មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានរៀបចំជោគជ័យនូវពានរង្វាន់កីឡាជាច្រើន ហើយមានអត្តពលិកជាច្រើននាក់សម្រេចបានស្នាដៃខ្ពស់ក្នុងការប្រកួត។
ការប្រកួតវិញ្ញាសារុញឈើនៅខេត្តសុកត្រាំង។
ឆ្នាំ ២០២២ ខេត្តសុកត្រាំងបានរៀបចំជោគជ័យមហោស្រពកីឡាថ្នាក់ខេត្តលើកទី ៩ ឆ្នាំ ២០២១-២០២២; ជំហររៀបចំការប្រកួតកីឡាថ្នាក់តំបន់ និងថ្នាក់ជាតិ ដូចជា៖ ពានរង្វាន់ជើងឯកកីឡាសីដក់ថ្នាក់ជាតិ; ពានរង្វាន់ជើងឯកក្លឹបលំហាត់ប្រាណ និងGala លំហាត់ប្រាណ; ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរណាមបូ លើកទី ៨ និងពិធីបុណ្យអកអំបុកប្រណាំងទូក-ង សុកត្រាំង លើកទី ៥ នៅតំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២២។ល។
អត្តពលិកខេត្តសុកត្រាំង បានចូលរួមប្រកួតពានរង្វាន់ចំនួន ២៥ ក្នុងប្រព័ន្ធប្រកួតប្រជែងថ្នាក់ជាតិ ហើយទទួលបានមេដាយចំនួន ៧៥ គ្រឿង ក្នុងនោះ មានមេដាយមាស ២៨គ្រឿង មេដាយប្រាក់ ២៦ គ្រឿង និងមេដាយសំរឹទ្ធ ៣៣ គ្រឿង។ នៅមហោស្រពកីឡាទូទាំងប្រទេសលើកទី ៩ ខេត្តដណ្តើមបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរឹទ្ធ ១៦ គ្រឿង។ ទទួលបានលទ្ធផលខាងលើ គឺអាស្រ័យការយកចិត្តទុកដាក់វិនិយោគនូវមូលដ្ឋានសម្ភារៈ ស្ថាប័នវប្បធម៌ បម្រើការបានល្អសម្រាប់សកម្មភាពកីឡាអប់រំកាយ។ ថវិកាសកម្មភាពក៏ឆ្លើយតបទៅនឹងតម្រូវការ ម្ល៉ោះហើយ បានគិតគូរគ្រប់សព្វនូវរបបគោលនយោបាយសម្រាប់គ្រូបង្វឹក និងអត្តពលិក ផ្ដល់កម្លាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់និងប្រកួតប្រជែង។ គ្រូបង្វឹកវិញ្ញា សាបោះប៊ូល ឡេធីអាញ់ថឿក បានមានប្រសាសន៍៖ “រយៈពេលជាច្រើនឆ្នាំមកនេះ ខេត្តតែងអនុវត្តយ៉ាងពេញលេញនូវរបបគោលនយោបាយសម្រាប់គ្រូបង្វឹក ដូច្នេះខ្ញុំលំនឹងចិត្តអនុវត្តល្អភារកិច្ចរបស់ខ្លួន។ ពេលចូលរួមប្រកួតថ្នាក់តំបន់ និងថ្នាក់ជាតិ កីឡាបោះ ប៊ូលរបស់ខេត្តសុកត្រាំងតែងតែទទួលបានមេដាយ”។ អត្តពលិកថាច់អាញខ្វា បាននិយាយ៖ “ពេលចូលរួមហ្វឹកហាត់និងប្រកួត ខ្ញុំតែងធ្វើតាមការណែនាំរបស់គ្រូបង្វឹក។ ពេលប្រកួតឈ្នះបានមេដាយ ក៏បានផ្នែកជូនរង្វាន់ទៀត ម្ល៉ោះហើយបានផ្តល់កម្លាំងចិត្តដល់ខ្ញុំក្នុងការហ្វឹកហាត់ និងប្រកួត ដើម្បីទទួលបានលទ្ធផលខ្ពស់ជាងទៀត។ បច្ចុប្បន្ន ខ្ញុំមានកិត្តិយសបានជ្រើសរើសចូលក្រុមជម្រើសជាតិ កំពុងព្យាយាមហ្វឹកហាត់ដើម្បីប្រកួតនៅស៊ីហ្គេម ៣២”។
កាលពីឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានផ្តល់សច្ចាប័នលើភាគកម្រិតសម្រាប់ការបណ្តុះបណ្តាល និងបំប៉នអត្តពលិក និងគ្រូបង្វឹកវិញ្ញាសាកីឡាមួយចំនួន ដែលសម្រេចបានលទ្ធផលខ្ពស់នៅគ្រប់ក្រុម ជម្រើសចំនួន ៣០០ នាក់ ដំណាក់កាល ២០២១ -២០២៤។ អាស្រ័យហេតុនេះ ផ្នែកកីឡាខេត្តផ្តោតការអភិវឌ្ឍវិញ្ញាសាកីឡាដែលសម្រេចបានលទ្ធផលខ្ពស់ តាមទិសវិនិយោគមានចំណុចសំខាន់ មិនពង្រាយស្មើនោះទេ ព្រមទាំងធានាប្រភពស្នងបន្តទាំង ៣ ក្រុម គឺក្រុមទេពកោសល្យ ក្រុមយុវវ័យ និងក្រុមជម្រើសជាតិ។ លោកឡឹមថាញយ៉ុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានសង្កត់ធ្ងន់៖ “ក្នុងឆ្នាំនេះ ខេត្តផ្តោតការយកចិត្តទុកដាក់វិនិយោគលើវិញ្ញាសាកីឡាសំខាន់ៗ ដែលមានលទ្ធភាពដណ្ដើមបានមេដាយខ្ពស់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ មហោស្រពកីឡាទូទាំងប្រទេសនិងស៊ីហ្គេម ដូចជា៖ យូដូ លើកដុំដែក បាល់បោះ បោះប៊ូល សីដក់ បាញ់ធ្នូ។ល។ ព្រមជាមួយនេះ ត្រូវអនុវត្តឱ្យបានពេញលេញនូវរបបសម្រាប់គ្រូបង្វឹក និងអត្តពលិក ដើម្បីជំរុញនិងលើកទឹកចិត្ត ជាពិសេស គឺរក្សាបានគ្រូបង្វឹក និងអត្តពលិកដែលមានទេពកោសល្យបម្រើវិស័យកីឡារបស់ខេត្តជាយូរអង្វែង”៕
លីធាន - បកប្រែ៖ សុផន