19/06/2023 - 16:54

ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​រដូវ​ភ្លៀង​ជំនន់

បច្ចុប្បន្ន​នៅ​រដូវ​ភ្លៀង​ជំនន់ ធាតុ​អា​កាស​ប្រែ​ប្រួល​ខុស​ប្រក្រតី​ បង្កប់​នូវ​ហា​និភ័យកើ​ត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​ទឹក ទើប​ការិ​យា​ល័យ​បូ៉លិស​ជើង​ទឹក នគរ​បាល​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​សហការ​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​នានា បង្កើន​ការ​គ្រប់​គ្រង ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រ​ជា​ជន​ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រមៗ​គ្នា​នូវ​វិធាន​ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​រដូវ​ភ្លៀង​ជំនន់។

កង​កម្លាំង​បូ៉លិស​ជើង​ទឹក​ នគរ​បាល​ក្រុង​កឹង​ធើ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ជន​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​លង់​ទឹក​ក្នុង​រដូវ​ភ្លៀង​ជំ​នន់។

 ​ បូ៉លិស​ជើង​ទឹក​ នគរ​បាល​កឹង​ធើ បង្កើន​ការ​ល្បាត​ ត្រួត​ពិនិត្យ​លើ​ដង​ទន្លេ។

ជា​មួយ​នឹង​ទិស​ស្លោក បង្ការ​ជា​ចម្បង​ កង​កម្លាំង​បូ៉លិស​ជើង​ទឹក​ នគរ​បាល​ក្រុង​កឹង​ធើ ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស ​រដ្ឋ​អំ​ណាច​មូលដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់ និង​កម្លាំង​សមត្ថ ​កិច្ច បង្កើន​ការ​យាម​ល្បាត ត្រួត​ពិនិត្យ ក្រើន​រំឭក​ ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​កំពង់​ចម្លង​ ស្រ​ឡាង​ អ្នកបើក​បរ​និង​ប្រ​ជា​ជន​ ក្ដាប់​ច្បាស់​សេចក្ដី​កំ​ណត់​របស់​ច្បាប់​អំពី​សន្តិ​សុខ​សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​ស្រុក; ល័ក្ខ​ខ័ណ្ឌ​ដំណើរ​ការ​របស់​មធ្យោ​បាយ​និង​អ្នក​បើក​បរ​នូវ​ល័ក្ខ​ខ័ណ្ឌ​និង​ទង្វើ​មួយ​ចំនួន​ដែល​ត្រូវ​ហាម​ប្រាម ពេល​ចូល​រួម​បើក​បរ​ផ្លូវ​ទឹក; វិធាន​ការ​បង្ការ​ទប់​ស្កាត់​ការ​លង់​ទឹក ពិសេស​គឺចំ​ពោះ​កុមារ​និង​សិស្ស​សាលា​ ដែល​កំពុង​ស្ថិត​ក្នុង​រដូវ​វិស្សម​កាល;  បំពាក់​ឱ្យ​បាន​សព្វ​គ្រប់​នូវ​ឧបករណ៍​ចាំ​បាច់​ផ្សេងៗ ដូច​ជា​ពោង​បង្ការ​ គ្រោះ​ថ្នាក់​កើត​មាន​ដោយ​ចៃ​ដន្យ​; វិធាន​ការ​នានា​សំ​ដៅ​ធានា​សុវត្ថិ​ភាព​អគ្គិ​ភ័យ​ជា​ដើម៕

                    ហូវ​តាយ-ឡឹម​អាញ- ពេជ្រ​សឿន

ចែករំលែកអត្ថបទ