18/09/2023 - 14:06

ស្ងើច​សរ​សើរ​ទម្រង់ កម្មា​ភិបាល សម្ព័ន្ធ​យុវ​ជន យុវ​ជន​ឆ្នើមក្នុង​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ

នៅ​ក្រុង​កឹង​ធើ ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នឹង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ រៀប​ចំ​កិច្ច​ប្រ​ជុំ​ស្ងើច​សរ​សើរ​ទម្រង់ កម្មា​ភិបាល សម្ព័ន្ធ​យុវ​ជន យុវ​ជន​ឆ្នើម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ដំ​ណាក់​កាល ២០១៨​-២០២៣។

ថ្នាក់​ដឹក​នាំ​ក្រ​សួង​នគរ​បាល​និង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន ជូន​ប័ណ្ណសរ​សើរ​ដល់​សមូភាព​និង
​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ
ដំណាក់កាល២០១៨-២០២៣។

ដំ​ណាក់​កាល ២០១៨​-២០២៣ មជ្ឈិម​សម្ព័ន្ធ​យុវ​ជន បាន​សហ​ការ​ជា​មួយ​នឹង​ក្រ​សួង​នគរ​បាល ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​សហ​ការ​លេខ ០៩/CTr-BCA-MTTW រវាង​ក្រសួង​នគរ​បាល​និង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​បណ្តា​អង្គ​ការ​ជា​សមា​ជិក ស្តី​ពី​ការ “ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី”; ផ្សព្វ​ផ្សាយ​ពិធី​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្នុង​យុវ​វ័យ ដំ​ណាក់​កាល​២០១៦​-២០២០; កម្ម​វិធី​សហ​ការ​រវាង​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​និង​ក្រ​សួង​នគរ​បាល ស្តី​ពី​ការ​សហ​ការ​អប់រំ​កែ​ប្រែ​ពិរុទ្ធ​ជន​ស្ថិត​ក្នុង​វ័យ​យុវ​ជន​និង​ជួយ​ឱ្យ​ពួក​គេ​វិល​មក​រួម​រស់​ក្នុង​សហគមន៍ ដំ​ណាក់​កាល ២០២១​-២០២៥។ល។ យោង​តាម​ស្ថិតិ មាន​ខេត្ត ក្រុង​ចំ​នួន​៤១ ក្នុង​ទូទាំង​ប្រ​ទេស​សម្រេច​ទិស​ដៅ​១០០% យុវ​វ័យ​ក្នុង​សាលា​រៀន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ច្បាប់​ដែល​ពាក់​ព័ន្ធ​ផ្ទាល់​ដល់​ការ​រស់​នៅ​ការ​សិក្សា សម​ស្រប​នឹង​វ័យ​របស់​ប្អូនៗ;  មាន​ភូមិ​ភាគ​ចំ​នួន​៤៤​សម្រេច​ទិស​ដៅ​៨០%​យុវ​វ័យ​ល្មើស​ច្បាប់ ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ច្បាប់; មាន​ខេត្ត ក្រុង​ចំ​នួន ២៩ កាត់​បន្ថយ​ពី​១០%ឡើង​ទៅ​នៃ​ចំ​នួន​អ្នក​ល្មើស​ច្បាប់ ជា​យុវ​វ័យ​និង​ចំនួន​ករណី​ល្មើស​ច្បាប់​ដែល​មាន​យុវ​វ័យ​ចូល​រួម។ សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់ បាន​សហ​ការ​ជា​មួយ​នឹង​កម្លាំង​នគរ​បាល រៀប​ចំ​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ជាង​៤៣,៤​លាន​លើក; បោះ​ពុម្ព​សៀវ​ភៅ​បង្កាន់​ដៃ និង​ឯក​សារ​ឃោសនា​ពី​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ចំ​នួន​៤៥.៩២៥​ក្បាល បង្កើត​ក្លឹប “បំ​ភ្លឺ​ក្តី​ទំ​នុក​ចិត្ត” បាន​ប្រ​មាណ​៣.៨០០​ក្លឹប ដោយ​មាន​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ជាង​៤៥.០០០​នាក់។

ស្រប​ឱកាស​នេះ​ដែរ ក្រ​សួង​នគរ​បាល ក៏​បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​៣២​និង​បុគ្គល​៣២​នាក់​នៅ​ ភូមិ​ភាគ​ខាង​ត្បូង ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ដំ​ណាក់​កាល ២០១៨​-២០២៣៕

                                     ក្វឹក​ថាយ-មុនី

ចែករំលែកអត្ថបទ