05/09/2023 - 16:40

ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ

ខេត្ត​សុក​ត្រាំង បាន​អនុ​វត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នេះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ពង្រីក​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ដល់​អ្នក​មាន​ប្រជា​ប្រិយ​ឆ្នើម​លើ​វិស័យ​ជា​ច្រើន។

អ្នក​មាន​ប្រជា​ប្រិយ​ជាង​៦០០​រូប​នៅ​ខេត្ត​សុក​ត្រាំង គឺ​ជា​កង​កម្លាំង​ស្នូល ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ជា​មួយ​នឹង​ប្រ​ជា​ជន​ ហើយ​បាន​ទទួល​នូវ​របប​គោល​នយោ​បាយ​គ្រប់​សព្វ​តាម​សេច​ក្តី​កំ​ណត់។ គណៈ​ជន​ជាតិ​ខេត្ត​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ចំ​នួន​៥១០​លើក​ ផ្សព្វ​ផ្សាយ​និង​ផ្តល់​ព័ត៌​មាន​ដល់​ប្រ​ជា​ជន​ជិត​១២.៤០០​លើក​នាក់។ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រជា​ប្រិយ​៣.៥៥៥​រូប​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នានា​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី; ជួយ​ឧបត្ថម្ភ​ពេល​ឈឺ​ថ្កាត់ មរណ​ទុក្ខ​ដល់​អ្នក​មាន​ប្រជា​ប្រិយ​៦៨៣​រូប​; នាំ​អ្នក​មាន​ប្រ​ជា​ប្រិយ​១៧០​រូប​ទៅ​ទស្សនា និង​សិក្សា​បទ​ពិសោធន៍​នៅ​កូង​ដៅ​និង​បណ្តា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​ជើង។ល។ ដោយ​ថវិ​កាស​រុប​ជាង​១២​ពាន់​លាន​ដុង។ ក្រៅ​ពី​នេះ​ ខេត្ត​បាន​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​អ្នក​មាន​ប្រជា​ប្រិយ​ចំ​នួន​៣៣០​រូប​ ឧបត្ថម្ភ​ថវិកា​ប្រ​ចាំ​ខែ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​២៥៦​រូប​ ដោយ​ទឹក​ប្រាក់​ជាង​៥៦២​លាន​ដុង។ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង លោក​លី​រដ្ឋា​ មាន​ប្រ​សាសន៍​៖ “ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​ ម្ល៉ោះ​ហើយ​អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ជឿ​ជាក់​និង​ពង្រីក​នូវ​តួនាទី ភារ​កិច្ច​របស់​ខ្លួន។ អ្នក​មាន​ប្រ​ជា​ប្រិយ​គឺ​ជា​កត្តា​សកម្ម​ក្នុង​ការ​ឃោស​នា និង​កៀរ​គរ​ជន​រួម​ជាតិ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ។ ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ។ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ សកម្ម​ចូល​រួម​បង្ការ​ទប់​ស្កាត់​បទ​ល្មើស។ល។ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន”។

លោក​ឡឹម​ផឹង អ្នក​មាន​ប្រជា​ប្រិយ​នៅ​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង បាន​និយាយ៖ “ខេត្ត​តែង​តែ​ផ្តល់​ព័ត៌​មាន​អំ​ពី​កម្ម​វិធី​និង​គម្រោង​វិនិ​យោគ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច បើក​វគ្គ​ហ្វឹក​ហាត់​ឃោសនា ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់។ ចុះ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ក្នុង​ថ្ងៃ​បុណ្យ​នានា​និង​ចូល​ឆ្នាំ​ថ្មី​ ព្រម​ទាំង​នាំ​ទៅ​ទស្សនា សិក្សា​បទ​ពិសោធន៍​នៅ​បណ្តា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​ជើង។ល។ ហេតុ​នេះ​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​មា​មីង​ខិត​ខំ​ប្រ​កប​របរ​រក​ទទួល​ទាន​ ចូល​រួម​កម្លាំង​ពល​កម្ម​ សម្ភារៈ​ បរិច្ចាគ​ដី។ល។ ដើម្បី​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​ស្រស់​ស្អាត”។ ព្រះ​តេជ​គុណ​ សើុង​មិញ​ហៀង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ដើម​ពោធិ៍ ឃុំ​ដាយ​អឹង​២ ស្រុក​ត្រឹង​ដេ មាន​ថេរ​ដី​កា៖ “ក្នុង​នាម​ព្រះ​ចៅ​អធិការ​ អា​ត្មា​តែង​តែ​លើក​ទឹក​ចិត្ត​ពុទ្ធ​បរិ​ស័ទ​ខិត​ខំ​ពល​កម្ម​ផលិត​ និង​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ។ល។ ជា​ពិ​សេស​ គឺ​ចលនា​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​សាមគ្គី តស៊ូ​ប្រ​ឆាំង​ បង្ការ​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ក៏​ដូច​ជា​មិន​ជឿ​ពាក្យ​ញុះ​ញង់​ពី​កម្លាំង​ខាង​ក្រៅ​ ធ្វើ​ឱ្យ​បែក​បាក់​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ”។

តាម​ប្រសាសន៍​អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង លោក​ស្រី​ហូធី​កឹម​ដាវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​តែង​ជា​គំរូ​ឆ្នើម​លើ​វិស័យ​ជា​ច្រើន​នៃ​ជីវ​ភាព​សង្គម​ តែង​ធ្វើ​ជា​គំរូ​និង​នាំ​មុខ​ក្នុង​ការ​ឃោស​នា កៀរ​គរ​ប្រ​ជា​ជន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ បទ​ប្បញ្ញត្តិ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ; សកម្ម​ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ អភិរក្ស​និង​ពង្រីក​តម្លៃ​​វប្ប​ធ​ម៌​ប្រពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច; រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​ និង​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ៕

                          លីធាន​-បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ