01/05/2023 - 06:32

ភាព​ផ្លាស់​ថ្មី​ផ្ដើម​ពី​គោល​នយោ​បាយ​

បច្ចុប្បន្ន​នេះ​ ផ្លូវ​ចូល​ទៅ​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​របស់​ខេត្ត​បាក​លីវ ត្រូវ​បាន​ចាក់​បេតុង ក្រាល​កៅ​ស៊ូ ផ្ទះ​ថ្ម​មាំ​ទាំ។ល។ រួម​ចំ​ណែក​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​មាន​ភាព​ស្រស់​ស្អាត។ នោះ​គឺ​អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​វិនិ​យោគ​ទាន់​ពេល​ ប្រ​សិទ្ធ​ភាព​ ជួយ​ដល់​គ្រួសារ​ខ្មែរ​ក្រីក្រ​លំ​នឹង​ជីវ​ភាព​ និង​ធ្វើ​មាន។

មា​មីង​ខ្មែរ​នៅ​ខេត្ត​បាក​លីវ បាន​រៀន​មុខ​របរ​ មាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួសារ។

ដើម្បី​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ ខេត្ត​បាក​លីវ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្គួប​បញ្ចូល​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​ និង​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ទៀត​ ដើម្បី​វិនិ​យោគ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ឆ្នាំ​ ២០២២ ខេត្ត​បាក​លីវ បាន​វិនិ​យោគ​ប្រ​ភព​ទុន​ជាង​ ២៧ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដូច​ជា សង់​ផ្ទះ​ជូន​ ជំ​នួយ​ដី​សង់​លំ​នៅ​ឋាន​ ប្តូរ​មុខ​របរ​ ផ្គត់​ផ្គង់​ទឹក​ស្អាត់ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជា​ដើម​។ ទន្ទឹម​នឹង​នោះ​ គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ ចលនា សាង​សង់​ផ្ទះ​បាន​ចំ​នួន​ ១៨ ខ្នង ជូន​គ្រួ​សារ​ខ្មែរ​ដែល​មាន​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ (ផ្ទះ​នីមួយ​ៗ មាន​តម្លៃ​ពី​ ៤០-៥០ លាន​ដុង​) ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​គ្រួសារ​ខ្មែរ​ជួបការ​លំ​បាក​រាប់​ពាន់​គ្រួសារ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​រំ​ភើប​ ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត។

ដង​ផ្លូវ​ជន​បទ​តំ​បន់​ជន​ជាតិ​ខ្មែរ​ ត្រូវ​បាន​កសាង​ស្អាត​បាត​។

លោក​យ័ញ​ថន នៅ​ភូមិ​កោះ​ធំ​ ឃុំ​និញ​ថាញ​ឡើយ​ ស្រុក​ហុង​យ៉ឹង ឱ្យ​ដឹង​ ៖ “ ចាប់​ពី​បាន​រដ្ឋ​សាង​សង់​ផ្ទះ​ជូន​ ឱ្យ​បុល​ទុន​ ឧបត្ថម្ភ​ពូជ និង​ហ្វឹក​ហាត់​បច្ចេក​ទេស​បង្ក​បង្កើន​ផល​ ខ្ញុំ​ក៏​បាន​កែ​ប្រែ​ដី​ចោល​ទំ​នេរ​ដើម្បី​ផលិត​ស្រូវ។ សព្វ​ថ្ងៃ​ ទម្រង់​បង្គា-ស្រូវ​របស់​គ្រួសារ​បាន​ផ្តល់​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ខ្ញុំ​សង់​បាន​ផ្ទះ​ថ្ម​មាំ​ទាំ និង​គិត​គូរឱ្យ​កូន​ពីរ​នាក់​រៀន​សូត្របាន​ត្រឹម​ត្រូវ​”។ ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវ​ង្ស​ ព្រះ​ចៅ​អធិការ​វត្ត​បុប្ផា​រាម​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ មាន​ថេរ​ដី​កា៖ “អា​ស្រ័យ​គោល​ការណ៍​ និង​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​វិនិ​យោគ​ទាន់​ពេល​ និង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ ភូមិ​ស្រុក​បាន​និង​កំ​ពុង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។  ជីវ​ភាព​របស់​មាមីង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កូន​ចៅ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ យុវ​ជន​បាន​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ មាន​ការ​ងារ​ធ្វើ​ និង​រក​បាន​ចំ​ណូល​លំ​នឹង​។ ពិសេស​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​តំ​បន់​រួម​ជន​ជាតិ​ខ្មែរ​ តែង​បាន​រក្សា​ខ្ជាប់​ ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត”។

តាម​ប្រសាសន៍​ លោក​ផាង​ថាញ​យ្វី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ដោយ​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ និង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​ខេត្ត​បាក​លីវ​កាន់​តែ​សម្បូរ​សប្បាយ​និង​ស្រស់​ស្អាត។ ជា​ពិសេស​ គឺ​អត្រា​គ្រួសារ​ខ្មែរ​ក្រីក្រ​បាន​ធ្លាក់​ចុះ​រហ័ស​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​ត្រឹម​តែ​ ៧,៤% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​រួម​ក្នុង​ខេត្ត​។ ខេត្ត​បាន​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នានា​ រួម​ផ្សំ​ប្រភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ជា​មួយ​ប្រ​ភព​ទុន​សម្រាប់​ជន​ជាតិ​ភាគ​តិច ដើម្បី​វិនិ​យោគ​ព្រម​ៗ គ្នា​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ បម្រើ​ការ​បាន​ល្អ​ខាង​ជីវ​ភាព​និង​ការ​ផលិត​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ជន​រួម​ជាតិ​ខ្មែរ៕

                                   យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ