កីឡា - ទេសចរណ៍ ទេសចរណ៍

10/04/2023 - 16:43

គៀង​យ៉ាង​ ពិពិធ​កម្ម​ផលិត​ផល​ទេស​ចរណ៍​

បើ​ប្រៀប​ជា​មួយ​នឹង​ខេត្ត​ ក្រុង​ផ្សេង​ៗ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ខេត្ត​គៀង​យ៉ាង​ មាន​ឧត្តម​ភាព​ច្រើន​ខាង​លក្ខណៈ​ធម្ម​ជាតិ​ ដើម្បី​ពិពិធ​កម្ម​ផលិត​ផល​ទេស​ចរណ៍។ ក្នុង​នោះ​ ផលិត​ផល​ទេស​ចរណ៍​ បែប​ជំ​នឿ​សាសនា​ កំ​ពុង​ទាក់​ទាញ​ភ្ញៀវទេស​ចរ​គ្រប់​ទិស​ទី។

ទីសក្ការបូជាលោក​ង្វៀង​ទ្រុង​ត្រឹក គឺ​ជាទីតាំង​ទេស​ចរណ៍​បែប​ជំនឿ​សាសនា​
មិនអាចចោលរំលងពេលមកកាន់ក្រុងរ៉ាច់យ៉ា។

ទីសក្ការ​បូជា​យិញ​កូវ​ នៅ​ក្រុង​ភូក្វឹក​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរយ៉ាង​ច្រើន​កុះ​ករ។

ទីបញ្ចុះ​សព​អុង​ណាម​ហាយ​ នៅ​ហងសើុង ទាក់​ទាញ​ភ្ញៀវទេស​ចរច្រើន​
កុះ​ករ​ក្នុង​ពិធី​បុណ្យ​ង៉ិន​អុង។

ដោយ​មាន​ទាំង​ព្រៃ​ភ្នំ និង​សមុទ្រ ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្លង​ ផលិត​ផល​ ទេស​ចរណ៍​របស់​ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​លក្ខណៈ​ងាយ​ស្រួល​ទាំង​នេះ។ ពេល​និយាយ​ពី​ខេត្ត​គៀង​យ៉ាង​ ភ្ញៀវ​ទេស​ចរ​តែង​នឹក​ដល់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​ក្រុង​ភូក្វឹក មណ្ឌល​សម្រាក​លម្ហែ​កាយ​ លំ​ដាប់​ផ្កាយ ៥ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ជា​ដើម។ ក្រៅ​ពី​ផលិត​ផល​ទេស​ចរណ៍​លំ​ដាប់​ខ្ពស់​គៀង​យ៉ាង​ក៏​ទាក់​ទាញ​ជា​មួយ​នឹង​ជើង​ទេស​ចរណ៍​សា​មញ្ញៗ​ផង​ដែរ។ តួ​យ៉ាង​ដូច​ងូត​ទឹក​សមុទ្រ​នៅ​បាហង​ដឹម ស្វែង​យល់​កោះ​ហង​សើុង ប្រ​ជុំ​កោះ​ណាម​យូ កោះ​ហាយ​តាក់។ល។ នៅ​គោល​ដៅ​ទាំង​នេះ​ សុទ្ធ​តែ​មាន​ឆ្លង​កាត់​បទ​ពិសោធន៍​មុជ​ទឹក​សមុទ្រ​ទស្សនា​ផ្កា​ថ្ម ស្ទូច​ត្រី​មឹក​នៅ​ពេល​យប់​ និង​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​នៅ​រហោ​ឋាន​ជា​ដើម​។ ងូត​ទឹក​សមុទ្រ ឡើង​ភ្នំ ស្វែង​យល់​ព្រៃ​អ៊ូមិញ​ធឿង។ល។ គឺ​ជា​ផលិត​ផល​ទេស​ចរណ៍​ដែល​បង្កើត​បាន​ជា​រូប​រាង​របស់​ខេត្ត​គៀង​យ៉ាង​ ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​លាន​លើក​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​ច្រើន​ជាង​ទៀត​ រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​មូល​ផ្តុំ​អភិវឌ្ឍ​ទេស​ចរណ៍​បែប​ជំនឿ​សាសនា​ទៀត​ផង។

យោង​តាម​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ ខេត្ត​គៀង​យ៉ាង​ ទូទាំង​ខេត្ត​មាន​កេរ​ដំណែល​ប្រវត្តិ​សាស្រ្ត​វប្ប​ធម៌​ និង​កេរ​ដំណែល​រមណី​ដ្ឋាន​ជាង​ ១៦០ កន្លែង។ល។ កេរ​ដំ​ណែល​នីមួយៗ សុទ្ធ​សឹង​មាន​តម្លៃ​វប្ប​ធម៌​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ដំ​ណើរ​ការ​កកើត​ និង​អភិវឌ្ឍន៍​របស់​តំ​បន់​ដី​ដែល​មាន​លក្ខណៈ​សម្បូរ​បែប​ ដិត​ដាម​ទៅ​ដោយ​ប្រវេ​ណី​របស់​ខេត្ត​គៀង​យ៉ាង។ ព្រោះ​ហេតុ​នោះ​ ផ្នែក​ទេស​ចរណ៍​ខេត្ត​គៀង​យ៉ាង​ មាន​គំ​និត​ថា ឆ្លង​តាម​រយៈ​ការ​រៀប​ចំ​ពិធី​បុណ្យ​និង​ទេស​ចរណ៍​នេះ​ ភ្ញៀវ​ទេស​ចរ​កាន់​តែ​យល់​ច្បាស់​ជាង​ទៀត​អំ​ពី​ប្រ​វេណី​ស្នេ​ហា​ជាតិ​ ការ​ពលីកម្ម​របស់​បុព្វ​បុរស​យើង។ល។ តួ​យ៉ាង​ដូច​ ពិធី​បុណ្យ​ង្វៀង​ទ្រុង​ត្រឹក ឬហៅ​ថា​ពិធី​បុណ្យ​នៅ​ទីសក្ការ​បូជា​លោក​ង្វៀង​ បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៦-២៨ ខែ​ ៨ (ចន្ទ​គតិ​វៀត​ណាម​) រៀង​រាល់​ឆ្នាំ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​ពាន់​លើក​នាក់​នៅ​គ្រប់​ខេត្ត​ ក្រុង​ មក​កាន់​ទីសក្ការ​បូជា​ង្វៀង​ទ្រុង​ត្រឹក នៅ​សង្កាត់​វិញ​ថាញ ក្រុង​រ៉ាច់​យ៉ា ដើម្បី​ធ្វើ​សក្ការ​បូជា​លោក។ ង្វៀង​ទ្រុក​ត្រឹក គឺ​ជា​វីរបុរស​ជាតិ​ ហើយ​ពិធី​បុណ្យ​នៅ​ទីសក្ការ​បូជា​លោក​ង្វៀង​ បាន​ក្លាយ​ជាពិធី​បុណ្យ​ថ្នាក់​ជាតិ​។ នៅ​ក្រុង​ហា​តៀង​ មាន​ទីតាំង​ទេស​ចរណ៍​បែប​ជំនឿ​សាសនា​ជា​ច្រើន​ ដូច​ជា៖ វត្ត​ភូ​យុង វិ​ហារ​ត្រកូល​ម៉ាក​ វត្ត​តៀង​សើុង​ស្ថិត​នៅ​ក្នុង​គុហា។ល។ បាន​ទាក់​ទាញភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ច្រើន​កុះ​ករ។ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​មក​កាន់​ហា​តៀង​ ក្នុង​រង្វង់​ពាក់​កណ្តាល​ខែ​ ២ (ចន្ទ​គតិ​វៀត​ណាម​) រៀង​រាល់​ឆ្នាំ​ នឹង​បាន​ចូល​រួម​ពិធី​បុណ្យកីអៀង​ នៅ​ទី​សក្ការ​បូជា​អា​ទិទេព​ថាញ់​ហ្វាង ដ៏​ឱឡា​រិក​អធិកអធម៕

                                     ហាថាញ-វិមាន​

ចែករំលែកអត្ថបទ