ជនរួមជាតិខ្មែរនៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង អ្នកណាក៏ត្រេកអររីករាយខណៈពេលឃើញតំបន់ជនបទមានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពឈានឡើងជាលំដាប់។ ពិសេសគឺ ផ្លូវគមនាគមន៍ជនបទត្រូវបានក្រាលបេតុងតភ្ជាប់ចុះរាល់ភូមិស្រុក ឆ្លើយតបទៅនឹងតម្រូវការផលិតកម្ម ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលជាដើម។
ផ្លូវតំបន់ជនបទភូមី ត្រូវបានក្រាលបេតុង។
ជាឃុំមានជនរួមជាតិខ្មែរជាង ៩០% ម៉្លោះហើយជាច្រើនឆ្នាំកន្លង ឃុំភូមីទទួលផលប្រយោជន៍ពីគោលនយោបាយដាច់ដោយឡែកជាច្រើនរបស់បក្ស រដ្ឋ ដែលវិនិយោគអភិវឌ្ឍតំបន់ជនជាតិ។ ដោយកំណត់ច្បាស់ការអភិវឌ្ឍគមនាគមន៍ជនបទ គឺជាន់ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ម្ល៉ោះហើយឃុំភូមីឆ្លៀត ឱកាសពីប្រភពកម្លាំងជាច្រើន ដើម្បីវិនិយោគកសាងដងផ្លូវគមនាគមន៍ជនបទ។ បច្ចុប្បន្ន បណ្តាញផ្លូវឃុំ និងផ្លូវអន្តឃុំជាង ១៣ គ.ម ត្រូវ បានក្រាលបេតុង បណ្តាញផ្លូវភូមិស្ទើរតែទាំងអស់តភ្ជាប់ភូមិត្រូវបានចាក់បេតុងរឹងមាំ ផ្លូវពីមជ្ឈមណ្ឌលឃុំទៅទល់នឹងស្រុកត្រូវបានក្រាលកៅស៊ូឆ្លើយតបនឹងតម្រូវការផលិកម្ម ដឹកជញ្ជូនដោះដូរពាណិជ្ជកម្ម ធ្វើឱ្យប្រជាជនមានឱកាសអភិវឌ្ឍសេដ្ឋកិច្ចធ្វើមាន។ ពូដោហឿង នៅភូមិបឹងកក់ ឱ្យដឹង៖ “មាមីងខ្មែរនៅតំបន់ជនបទរស់នៅប្រកបរបរកសិកម្ម ម្ល៉ោះហើយពេលឃើញដងផ្លូវជនបទបានក្រាលបេតុងសម្រេចជាស្ថាពរតភ្ជាប់ជាមួយនឹងភូមិស្រុកជិតខាងអ្នកណាក៏ត្រេកអរដែរ។ ពីព្រោះកសិផលដែលមាមីង ផលិតត្រូវបានដឹកជញ្ជូនជួញដូរមានភាពងាយស្រួល រកបានប្រាក់ចំណូលលំនឹង ជីវភាពកាន់តែឈានឡើងជាលំដាប់”។
មានទឹកសាបខួបប្រាំងវស្សា ម្ល៉ោះហើយមាមីងខ្មែរឃុំភូមី ស្ងប់ចិត្តដាំដំណាំរួមផ្សំ
ដើម្បីបង្កើនប្រាក់ចំណូល។
សងខាងដងផ្លូវជនបទប្រវែងជាង ៦ គ.ម ទៅទល់នឹងភូមិតាបៀង សុទ្ធតែមានផ្ទះសមរម្យដែលទើបនឹងសាងសង់ ហើយត្រូវបានមាមីង ដាំផ្កាឈើលម្អធ្វើជារបង ញុាំងឱ្យទេសភាព បរិស្ថានបៃតង ជ្រះ ស្អាត។ លោកម៉ាលឿងថៀង លេខាសាខាបក្សភូមិតាបៀង ឱ្យដឹង៖ “ពីដើមភូមិនេះមានគ្រួសារក្រីក្រជិត ៥០ គ្រួសារ ប៉ុន្តែចាប់ពីពេលដែលរដ្ឋវិនិយោគគោលនយោបាយជាច្រើនសម្រាប់តំបន់ជនរួមជាតិខ្មែរ ឃើញថាភូមិស្រុកចាប់ផ្តើមផ្លាស់ប្ដូរជាបន្តបន្ទាប់។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រសម្រេចជាស្ថាពរ មានទឹកសាបខួបប្រាំងវស្សា មាមីងក៏គិតគូរ បង្កបង្កើនផល; អគ្គិសនី ទឹកស្អាតចុះទៅដល់ផ្ទះ ពិសេស គឺផ្លូវគមនាគមន៍ជនបទកសាងធំទូលាយតភ្ជាប់ភូមិ ហេតុនោះការជួញដូរ បង្កបង្កើនផលមានភាពងាយស្រួល។ ក្រៅពីនេះ មាមីងខ្មែរថែមទាំងចេះធ្វើអាជីវកម្មខាងសម្ភារៈ កសិកម្ម សម្ភារៈសំណង់ គ្រឿងសង្ហារិម៘ ម្ល៉ោះហើយ មានអ្នកខ្លះសង់ផ្ទះរាប់ពាន់លានដុង។ ផ្តើមពីការឈានឡើងចាកផុតក្រីក្រនិងការធ្វើមានរបស់មាមីង ទើបអត្រាគ្រួសារក្រីក្ររបស់ភូមិកាត់បន្ថយនៅក្រោម ២%ប៉ុណ្ណោះ”។
លោក ថាច់មិញឡី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “ផ្តើមពីកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងគម្រោងនានា ត្រូវបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាព។ ក្នុងនោះ លេចធ្លោបំផុតគឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ បានបង្កជាកម្លាំងចលករជំរុញសេដ្ឋកិច្ច-សង្គម តំបន់ជនបទភូមី។ បច្ចុប្បន្ន ឃុំកំពុងធ្វើបែបបទស្នើ ទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ ២០២៣នេះ”៕
យ្វីអាញ-លីសៀ