សន្និសីទ “វាយតម្លៃ ១៩ ឆ្នាំ រដ្ឋាភិបាលឧបត្ថម្ភពុទ្ធសាសនាខ្មែរ” អាស្រ័យ ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម និងគណៈសាសនាមជ្ឈិមសហការរៀបចំ ទើបបានប្រារព្ធឡើងនៅវត្តស្រឡូង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។
គណៈវិន័យធរ ដឹកនាំអង្គសន្និសីទ។
តាមរបាយការណ៍ទូទាំងប្រទេស មានវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ៤៥៣ វត្ត មានព្រះសង្ឃចំនួន ៧.០០០ អង្គ និងយាយជី ៨ រូប។ អំពីការអប់រំ ក្រោយពី ២ ឆ្នាំកសាងវិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅក្រុងកឹងធើ បានបើកសម្ពោធដំណាក់កាល I នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។ គិតមកទល់ពេលនេះ រៀបចំបើកវគ្គសិក្សាបាន ៧ វគ្គ មានព្រះសង្ឃ ១៥០ អង្គបានបញ្ចប់ការសិក្សា។ ពិសេស វិទ្យាស្ថានបានចងសម្ព័ន្ធជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត-សាកលវិទ្យាល័យជាតិហាណូយ បណ្តុះបណ្តាលមុខជំនាញ អំពីសាសនា ប្រព័ន្ធធ្វើការបណ្តើររៀនបណ្តើរសម្រាប់សមណសិស្ស។ ពុទ្ធសាសនាខ្មែរ ក៏បានបើកសិក្សាថ្នាក់បាលី និងវិន័យជាច្រើនថ្នាក់នៅតាមខេត្តជាច្រើន ដូចជា៖ ត្រាវិញ សុកត្រាំង គៀងយ៉ាង អាងយ៉ាងជាដើម។ ក្រៅពីនោះ នៅមានព្រះសង្ឃខ្មែរជាង ១០០ អង្គកំពុងរៀនអនុបណ្ឌិត បណ្ឌិតនៅបរទេសជំនាញផ្នែកខាងពុទ្ធិកសិក្សា ដូចជាប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ស្រីលង្កា និងឥណ្ឌា។
គណៈសាសនា គណៈអភិបាលពុទ្ធសាសនានៅតាមខេត្ត ក្រុងដែលជាប់ពាក់ព័ន្ធ បានរៀបចំពិធីប្រគល់ត្រាចំនួន ៤៥២ ដល់វត្តនានានៅតាមភូមិភាគនីមួយៗ។ មកទល់ពេលនេះ បានសម្រេចរួចរាល់ការងារឆ្លាក់ត្រា និងប្រគល់ជូនត្រាដល់វត្តទក្ខិណនិកាយខ្មែរ។ ទន្ទឹមនឹងនោះ រៀបចំសម្រេចជោគជ័យដំណើរទស្សនកិច្ច ជាមិត្តភាពរវាងពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ពិនិត្យជារួម រយៈពេលកន្លង ដោយសារការឧបត្ថម្ភរបស់សមាគមពុទ្ធសាសនាវៀតណាម និងរដ្ឋាភិបាល ទើបពុទ្ធសាសនាទក្ខិណនិកាយខ្មែរ សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទន្ទឹមនឹងនោះ ក៏នៅមានការងារពុទ្ធសាសនាជាច្រើន នៅកំណកគប្បីស្រាវជ្រាវ និងស្វែងយល់វិធានការដោះស្រាយក្នុងពេលខាងមុខ៕
យោង៖ កាសែតយ៉ាកង៉ោ