គណៈប្រតិភូត្រួតពិនិត្យនៃរដ្ឋសភា អំពី “ការផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០២១-២០២៥ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០” ទើបធ្វើការជាមួយនឹងគណៈកម្មាធិការជនជាតិ។
អនុប្រធានរដ្ឋសភា ត្រឹងក្វាងភឿង ប្រធានគណៈប្រតិភូត្រួតពិនិត្យ
នៃរដ្ឋសភាដឹកនាំកិច្ចប្រជុំ។
របាយការណ៍ជូនគណៈប្រតិភូត្រួតពិនិត្យ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានលើកឡើងយ៉ាងច្បាស់ កម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) បានផ្គួបបញ្ចូលចាប់ពីគោលនយោបាយជាក់ស្តែងចំនួន ១១៨ នៃដំណាក់កាល ២០១៦-២០២០ គួបផ្សំជាមួយនឹងគោលនយោបាយថ្មីមួយចំនួនទៀត ត្រូវបានរៀបចំប្លង់សរុបទាំងអស់ទៅជា ១០ គម្រោង ១៤ អនុគម្រោង និងខ្លឹមសារគោលនយោបាយសមាសភាព។ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ការងារបែងចែកនិងប្រគល់ទុនថ្មីទើបសម្រេចពីថ្នាក់មជ្ឈិម អាស្រ័យហេតុនេះ ពេលវេលាដើម្បីភូមិភាគនានាសម្រេចដំណើរការ បែបបទ បែងចែក ប្រគល់ទុន រៀបចំអនុវត្តឱ្យត្រូវតាមសេចក្តីកំណត់គឺតិចណាស់។ ការដែលមជ្ឈិមបែងចែកទុនយឺតយ៉ាវបើប្រៀបជាមួយនឹងរយៈពេលបង្កើតគ្រោងគណនេយ្យថវិការដ្ឋប្រចាំឆ្នាំ ភូមិភាគនានាជួបលំបាកក្នុងការថ្លឹងថ្លែងកំណត់ប្រភពធនធានបដិភាគពីថវិកាភូមិភាគ កៀរគរប្រភពធនធានស្របច្បាប់ ដើម្បីអនុវត្តកម្មវិធីជាដើម។
សរុបលទ្ធផលនៃការធ្វើការ អនុប្រធានរដ្ឋសភា ត្រឹងក្វាងភឿង ស្នើគណៈកម្មាធិការជនជាតិ សកម្មសហការជាមួយក្រសួង ផ្នែកនានា ធ្វើវិសោធនកម្មនូវឯកសារណែនាំនៅជាប់ជំពាក់ ជំពិន ជៀសវាងឯកសារយោងច្រើន តែមិនមានភាពច្បាស់លាស់។ អនុប្រធានរដ្ឋសភា សំណូមពរគណៈកម្មាធិការជនជាតិក្រសួង ផ្នែកនានា ផ្តុំកម្លាំងដោះស្រាយនូវចំណុចរាំងស្ទះនៃកម្មវិធីទិសដៅជាតិក្នុងការផ្គួបបញ្ចូល ធ្វើវិមជ្ឈការ វិសហមជ្ឈការ កែតម្រូវឡើងវិញការបែងចែក វិការដ្ឋ; ជំរុញខ្លាំងក្លាជាងទៀតការរំសាយថវិកា រដ្ឋសម្រាប់កម្មវិធីទិសដៅជាតិ; អនុវត្តឱ្យបាននូវសារទូរលេខ ៧១/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីដោះស្រាយការលំបាក ជំពាក់ជំពិនក្នុងដំណើរការផ្សព្វផ្សាយអនុវត្តនូវកម្មវិធីទិសដៅជាតិជាដើម៕
យោង៖ baodantoc.vn-ប្រែសម្រួល៖ វិមាន