត្តចំពោះPickleball។ ដំបូង នរណាក៏គិតថាវិញ្ញាសាកីឡានេះមិនចលនាច្រើននោះទេ ប៉ុន្តែនៅពេលប្រកួតទើបឃើញថា វាទាមទារអ្នកលេងត្រូវមានកម្លាំងមាំមួនផងនិងត្រូវមានភាពប៉ិនប្រសប់ផង។ ដូច្នេះ Pickleball ជួយឱ្យអ្នកលេងសម្រកទម្ងន់បានយ៉ាងឆាប់រហ័សនិងបង្កើនសុខភាព”។
Pickleball នៅទាំងទាក់ទាញអ្នកលេងដោយសារតែលក្ខណៈសាមញ្ញរបស់វា។ បងស្រី ង្វៀងធីធូហុង នៅខណ្ឌនិញកេវ ឱ្យដឹង៖ “បើនិយាយពីការចំណាយ អ្នកលេងគ្រាន់តែទិញរ៉ាកែត១ដើម (មិនដល់៥០០.០០០ដុង) និងបាល់ផ្លាស្ទិចមួយ (ដប់ម្ភៃពាន់ដុង) គឺអាចលេងបានរាប់ឆ្នាំ។ បើធៀបនឹងកីឡាវាយសី សីមួយមានតម្លៃប្រហែល២០.០០០ដុង ហើយត្រូវផ្លាស់ប្ដូរសីជារឿយៗពីព្រោះស្លាបសីងាយបាក់ ទី លានកម្រាលព្រំមានតម្លៃ៥០.០០០ដុង/ម៉ោង។ រ៉ាកែតមួយសម្រាប់កីឡាករវាយសីជាមធ្យមជាង២លានដុង/១ដើម សំណាញ់ចាក់រ៉ាកែត ប្រហែល២០០.០០០ដុង/ម្ដង ចំណែកលេង Pickleball គឺចំណាយប្រាក់តិច”។ នៅក្រុងកឹងធើ បច្ចុប្បន្នមានទីលានហាត់កីឡា Pick leball ៣កន្លែងគឺ៖ ម្តុំទីលានវាយ tennis នៅបាយកាក (ចាស់) ពហុកីឡដ្ឋាននៃសាកលវិទ្យាល័យកឹងធើ និងពហុកីឡដ្ឋានសាកលវិទ្យាល័យណាមកឹងធើ៕
ហាថាញ-ទីទុយ