17/04/2023 - 16:20

ខិត​ខំប្រឹង​ប្រែង​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ផលិត​ស្រូវ​អង្ករ

ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​សកម្ម​ឧបត្ថម្ភ​កសិករ​ជំ​រុញ​ការ​ផលិត​ស្រូវ​តាម​ទិស​ដៅ​គុណ​ភាព​ខ្ពស់​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កំ​ណើន​បៃ​តង។ ជំ​រុញ​ការ​ចង​សម្ព័ន្ធ សហ​ប្រតិ​បត្តិ​ការ​រវាង​ភាគី​ទាំង​ឡាយ​ក្នុង​សង្វាក់​ផ្នែក​ទំ​និញ​ស្រូវ​អង្ករ អនុវត្ត​បច្ចេក​ទេស​ជឿន​លឿននិង​ទាញ​យក​ប្រ​ភព​អនុ​ផល​បាន​ល្អ​ ជួយ​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​មិន​ល្អ​ដល់​បរិស្ថាន​ និង​បង្កើត​បាន​តម្លៃ​បន្ថែម​ខ្ពស់។

ប្រមូល​ផល​ស្រូវ​នៅ​ស្រុក​ថើយ​ឡាយ​។

ផ្នែក​កសិកម្ម​ក្រុង​បាន​សកម្ម​ផ្តល់​អនុ​សាសន៍​ ណែ​នាំ​កសិ​ករ​ព្រោះ​ពូជ​ស្រូវ សម្រេច​បទ​ដ្ឋាន​និង​ពង្រោះ​រង្វើល​ដោយ​កម្រិត​សម​ស្រប។ ផ្តោត​ទៅ​លើ​ការ​ជ្រើស​រើស​ប្រ​ភេទ​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់​ ពូជស្រូវ​ក្រ​អូប ពូជ​ស្រូវ​ប្រ​ណីត និង​កាត់​បន្ថយ​ការ​ព្រោះ​ពូជ​ស្រូវ​ផ្តល់​គុណ​ភាព​អង្ករ​ទាប​ និង​មធ្យម។ អា​ស្រ័យ​ហេតុ​នោះ​ ថ្មី​ៗនេះ​បរិ​មាណ​ស្រូវ​អង្ករ​ភាគ​ច្រើន​ដែល​បាន​ផលិត​នៅ​ក្រុង​កឹង​ធើ គឺ​ជា​ប្រ​ភេទ​ស្រូវ​ក្រ​អូប ស្រូវ​ប្រ​ណីត​និង​ស្រូវ​មាន​គុណ​ភាព​ខ្ពស់។ យោង​តាម​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ ក្នុង​ឆ្នាំ​ ២០២២ សរុប​ផ្ទៃដី​ផលិត​ស្រូវ ៣ រដូវ​របស់​ក្រុង​សម្រេច​បាន​ ២១៦.៣៨៥ ហិក​តា ដោយ​បរិ​មាណ​ផល​សម្រេច​បាន​ជាង​ ១,៣៦ លាន​តោន​។ អត្រា​ពង្រោះ​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ និង​ពូជ​ស្រូវ​ក្រ​អូប ពូជស្រូវ​ប្រ​ណីត ស្រូប​អត្រា​ជាង​ ៩៥% ជា​មួយ​នឹង​អត្រា​ពង្រោះពូជ​សម្រេច​បទ​ដ្ឋាន​ពី​កម្រិត​បន្សុទ្ធ​ឡើង​ទៅ​ស្រូប​អត្រា​ជាង​ ៨០%។ ចំ​ណែក​រដូវ​ប្រាំង​ឆ្នាំ​២០២២-២០២៣នេះ​ កឹង​ធើ​ពង្រោះ​ស្រូវ​បាន​ ៧៥.០២៨ ហិក​តា ក្នុង​នោះ​ ផ្ទៃដី​ភាគ​ច្រើន​ក៏​បាន​ពង្រោះ​ពូជ​ស្រូវ​ក្រ​អូប ពូជ​ស្រូវ​ប្រ​ណីត និង​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់។ ក្នុង​នោះ​ ពូជ​ស្រូវ​ដាយ​ថើម​ ៨ ស្រូប​អត្រា​ប្រ​មាណ​ ៤៨% ពូជ​ស្រូវ​ក្រ​អូប RVT ស្រូប​អត្រា​ ១៣% ពូជ​ស្រូវ​​ក្រ​អូប Jasmine ៨៥ ស្រូប​អត្រា​ ៩% ពូជ​ស្រូវ OM (ដូច​ OM ៥៤៥១, OM ១៨, OM ៣៨០) ស្រូប​អត្រា​ ១៧% និង​ពូជ​ស្រូវ ST ស្រូប​អត្រា​ ៦%នៅ​លើ​ផ្ទៃ​ដី​សរុប​។

តាម​ប្រសាសន៍​លោក ​ត្រឹង​ថាយ​ង៉ីម នា​យក​រង​មន្ទីរ​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ ផ្នែក​សិកម្ម​ក្រុង​បាន​ឧបត្ថម្ភ​កសិករ​ក្នុង​ការ​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​មូរ​ចំ​បើង និង​ជំរុញ​យន្តូ​បនីយ​កម្ម​ផ្នែក​ប្រ​មូល​ចំ​បើង ដើម្បី​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ប្រ​ភព​អនុ​ផល​បម្រើ​ការ​ចិញ្ចឹម​សត្វ​ បណ្តុះ​ផ្សិត​ចំ​បើង ធ្វើ​ជី​សរី​រាង្គ និង​អភិវឌ្ឍ​នូវ​សកម្ម​ភាព​ផលិត​កម្ម​ផ្សេង​ៗទៀត​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​។ ឆ្លង​តាម​រយៈ​នោះ​ សំ​ដៅ​ដោះ​ស្រាយ​នូវ​ស្ថាន​ភាព​កសិករ​ដុត​ឬចោល​ចំ​បើង​នៅ​លើ​វាល​ស្រែ នាំ​ឱ្យ​ខ្ជះ​ខ្ជាយ​ផង​ មាន​ចំ​ហាយ​ឧស្ម័ន និង​កាក​សំ​ណល់​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ផង​។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​ស្រូវ ដូច​កញ្ចប់​បច្ចេក​ទេស​ “៣​បន្ថយ​ ៣បង្កើន​” “១​ចាំ​បាច់​ ៥​បន្ថយ​” បូម​ទឹក​ឱ្យ​លិច និង​បង្ហូត​ឱ្យ​គោក​ ឆ្លាស់គ្នា​ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ល។ ទន្ទឹម​នឹង​នោះ​ វិធី​សាស្រ្ត​ផលិត​តាម​បទ​ដ្ឋាន​អនុ​វត្ត​កសិ​កម្ម​ល្អ​ ក៏​បាន​កសិករ​អនុ​វត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ ហើយ​បច្ចុ​ប្បន្ន​ ក្រុង​មាន​ផ្ទៃដី​ផលិត​ស្រូវ​តាម​បែប​ VietGAP និង​ Global GAP ជាង​ ៥៦០ ហិក​តា។ កសិករ​ក៏​យក​ចិត្ត​ទុក​ដាក់​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរីរាង្គ​និង​ផលិត​ស្រូវ​អង្ករ​ប្រ​កប​ដោយ​ចីរ​ភាព​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ (SRP) បង្ក​បង្កើន​ផល​ស្រូវ​ឈ្លាស​វៃ​បន្សាំ​ជា​មួយ​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​៕ 

  វ៉ាន់​កុង​-វិមាន

ចែករំលែកអត្ថបទ