តាមស្ថិតិរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលទូទាំងប្រទេសមានបេក្ខជនជាង ១ លាននាក់ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣។ ដូច្នេះ ផ្នែកអប់រំបានរៀបចំមណ្ឌលប្រឡង ២.២៧៣ កន្លែង ដោយមានបន្ទប់ប្រឡង ៤៤.៦៦១ បន្ទប់។
កម្មាភិបាល គណៈកម្មការមេប្រយោគធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន ហៅឈ្មោះបេក្ខជនចូលបន្ទប់ប្រឡងនៅមណ្ឌល ប្រឡងវិទ្យាល័យចូវវ៉ាន់លីម។ រូបថត៖ B.NG
សម័យប្រឡងឆ្នាំនេះ មានបេក្ខជននៅតាមខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុវចូលរួមប្រឡងរាប់រយពាន់នាក់។ ក្នុងនោះ ក្រុងកឹងធើ មានបេក្ខជនចូលរួមប្រឡងជិត ១២.០០០ នាក់។ ក្រុងបានប្រមូលផ្ដុំកម្មាភិបាល ១.៨៧០ នាក់ ដើម្បីដំណើរការអនុវត្តការងារជាគណៈកម្មការមេប្រយោគនៅតាមមណ្ឌលប្រឡងជាផ្លូវការចំនួន ២៥ និង ៩ មណ្ឌលប្រឡងបង្ការ។ នៅខេត្តត្រាវិញ មានបេក្ខជនចូលរួមប្រឡងប្រមាណ ៩.២០០ នាក់ ដោយមានបេក្ខជនអប់រំចំណេះទូទៅជាង ៨.៧៤០ នាក់ មានបេក្ខជនតាមរយៈប្រព័ន្ធអប់រំជាប្រចាំជាង ៤៥០ នាក់ បេក្ខជនចុះឈ្មោះសុំជម្រើសចូលមហាវិទ្យាល័យជាង ៨.៤៤០ នាក់។ រីឯខេត្តអាងយ៉ាង មានបេក្ខជនចូលរួមប្រឡងជាង ១៩.៩៤០ នាក់ រួមមាន៖ បេក្ខជន ១៩.២០៩ នាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផង ជម្រើសចូលមហាវិទ្យាល័យផង; បេក្ខជន ៧៣១ នាក់ ចុះឈ្មោះប្រឡងដើម្បីជម្រើសចូលមហាវិទ្យាល័យ; បេក្ខជន ២ នាក់ ចុះឈ្មោះគ្រាន់តែជម្រើសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ។ ទូទាំងខេត្តសុកត្រាំង មានមណ្ឌលប្រឡងចំនួន ២៧ មានបេក្ខជនចូលរួមប្រឡង ១០.១០០ នាក់។ សម័យប្រឡងលើកនេះ សុកត្រាំង បានចាត់កម្មាភិបាល អ្នករដ្ឋការ គ្រូបង្រៀន បុគ្គលិក ១.៧៥០ នាក់ ចូលរួមស្ទើរតែគ្រប់ផ្នែកទាំងអស់នៃសម័យប្រឡង៘
សមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចូលរូមសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ នៅវិទ្យាល័យហ្វាងយេវ ក្រុងសុកត្រាំង ខេត្តសុកត្រាំង។
រូបថត៖ លីធាន
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានវាយតម្លៃថា ជាសម័យប្រឡងដ៏សំខាន់របស់បេក្ខជនក្រោយរយៈពេលខិតខំព្យាយាមសិក្សាអស់ ១២ ឆ្នាំ។ ពីព្រោះលទ្ធផលប្រឡងរបស់បេក្ខជន មិនត្រឹមតែជាការទទួលស្គាល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះទេ ថែមទាំងត្រូវបានមហាវិទ្យាល័យនានាប្រើប្រាស់ដើម្បីជម្រើសចូលទៀតផង។ ដើម្បីត្រៀមសម្រាប់សម័យប្រឡងភូមិភាគនីមួយៗបានកៀរគរប្រភពធនធានមនុស្ស និងសម្ភារៈជាច្រើន ដោយមានការចូលរួមឧបត្ថម្ភពីសំណាក់គណៈ ផ្នែក ចាប់ពីសុខាភិបាលរហូតដល់នគរបាល និងសម្ព័ន្ធយុវជន៘ ក្រោមកិច្ចចង្អុលការ ដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនខេត្ត ក្រុង។ ពិសេស សន្តិសុខ សុវត្ថិភាពក្នុងការប្រឡងនិងជុំវិញនៃក្រុមប្រឹក្សា គណៈកម្មការមេប្រយោគត្រូវបានធានាជានិច្ច។ ហេតុនោះ ការងារសង្គមូបនីយកម្ម ត្រូវបានក្រុមប្រឹក្សាគណៈកម្មការមេប្រយោគនិងភូមិភាគនានាយកចិត្តទុកដាក់ សហការឧបត្ថម្ភបេក្ខជនដែលចូលរួមប្រឡងមានអារម្មណ៍នឹងនរជឿជាក់លើខ្លួនឯង សម្រេចជោគជ័យនៃសម័យប្រឡងដ៏សំខាន់នេះ៕
ក្រុមអ្នកយកព័ត៌មាន- លីសៀ