នៅខេត្តបាកលីវ ឧបនាយករដ្ឋមន្រ្តី ត្រឹងលឺវក្វាង ទើបដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ របស់គណៈចង្អុលការមជ្ឈិមកម្មវិធីទិសដៅជាតិ ជាមួយនឹងខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង។
ឧបនាយករដ្ឋមន្រ្តី ត្រឹងលឺវក្វាង អញ្ជើញទៅទស្សនាទម្រង់ផលិតកម្ម
បង្កង - ស្រូវនៅខេត្តបាកលីវ។
យោងតាមរបាយការណ៍ ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុងកំពុងប្រញឹកអនុវត្តរំសាយថវិកាភូមិភាគ ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិ ខិតខំដល់ចុងឆ្នាំ ២០២៣ សម្រេច ១០០% នៃផែនការ។ ភូមិភាគនានាក្នុងតំបន់បានផ្សព្វផ្សាយដំណើរការយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារ សកម្មភាពចំណុះគម្រោង អនុគម្រោង សមាសភាគនីមួយៗនៃកម្មវិធី ជាមូលដ្ឋានបានសម្រេចលក្ខឋានមួយចំនួនក្នុងដំណាក់ការ។ មានលក្ខឋានចំនួន ១១ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច មានដូច៖ ភូមិដែលមានផ្លូវថ្នល់ចុះដល់មជ្ឈមណ្ឌលឃុំ គ្រួសារប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ ជនរួមជាតិភាគតិចបានប្រើប្រាស់ទឹកស្អាត សម្រេចនិងសម្រេចលើសផែនការប្រគល់ឱ្យ; អត្រាគ្រួសារក្រីក្រពហុវិមាត្រនៅតំបន់វាលរាបទន្លេគឺវឡុង ថយចុះពី ៧,៦១% នៅត្រឹម ៥,៧៣%។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ត្រឹងលឺវក្វាង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តរបស់ភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង ក្នុងការកសាងជនបទថ្មី ពិសេស គឺការគួបផ្សំនូវកម្មវិធីទិសដៅជាតិ ដើម្បីបង្កើតចេញនូវសមិទ្ធផលគួរជាទីមោទនៈ។ ឧបនាយករដ្ឋមន្រ្តី ក៏បានអះអាង ទស្សនៈនិងស្មារតីរបស់រដ្ឋាភិបាល គឺធ្វើវិមជ្ឈការដល់ភូមិភាគផ្សព្វផ្សាយអនុវត្តកម្មវិធី។ ហេតុនោះ ក្រសួង ស្ថាប័នមជ្ឈិមនឹងចាត់កម្មាភិបាល ទទួលបន្ទុកជំនួយភូមិភាគនានា ដោះស្រាយការលំបាក ជាប់ជំពាក់ក្នុងដំណើរការអនុវត្ត។ ឧបនាយករដ្ឋមន្រ្តី បានសំណូមពរដល់ភូមិភាគនានា ប្រសិនបើ ជួបប្រឈមនូវបញ្ហាណាមួយ គឺរាយការណ៍បញ្ហានោះជូនដល់ក្រសួងគ្រប់គ្រងជាបន្ទាន់ ហើយក្រសួងត្រូវមានឯកសារឆ្លើយតបទៅភូមិភាគក្នុងរយៈពេល ៧ ថ្ងៃ; ក្រសួងដែលពាក់ព័ន្ធ កសាងដាក់ចេញសេចក្ដី ណែនាំអនុវត្តកម្មវិធីទិសដៅជាតិ ដោយឯកសារក្រដាសនិងឯកសារផ្នែកទន់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ភូមិភាគនានាផ្សព្វផ្សាយអនុវត្តធានាលក្ខណៈ ឯកភាពនិងព្រមៗគ្នា។
ក្នុងដំណើរបេសកកម្មនៅខេត្តបាកលីវ ឧបនាយករដ្ឋមន្រ្តី ត្រឹងលឺវក្វាង បានចុះទៅត្រួតពិនិត្យស្ថានភាពអនុវត្តកម្មវិធីទិសដៅជាតិចំនួន ៣ នៅទីរួមខេត្តយ៉ារ៉ាយ; អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារជនជាតិខ្មែរនៅទីប្រជុំជនហ្វាប៊ិញ; ទៅទស្សនាទម្រង់ផលិតកម្មបង្កង-ស្រូវ និងចិញ្ចឹមសំពោចរបស់ប្រជាជននៅភូមិ១៨ និងភូមិ ២២ ឃុំផុងថាញ់ A ទីរួមខេត្តយ៉ារ៉ាយ៕
យ្វីអាញ-ថាច់ធី