ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2023 - 11:02

ត្រា​វិញ​ ពង្រីក​តម្លៃ​ថ្លៃ​ថ្លា​នៃ​ទិវាម​ហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​

សុក​ត្រាំង បូកសរុប​ ២០ឆ្នាំ​ នៃ​ទិវា​ជួប​ជុំ​ “មហា​សាម​គ្គីជន​ជាតិ”

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​ត្រា​វិញ​ ទើប​បូក​សរុប​ ២០ ឆ្នាំ​នៃ​ការ​រៀប​ចំ​ទិវាម​ហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ដំណាក់់​កាល​ ២០០៣-២០២៣។

សមូហ​ភាព​ បុគ្គល​ឆ្នើម​ដែល​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​
ប្រ​ជាជន​​ខេត្ត​សុក​ត្រាំង។

ឆ្លង​តាម​រយៈ​ទិវាម​ហា​សាមគ្គី រយៈ​កាល​ ២០ ឆ្នាំ​កន្លង​ ប្រ​ជា​ជន​ក្នុង​ខេត្ត​បាន​រួម​វិភាគ​ទាន​ កសាង​ ជួស​ជុល​ផ្ទះ​មហា​សាមគ្គី ជូន​គ្រួសារ​ក្រីក្រ​ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​បាន​ ៥.៥០៦ ខ្នង; ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ចំ​នួន​ ២០៦.៨២៥ ចំ​ណែក​; បរិច្ចាគ​ដី​ជាង​ ២,១៩ លាន​ម៉ែត្រ​ការ៉េ​និង​កម្លាំង​ពល​កម្ម​បាន​ជាង​ ២៩១.៤៦០ ថ្ងៃ​ ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ សា​លា​រៀន​ ដំណាក់​សុខា​ភិបាល​ សំ​ណង់​បម្រើ​សុខុ​មាល​ភាព​សង្គម​ និង​កសាង​ជន​បទ​ថ្មី​ ២៦៣ សំ​ណង់។

ទូទាំង​ខេត្ត​ មាន​គ្រួសារ​វប្ប​ធម៌​ជាង​ ២៦៨.០០០ គ្រួ​សារ​ សម្រេច​ ៩៥,៦៧%; មាន​មណ្ឌល​តាំង​ទីលំ​នៅ​វប្ប​ធម៌​ចំ​នួន​ ៧៥២ សម្រេច​ ៩៩,៤៧%; មាន​សង្កាត់​ ទីប្រ​ជុំ​ជន​សម្រេច​បទដ្ឋាន​ ក្រុង​ស៊ី​វិល័យ​ចំ​នួន​ ១៩ សម្រេច​ ៩០,៤៧%; មាន​បុគ្គល​គំរូ​ជាង​ ២៥.៥០០ លើក​នាក់​ បាន​ស្ងើច​សរ​សើរ​ពី​គំ​រូមនុស្ស​ល្អ​ ការ​ងារ​ល្អ។ ខេត្ត​មាន​ ៨៥/៨៥ ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​៣៨ និង​មាន​ ៨/៩ អង្គ​ភាព​ថ្នាក់​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​និង​បញ្ចប់​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ជូន​បណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ២៣ និង​បុគ្គល ១៩ រូប​ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​រៀប​ចំ​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០០៣-​២០២៣។

*គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​បូក​សរុប​ ២០ ឆ្នាំ​នៃ​ទិវា​ជួប​ជុំ​” មហា​សាមគ្គី​ជន​ជាតិ”។ ទិវា​ជួប​ជុំ​បាន​ផ្ដល់​តម្លៃ​ខាង​ស្មារតី​ បង្កើន​ឆន្ទៈ​បដិវត្ត​ន៍​ លើក​តម្កើង​កម្លាំង​សហគមន៍​ រួម​ចំ​ណែក​អនុ​វត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ភារ​កិច្ច​នយោ​បាយ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​របស់​ខេត្ត។

រៀង​រាល់​ឆ្នាំ​ មាន​មណ្ឌល​តាំង​ទីលំ​នៅ​ ៧៧៥/៧៧៥ បាន​រៀប​ចំ​ទិវា​ជួប​ជុំ​ ”មហា​សាមគ្គី​ជន​ជាតិ​” សម្រេច​ ១០០%។ ពិសេស​ ក្នុង​ទិវា​ជួប​ជុំ​ បាន​ស្ងើច​សរ​សើរ​ ជូន​រង្វាន់​ដល់​គ្រួសារ​ជាង​ ១៩.៩០០ និង​បុគ្គល​លេច​ធ្លោ​ជាង​ ១២៩.៧៥០ នាក់​ក្នុង​ការ​ប្រឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​នៃ​ចលនា “សាមគ្គី ច្នៃ​ប្រ​តិដ្ឋ”។ រយៈ​ពេល​ ២០ឆ្នាំ​ រៀប​ចំ​ទិវា​ជួបជុំ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ជូន​អំ​ណោយ​ជាង​ ២០០.០០០ ចំ​ណែក​ដល់​គ្រួសារ​ក្រីក្រ​ សិស្ស​ក្រីក្រ​ គ្រួសារ​គោលន​យោ​បាយ​; ចលនា​ជួស​ជុល និង​សាង​សង់​ស្ពាន​ជន​បទ​ជាង​ ៥០០ កន្លែង​ ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ជាង​ ១២.០០០ ខ្នង​ដល់​គ្រួសារ​គោល​នយោ​បាយ​ គ្រួ​សារ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ សរុប​ថវិ​កា​ជាង​ ៧៧១ ពាន់​លាន​ដុង។ល។ ទន្ទឹម​នឹង​នោះ​ ក្នុង​ទិវា​នេះ​ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​គំរូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ សមូហ​ភាព​ បុគ្គល​លេច​ធ្លោ​អនុវត្ត​ខ្លឹម​សារ​នៃ​ការ​ចលនា ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​ការ​ចលនា ”ទូទាំង​ប្រជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិល័យ” “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មាតុ​ភូមិ​” ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ដើម្បី​អ្នក​ក្រ-មិន​ទុក​ចោល​នរ​ណា​ម្នាក់”។ល។

ស្រប​ក្នុង​ឱកាស​នេះ​ មាន​សមូហ​ភាព​ បុគ្គល​ជា​ច្រើន​សម្រេច​ស្នា​ដៃ​ឆ្នើម បាន​ទទួល​ប័ណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​អំ​ណរ ២០ ឆ្នាំ​នៃ​ទិវា​ជួបជុំ​ “មហា​សាមគ្គី​ជន​ជាតិ”៕

 យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុនី-លីធាន​-ថាច់ធី

ចែករំលែកអត្ថបទ