គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាកលីវ បានសហការជាមួយនឹងគណៈចលនាមូលនិធិ “ដើម្បីអ្នកក្រ” ខេត្តបំផុសខែ “ដើម្បីអ្នកក្រ” (ចាប់ពីថ្ងៃទី ១៧ ខែតុលាដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣)។
គាំទ្រការអំពាវនាវ លោក លឺវ់ាន់ហុង (ខាងស្តាំ) លេខាគណៈកម្មាធិការបក្សខេត្តបាកលីវ រួមជាមួយគណៈប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈប្រតិភូតំណាងរដ្ឋសភាខេត្ត រួមទាំងអង្គការចំនួន ៣៦ បានរួមវិភាគទានមូលនិធិ “ដើម្បីអ្នកក្រ”។ រូបថត៖ daidoanket.vn
ឆ្នាំ ២០២២ គណៈចលនាមូលនិធិ “ដើម្បីអ្នកក្រ” គ្រប់លំដាប់ថ្នាក់ក្នុងខេត្តទទួលប្រាក់មូលនិធិបានជាង ២៤,៣ ពាន់លានដុង។ ផ្តើមពីមូលនិធិនេះ ភូមិភាគរៀបចំឧបត្ថម្ភទាន់ពេល ជូនអំណោយជាង ៣.០០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារដែលមានស្ថានភាពលំបាក ទទួលអំណរបុណ្យចូលឆ្នាំវៀតណាម (គ្វីម៉ៅ); សាងសង់ផ្ទះមហាសាមគ្គីចំនួន ១៧៨ ខ្នង ផ្ទះមេត្តាធម៌និងផ្ទះមនុស្សធម៌ចំនួន ៣៣៣ ខ្នង ជូនអំណោយ ២៥.១៦៧ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងបន្ទាន់ រួមមានអង្ករ ១៩២ តោន អាហារូបករណ៍ ៣.១៥៥ ចំណែក។ល។ សរុបជាទឹកប្រាក់ជាង ២៥ ពាន់លានដុង។
យោងតាមលទ្ធផលនៃការស្រង់ស្ថិតិ ពិនិត្យផ្ទៀងផ្ទាត់ ជាទូទៅចំពោះគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ នៅដើមឆ្នាំ ២០២៣ លើភូមិសាស្ត្រទូទាំងខេត្តបាកលីវ នៅមានគ្រួសារក្រីក្រ ៧.២៣៣ គ្រួសារ ស្រូបអត្រា ៣,២% គ្រួសារប្រកៀកបន្ទាត់ក្រគឺ ១២.០៥៥ គ្រួសារ ស្រូបអត្រា ៥,៣% នៃចំនួនគ្រួសារប្រជាជនទូទាំងខេត្ត។ តម្រូវការយ៉ាងច្រើនខាងលំនៅឋាន មធ្យោបាយផលិតកម្ម សត្វចិញ្ចឹម ពូជដំណាំ បង្កើតមុខរបរចិញ្ចឹមជីវិតដល់អ្នកក្រលើភូមិសាស្ត្រខេត្ត ដូច្នេះ ត្រូវការការព្រួតដៃរួមកម្លាំងរបស់សហគមន៍ទាំងមូល។
នៅក្នុងពិធីបំផុសមូលនិធិ “ដើម្បីអ្នកក្រ” ខេត្តទទួលបានទឹកប្រាក់ឧបត្ថម្ភជាង ៨ ពាន់លានដុងពីស្ថាប័ន អង្គភាព អង្គការ បុគ្គល អាជីវកម្មក្នុងនិងក្រៅខេត្ត៕
យោង៖ TTXVN-មុនី