19/10/2023 - 17:29

ក្តី​រីក​រាយ​ពីកម្ម​វិធី

​​​កម្មវិធីទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និងតំ​បន់​ភ្នំ ដំ​ណាក់​កាល I ៖ ឆ្នាំ​២០២១-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ដែល​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង បាន​នាំ​មក​នូវ​ក្តីរីក​រាយ​និង​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន។

​​ ផ្តើម​ពី​ប្រភព​ទុន​នៃ​កម្មវិធី ឃុំ​ថាម​ដូង​បាន​បើក​វគ្គ​បង្រៀន​របរ​ត្បាញកំ​ប្លោក​ជូន​នារី​ខ្មែរ។

​​ ផ្លូវ​ជនបទ​ចូល​កាន់​ភូមិ​សុក​បឹង បាន​កសាង​សម្រេច​រួច​រាល់។​​ 

យោង​តាម​ការិយា​ល័យ​ជន​ជាតិ ស្រុក​មី​ស្វៀង សរុប​ប្រ​ភព​ទុន​អនុវត្ត​កម្មវិធី​ក្នុង​ដំណាក់​កាល I ជិត​១៦,៥ ពាន់​លាន​ដុង។ ផ្តើម​ពី​ប្រភព​ទុន​នេះ ស្រុក​បាន​វិនិយោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម ផ្លាស់​ប្តូរ​មុខ​របរ​ បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជា​ជន​ជាតិ​ភាគ​តិច។ តាម​ប្រ​សាសន៍​លោក​ស្រី ឌាំង​ធីកឹម​ទូ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ថាម​ដូង បច្ចុប្បន្ន ឃុំ​បាន​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ម្ល៉ោះ​ហើយ គ្មាន​នៅ​ភូមិ​លំ​បាកខ្លាំង​ទៀត។ លទ្ធ​ផ​ល​នោះ គឺ​អាស្រ័យ​ច្រើន​ឆ្នាំ​មក​នេះ​ឃុំ​ថាម​ដូងបាន​រដ្ឋ​វិនិយោគ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​នូវ​គោលន​យោ​បាយ​ជន​ជាតិ​ជា​ច្រើន​អភិវឌ្ឍ​នៅតំបន់​ជន​រួម​ជាតិ​ខ្មែរ និង​កម្មវិធី គម្រោង​ផ្សេងៗ​ទៀត។ ដោយ​ឡែក​ការ​អនុវត្ត​កម្មវិធី​ចាប់​ពី​ឆ្នាំ​២០២២មក​ដល់ពេល​នេះ ឃុំ​បាន​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរជូន​៧​គ្រួ​សារ បណ្តុះ​បណ្តាល វិជ្ជា​ជីវៈ​ត្បាញ​កំប្រោង​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​១៦​នាក់ សង់​ផ្ទះ​បាន​៤​ខ្នង​ជូន​គ្រួសារ​ក្រី​ក្រ និង​កសាង​ថ្មី​ផ្សារ​ថាម​ដូង។ កម្ម​វិធី​បាន​បង្ក​ ក្តី​រីក​រាយ និង​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ លោក​ដាវ​ផឹង អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថាម​ដូង ឱ្យ​ដឹង៖ “ពេល​ចូល​រួម​កិច្ច​ប្រជុំ​ផ្ដល់​ព័ត៌​មាន​ពី​កម្ម​វិធី ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​ក្រៃ​លែង​ ពី​ព្រោះ​កម្ម​វិធី​មាន​ប្រ​ភព​ទុន​ច្រើន ដើម្បី​វិនិយោគ​អភិវឌ្ឍ​គ្រប់​ជ្រុង ​ជ្រោយ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ ក្នុង​នោះ មាន​គម្រោង​វិនិយោគ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ឧបត្ថម្ភ​ដី​លំ​នៅ​ឋាន សង់​ផ្ទះ ដើម​ទុន ពូជ និង​បច្ចេក​ទេស។ល។ ជូន​គ្រួសារ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​លំនឹង​ជីវ​ភាព។ ប្រ​ការ​នោះបញ្ជាក់​ឱ្យ​ឃើញ​ថា បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​មាន​ជីវ​ភាព​សម្បូរ​សប្បាយ”។

ផ្តើម​ពី​ប្រភព​ទុន​ឧបត្ថម្ភ មាមីង​ខ្មែរ​នៅ​ឃុំ​ថាញ់​ភូ វិនិយោគ​ដាំ​ដំ​ណាំ​រួម​ផ្សំ
ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ។

តាម​ប្រសាសន៍​លោក ភូវៀត​បេន អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ឃុំ​ថាញ់​ភូ ដោយ​ប្រភព​ទុន​ពី​កម្មវិ​ធី ឃុំ​បាន​វិនិយោគ​កសាង​ផ្លូវ​ ជនបទ​នៅ​ភូមិ​សុក​បឹង កសាង​ថ្មី​ផ្សារ​ញូ​យ៉ា ឧបត្ថម្ភ​សង់​ផ្ទះ ដី​សង់​ផ្ទះ​ជូន​ប្រជា​ជន​១១គ្រួ​សារ និង​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​៥​គ្រួ​សារ; ឧបត្ថម្ភ​៦​គ្រួសារ​អូស​ទឹក​ស្អាត​ចូល​ប្រើ​ប្រា​ស់ ឧបត្ថម្ភ​គោ​ពូជ​ចំ​នួន​៤២ក្បាល​ដល់​គ្រួសារ​ខ្មែរ​ក្រីក្រ។ល។ គិត​ជា​ទឹក​ប្រាក់​ជិត​៦៧​ពាន់​លាន​ដុង។ ឆ្លង​តាមរយៈ​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រី​ក្រ មុខ​មាត់​ជន​បទ​កាន់​តែ​សម្បូរ​រុង​រឿង​និង​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​កាវ​ដូរ៉ា នៅ​ភូមិ​សុក​បឹង ឱ្យដឹង៖ “អា​ស្រ័យ​មាន​កម្មវិធី​របស់​រដ្ឋ​វិនិយោគ ទើប​ដង​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​បាន​កសាង​សម្រេច​រួច​រាល់ កូន​ចៅ​ទៅ​រៀន​និង​មា​មីង​ដឹក​ជញ្ជូន ជួញ​ដូរ​ទំនិញ​បានងា​យ​ស្រួល។ ចំ​ណែក​គ្រួសារ​ក្រីក្រ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ ឧបត្ថម្ភ​កូន​ពូជ និង​បុល​ទុន​អនុគ្រោះ ម្ល៉ោះ​ហើយ អ្នក​ណា​ក៏​ត្រេក​អរ​និង​ខិត​ខំ​ធ្វើ​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​មាន​ដែរ”។

តាម​ប្រសាសន៍​លោក ថាច់​យឿង​ញ៉ាញ ប្រ​ធាន​ការិយា​ល័យ​ជន​ជាតិស្រុក​មី​ស្វៀង កន្លង​រយៈ​ពេល២​ឆ្នាំ​អនុវត្ត​កម្មវិធី ឃើញ​ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​និង​ប្រព័ន្ធ​សាលា​រៀន​នៅតំបន់​ជនរួម​ជាតិ​ខ្មែរ ត្រូវ​បាន​វិនិយោគ​កសាង; គ្រួសារ​ក្រីក្រ និង​គ្រួសារ​ប្រកៀក​បន្ទាត់​ក្រ​ស្ថិត​ក្នុង​គម្រោង​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ   ជីវ​ភាព​បាន​លើក​កម្ពស់។   បច្ចុប្បន្ន ស្រុក​កំ​ពុង​ផ្តុំ​កម្លាំង​ចង្អុល​ការ​ភូមិ​ភាគ​នានា ពន្លឿន​ល្បឿន​អនុវត្ត​គម្រោង​ទាំង​៦របស់​កម្មវិធី ដើម្បី​សម្រេច​បាន​លទ្ធ​ផលតា​ម​ផែន​ការ​ដាក់​ចេញ៕

                         យ្វី​អាញ - វិ​មាន

ចែករំលែកអត្ថបទ