01/05/2023 - 06:32

អនុវត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង បាន​អនុវត្ត​ល្អ​នូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រជាជន​ និង​សុខា​ភិបាល​បម្រុង។

វេជ្ជ​បណ្ឌិត​ឯក​ទេស​ I ឡឹម​វ៉ាន់​តឹង​ កំ​ពុង​វាស់​សម្ពាធ​ឈាម​ជូន​អ្នក​ជំងឺ​។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាយ​តឹម មាន​បុគ្គ​លិក​ពេទ្យ​ចំ​នួន​ ១០ នាក់​ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស​ I ផង​ដែរ​ ដូច្នេះ​ជា​រៀង​រាល់​ឆ្នាំ​ ដំ​ណាក់​បាន​កសាង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​ ប្រ​ចាំត្រី​មាស​ និង​ប្រ​ចាំ​ខែ​ ព្រម​ទាំង​បាន​បែង​ចែក​ភារ​កិច្ច​ច្បាស់​លាស់​ដល់​បុគ្គ​លិក​ម្នាក់​ៗទទួល​បន្ទុក​កម្ម​វិធី​សុខា​ភិបាល​ សម​ស្រម​ជា​មួយ​នឹង​ជំ​នាញ​វិជ្ជា​ជីវៈ។ អា​ស្រ័យ​ហេតុ​នោះ​ ដំ​ណាក់​មិន​ត្រឹម​តែ​ធានា​អនុវត្ត​នូវ​ភារ​កិច្ច​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល​សហ​គមន៍​ផង​ដែរ។ វេជ្ជ​បណ្ឌិត​ ឯក​ទេស​ I ឡឹម​វ៉ាន់​តឹង​ ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ដាយ​តឹម មាន​ប្រសាសន៍៖ “បុគ្គ​លិក​ពេទ្យ​របស់​ដំ​ណាក់​តែង​កំ​ណត់​ច្បាស់​ការ​ងារ​ ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ គឺ​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់​ ដូច្នេះ​តែង​យក​អស់​ពី​ចិត្ត​ពី​ថ្លើម ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ព្រម​ទាំង​អនុវត្ត​ល្អ​នូវ​ក្រម​សីល​ធម៌​ ១២ ប្រការ​របស់​គ្រូ​ពេទ្យ​ ម្ល៉ោះ​ហើយ​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត។ ជា​មួយ​គ្នា​នេះ​ ក៏​បាន​ចាត់​បុគ្គ​លិក​ប្រ​ចាំ​ការ​ ២៤/២៤ម៉ោង​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​និង​បញ្ជូន​អ្នក​ជំងឺ​ធ្ងន់​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​បាន​ទាន់​ពេល​ មិន​ឱ្យ​កើត​មាន​កំ​ហុស​ក្នុង​មុខ​ជំនាញ។ បំ​ពេញ​ការ​ងារ​មាន​ការ​ខុស​ត្រូវ​ខ្ពស់​ និង​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ ម្ល៉ោះ​ហើយ​តែង​បង្ក​បាន​ទំ​នុក​ចិត្ត​សម្រាប់​អ្នក​ជំងឺ​មក​ព្យា​បាល​។ សព្វ​ថ្ងៃ​ ដំ​ណាក់​តែង​ទទួល​អ្នក​ជំងឺ​ប្រមាណ​ ២០ នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​ភាគ​ច្រើន​មក​ពិនិត្យ​ជំងឺ​ទូទៅ​ ដូច​ជា៖ ឈឺ​ក្បាល ឈឺ​ពោះ​ លើស​ឈាម​ ទឹក​នោម​ផ្អែម រលាក​ផ្លូវ​ដង្ហើម។ល។ លោក​យ័ញ​ភឿង​ មក​ពិនិត្យ​ជំងឺ​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំងឺ​លើស​ឈាម​ តែង​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដូច្នេះ​មិន​បង់​ប្រាក់​កាស​ទេ ហើយ​គ្រូ​ពេទ្យ​នៅ​ទីនេះ​មើល​ថែ​អ្នក​ជំងឺ​អស់​ពី​ចិត្ត​ពី​ថ្លើម ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ឆាប់​រហ័ស។ សព្វ​ដង​កន្លង​មក​ គ្រូពេទ្យ​តែង​ផ្តែ​ផ្តាំ​ខ្ញុំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​លេប​ថ្នាំ​ ហូប​ចុក​ និង​សម្រាក ដូច្នេះ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ណាស់”។

ទន្ទឹម​នឹង​នោះ​ បុគ្គ​លិក​ពេទ្យ​របស់​ដំណាក់​សុខា​ភិបាល​ក៏​បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​ចាក់​វាក់​សាំង​បើក​ទូលាយ​សម្រាប់​កុមារ​អា​យុក្រោម​ ១ ឆ្នាំ​ និង​ចាក់​ថ្នាំ​បង្ការ ពិនិត្យ​គភ៌​តាម​កាល​កំ​ណត់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​របស់​ឃុំ​ និង​សហ​ការី​សុខា​ភិបាល​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​អនា​ម័យ​បរិ​ស្ថាន​ សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ និង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ដូច​៖ ជំងឺ​គ្រុន​ឈាម​ ជំងឺ​ពង​ដៃ​ ជើង មាត់​ ជំងឺ​កញ្ជ្រឹល។ល។ ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ត្រី​មាស​ តែង​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ ណែ​នាំ​ប្រ​ជា​ជន​ព្រ​លែង​ត្រី ៧ ពណ៌​ក្នុង​ពាង​ទឹក​ និង​សម្អាត​ផ្ទះ​ និង​ជុំ​វិញ​ផ្ទះ​ ឱ្យ​ជ្រះ​ ដើម្បី​បង្ការ​ជំងឺ​គ្រុន​ឈាម​។ អា​ស្រ័យ​ហេតុ​នេះ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ ពុំ​មាន​ការ​ផ្ទុះ​ជំងឺ​អ្វី​ធំ​ដុំ​នៅ​ក្នុង​ឃុំ​នោះ​ទេ។

លោក​ឡឹម​វ៉ាន់​តឹង​ ឱ្យ​ដឹង​បន្ថែម៖ “បុគ្គ​លិក​ពេទ្យ​របស់​ដំ​ណាក់​តែង​សាម​គ្គី​គ្នា​ ជម្នះ​ការ​លំ​បាក​ អនុវត្ត​ល្អ​នូវ​ការ​ងារ​ថែ​ទាំសុខ​ភាព​ជូន​ប្រ​ជា​ជន​។ បច្ចុប្បន្ន​ ដំ​ណាក់​កំ​ពុង​សាង​សង់​ថ្មី​ ហើយ​នឹង​បាន​ផ្នែក​សុខា​ភិបាល​ផ្គត់​ផ្គង់​បរិ​ក្ខារ​ពេទ្យ​ទំ​នើប​ៗ  ដើម្បី​បម្រើ​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត៕

លីធាន​ -បក​ប្រែ៖ សុ​ផន

 

ចែករំលែកអត្ថបទ