ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/08/2023 - 15:51

នគរ​បាល​ខេត្ត​អាង​យ៉ាង​ បង្ហាញ​ពី​កល​ល្បិច​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិជ្ជា​ខ្ពស់​

ការិយា​ល័យ​សន្តិ​សុខ​បណ្តាញ​ និង​បង្ការ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ខ្ពស់​នគរ​បាល​ខេត្ត​អាង​យ៉ាង​ ទើប​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ស្រុក​ទ្រី​តូង រៀប​ចំ​ឃោស​នា ផ្សព្វ​ផ្សាយ​បាន​២​ពេល​ អំ​ពី​វិធី​កល​ល្បិច​របស់​ឧក្រិដ្ឋ​កម្ម​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ខ្ពស់​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ទី​ប្រ​ជុំ​ជន​ទ្រីតូង និង​ឃុំ​ចូវ​ឡាំង​ ស្រុក​ទ្រី​តូង។

ប្រ​ជា​ជន​ចូល​រួម​ក្នុង​វគ្គ​ផ្សព្វ​ផ្សាយ​។

យោង​តាម​នគរ​បាល​ខេត្ត​អាង​យ៉ាង​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ លើ​ភូមិ​សាស្រ្ត​កើត​មាន​ករណី​ប្រ​ជា​ជន​រង​ការ​ចាញ់​បោក​កិប​កេង​ទ្រព្យ​សម្បត្តិ​ តាម​បណ្តាញ​សង្គម​ជាង​៥០​ករណី។ កម្មា​ភិ​បាល​នគរ​បាល​ បាន​ជូន​ដំណឹង​ អំ​ពី​វិធី​កល​ល្បិច​របស់​មុខ​សញ្ញា ដែល​តែង​តែ​ប្រើ​ប្រាស់​ដើម្បី​បោក​ប្រាស់​ កិប​កេង​ទ្រព្យ​សម្បត្តិ​តាម​រយៈ​បណ្តាញ​សង្គម​ ដូច​ជា៖ ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​បោក​ប្រាស់​ ជ្រើស​រើស​សហ​ការី​អា​ជីវ​កម្ម​អន​ឡាញ​ “ការ​ងារ​ស្រាល​ប្រាក់​ខែ​ខ្ពស់” ចូល​រួម​តារា​ម៉ូ​ដែល​វ័យ​ក្មេង​ ទទួល​អំ​ណោយ ប្រាក់​កាស​ផ្ញើពី​ប្រ​ទេស​ក្រៅ​មក​ ជូន​ដំ​ណឹង​ឈ្នះ​រង្វាន់ និង​ទិញ​ទំ​និញ​អន​ឡាញ​ដោយ​តម្លៃ​ថោក​ជា​ដើម។

មុខ​សញ្ញា​ទាំង​នេះ​នៅ​ទាំង​ក្លែង​បន្លំ ឈ្មោះ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ ភូមិ​ភាគ​ ដើម្បី​បោក​ប្រាស់​; ក្លែង​បន្លំ ឈ្មោះ​ស្ថា​ប័ន​អនុវត្ត​ច្បាប់​ដើម្បី​កិប​កេង​ទ្រព្យ​សម្បត្តិ​; ឱ្យ​បុល​ប្រាក់​អន​ឡាញ​; ក្លែង​បន្លំ​ការ​ជូន​ដំ​ណឹង​របស់​ធនា​គារ​ ដើម្បី​កាន់​កាប់​សិទ្ធិ​ប្រើ​ប្រាស់​ គណ​នី​ជូន​ដំ​ណឹង​ពិន័យ​បទ​ល្មើស​ រដ្ឋ​បាល​; ហៅ​ទូរ​ស័ព្ទ​រំ​ខាន​ គំ​រាម​កំ​ហែង​ សម្លុត​ទារ​បំ​ណុល​ជា​ដើម។

ប្រ​ជា​ជន​បាន​ចែក​រំ​លែក​ជាក់​ស្តែង​នូវ​ករណី​ដែល​បាន​កើត​ឡើង​ ពិ​គ្រោះ​ ណែ​នាំ​ពី​របៀប​ដោះ​ស្រាយ​ របៀប​ថ្កោល​ទោស​ឧក្រិដ្ឋ​កម្ម​ និង​ជូន​ព័ត៌មាន​ ឯក​សារ​ដល់​ស្ថាប័ន​នគរ​បាល​ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល។

ស្រប​ក្នុង​ឱកាស​នេះ​ នា​យក​នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​ជូន​អំ​ណោយ ៦០​ចំ​ណែក​ដល់​មាមីង​ខ្មែរ​ក្រីក្រ​នៅ​ឃុំ​ចូវ​ឡាំង​ផង​ដែរ៕

យោង​៖ កា​សែត​អាង​យ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ