15/05/2023 - 15:01

សំណើធានាប្រសិទ្ធភាពនៃកម្មវិធី

លោក​ម៉ែន​ផល្លី ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង។

ភូមិ​ភាគ​នានា​នៅ​តំ​បន់​តីណាម​បូ បាន​និង​កំ​ពុង​ជំរុញ​ការ​អនុ​វត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដំណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ទី ១ ឆ្នាំ​ ២០២១-២០២៥ (ហៅ​កាត់​ថា​កម្ម​វិធី)។ កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​ សូម​ស្រង់​នូវ​សំ​ណើ​មួយ​ចំ​នួន​សំ​ដៅ​ធានា​ប្រសិទ្ធ​ភាព​នៃ​កម្ម​វិធី​ក្នុង​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ជាក់​ស្ដែង។
* លោក​ម៉ែនផល្លី ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​៖

ក្រ​សួង​ ផ្នែក​ធ្វើ​ការ​ពិនិត្យ​សម្រិត​សម្រាំង​ឯក​សារ​ណែ​នាំ​អនុវត្ត​នូវ​កម្ម​វិធី​កម្ម​វិធី​

ជា​គោល​ការណ៍​ធំ​ ត្រឹម​ត្រូវ​ប្រកប​ដោយ​លក្ខណៈ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​របស់​បក្ស​និង​រដ្ឋ​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ​ កម្ម​វិធី​ប្រមូល​ផ្ដុំ​បាន​ប្រភព​ធន​ធាន​ ទប់​ស្កាត់​បាន​ការ​រាត់​រាយ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​។ ការ​ងារ​ផ្សព្វ​ផ្សាយ​ គ្រប់​គ្រង​ ដឹក​នាំ​អនុវត្ត​កម្ម​វិធី​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង​មាន​ការ​ឯក​ភាព​ព្រម​ៗគ្នា​ ចាប់​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​។ យន្ត​ការ​គ្រប់​គ្រង​ត្រូវ​បាន​ពង្រឹង​យ៉ាង​រឹង​មាំ​ ដំណើរ​ការ​មាន​របៀប​រៀប​រយ​ មាន​ការ​បែង​ចែក​ការ​ងារ​ សហ​ការ​យ៉ាង​ហ្មត់​ចត់​ក្នុង​កិច្ច​ចង្អុល​ការ​ ដឹក​នាំ​និង​ចាត់​តាំង​អនុវត្ត។

ទោះ​បី​ដូច្នោះក្ដី​ បច្ចុប្បន្ន​មាន​ឯក​សារ​ចំ​នួន​ ១១៨ ក្នុង​នោះ​ មាន​ ៩៣ ឯក​សារ​ណែ​នាំ​គ្រប់​គ្រង​ ដឹក​នាំ​ ចាត់​តាំង​អនុវត្ត​កម្ម​វិធី​ដែល​ដាក់​ចេញ​ដោយ​ក្រ​សួង​ ផ្នែក​មជ្ឈិម។ ឯក​សារ​ណែ​នាំ​ច្រើន​ពេក​ ម្ល៉ោះ​ហើយ​ ខេត្ត​មាន​ការ​អល់​អែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី។ ដើម្បី​ជួយ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​បាន​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធ​ភាព​ ក៏​មាន​ការ​ស្នើ​ក្រ​សួង​ ផ្នែក​ ពិនិត្យ​សម្រិត​សម្រាំង​ឯក​សារ​ណែ​នាំ​ ដូច​ជា​ការ​បញ្ចូល​ឯក​សារ​ដែល​មាន​ខ្លឹម​សារ​ស្រ​ដៀង​គ្នា​ជា​ដើម​។

 * លោក​ង្វៀង​ថាញ​នេម​ អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​

លោក​ង្វៀង​ថាញ​នេម​ អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​។

ឆាប់​កសាង​និង​អនុវត្ត​ដំ​ណោះ​ស្រាយ​ឌីជី​ថល​ ក្នុង​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​កម្ម​វិធី
ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​កម្ម​វិធី​លើ​ភូមិ​សាស្រ្ត​ខេត្ត​កាម៉ាវ​នឹង​បង្កើន​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​និង​ប្រើ​ប្រាស់​ព័ត៌​មាន​វិទ្យា។ ពិសេស​ គឺ​បង្កើន​ការ​ផ្លាស់​ប្ដូ​ឌីជី​ថល​និង​ប្រើ​ប្រាស់​ព័ត៌​មាន​វិទ្យា​ក្នុង​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ វាយ​តម្លៃ​ល្បឿន​អនុវត្ត​កម្ម​វិធី​នៅ​គ្រប់​គណៈ​ ផ្នែក។ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​បង្ការ ទប់​ស្កាត់​ ប្រទះ​ឃើញ​ទាន់​ពេល​និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​រាល់​ភាព​អវិជ្ជ​មាន​ ពុក​រលួយ​ ខ្ជះ​ខ្ជាយ​ក្នុង​ដំណើរ​ការ​អនុវត្ត​កម្ម​វិធី។

អា​ស្រ័យ​ហេតុ​នោះ​ ស្នើ​ដល់​គណៈ​កម្មាធិ​ការ​ជន​ជាតិ​ កសាង​ដំណើរ​ការ​និង​ជំនួយ​ខេត្ត​កាម៉ាវ​តភ្ជាប់​ប្រ​ព័ន្ធ​ព័ត៌​មាន​គ្រប់​គ្រង​ទិន្ន​ន័យ​អនុវត្ត​នូវ​ដំ​ណោះ​ស្រាយ​ឌីជី​ថល​ ដើម្បី​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ “ឃ្លាំ​មើល​ វាយ​តម្លៃ​ការ​អនុវត្ត​នូវ​កម្ម​វិធី​” លើ​ភូមិ​សាស្រ្ត​ខេត្ត​តាម​បទ​ប្បញ្ញត្តិ​នៃ​សា​រាចរ​លេខ​ ០១/២០២២/TT-UBDT ចុះ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្ដីពី​ដំ​ណើរ​ការ​ឃ្លាំ​មើល​ វាយ​តម្លៃ​ការ​អនុវត្ត​នូវ​កម្ម​វិធី៕

                            ថាញ​ឡុង​(បូកសរុប​) -ថាច់ធី

ចែករំលែកអត្ថបទ