នៅមិនឆ្ងាយប៉ុន្មានពីដីគោក និងមានគ្រប់សព្វកសម្មភាពឆ្លងកាត់បទពិសោធន៍នៃដំណើរកម្សាន្តតាមសមុទ្រ ម៉្លោះហើយ កោះសើុងនៅខេត្តគៀងយ៉ាង គឺជាគោលដៅទេសចរណ៍មួយត្រូវបានភ្ញៀវជាច្រើនជ្រើសរើសមកទស្សនាកម្សាន្ត។
ផ្នូរអ៊ុងណាមហាយ ជាគោលដៅសម្រាប់ភ្ញៀវជាច្រើនពេលមកដល់កោះសើុង។
ឱកាសនេះ សមុទ្រស្ងប់រលក ដូច្នេះភ្ញៀវទេសចរទៅកាន់កោះសើុងច្រើនកុះករ។ បើចង់ទិញសំបុត្រកប៉ាល់ល្បឿនលឿនទៅកោះ ភ្ញៀវទេសចរត្រូវកក់មុន ២ សប្តាហ៍។ ជិះកប៉ាល់ប្រហែលជាង១ម៉ោង គឺទៅដល់ឃុំកោះឡាយ សើុង ស្រុកគៀងហាយ ខេត្តគៀងយ៉ាង។ ឃុំឡាយសើុង ត្រូវបានអ្នកស្រុកនិងភ្ញៀវទេសចរហៅធ្លាប់ថាកោះសើុង។
គយគន់ព្រះអាទិត្យរះនិងងូតទឹកនៅឆ្នេរសមុទ្រដើមឆ័ត្រ។
ជម្រាល ៣ ថ្នាក់ ដើមដូងទេរជាកន្លែងទាក់ទាញភ្ញៀវទេសចរមកថតរូប។
កោះសើុងមានដងផ្លូវកៅស៊ូនិងបេតុងព័ទ្ធជុំវិញ គឺជាជម្រើសដំបូងសម្រាប់អ្នកចូលចិត្តរត់ហាត់ប្រាណ គយគន់ព្រះអាទិត្យរះ។ បងង្វៀងវ៉ាន់ធ្វឹង រួមជាមួយក្រុមមិត្តមកពីក្រុងកឹងធើ រួតរះក្រោកពីព្រលឹម រួមជាមួយនឹងបងហ្វិញខោយ ដែលរស់នៅលើកោះ ចាប់ផ្តើមរត់ហាត់ប្រាណជុំវិញកោះ។ បន្ទាប់ពីរត់បានជាង ១០ គីឡូម៉ែត្រ ក្រុមក៏ទៅដល់ឆ្នេរដើមឆ័ត្រ ដើម្បីគយគន់ព្រះអាទិត្យរះ។ បន្ទាប់មកស្រូតចុះងូតទឹក នៅឆ្នេរដើមឆ័ត្រទឹករាក់តែថ្លាយង់ លោកអ្នកអាចងូតកម្សាន្តតាមចិត្ត។
បន្ទាប់ពីងូតទឹករួច ភ្ញៀវទេសចរបន្តដំណើរទៅកាន់ហាងនៅជុំវិញកំពង់ផែកប៉ាល់ដើម្បីស្រស់ស្រូបអាហារពេលព្រឹក។ ស្នាក់នៅឡាយ សើុង ភ្ញៀវទេសចរគួរភ្លក់មុខម្ហូបចម្អិនពីគ្រឿងសមុទ្រស្រស់ៗតាមចំណង់ចំណូលចិត្ត ដែលកប៉ាល់នេសាទទើបដឹកមកពីសមុទ្រ។ ពេលស្រស់ស្រូបអាហាររួច ភ្ញៀវទេសចរមានជម្រើសជាច្រើន ដើម្បីឱ្យដំណើរកម្សាន្តកាន់តែមានភាពទាក់ទាញ។ ទីមួយ គឺស្វែងយល់ពីម៉ាថៀងឡឹន ជាកំពូលភ្នំមួយខ្ពស់បំផុតក្នុងចំណោមកំពូលភ្នំទាំង ៧ នៅលើកោះ។ ទីពីរគឺចុះទៅសមុទ្រជួលទូកអង្គុយស្ទួចត្រីនិងមុជទឹកមើលផ្កាថ្ម។ នៅលើទូកកប៉ាល់មានលក់ងាវគ្រប់ភេទ បើចង់ហូបភ្ញៀវទេសចរអាចទិញ ហើយពឹងម្ចាស់ទូកជួយចម្អិនតែម្តងក៏បាន។ ក្រោយពីហែលមុជទឹកសមុទ្រហេវហាត់ឡើងមកទទួលទានម្ហូបងាវដុតប្រឡាក់ខ្លាញ់ខ្ទឹម ដាក់បន្ថែមសណ្តែកដីបំពងក្តៅស្រួយគឺឆ្ងាញ់ណាស់។
ចំពោះភ្ញៀវទេសចរចូលចិត្តរស់ក្នុងក្តីស្រមៃ នោះគឺជម្រាល៣ថ្នាក់ ឆ្នេរដើមដូងទេរ។ល។ ជាកន្លែងផ្តិតរូបភាពយ៉ាងស្រស់ស្អាត។ រីឯពេលយប់នៅឆ្នេរដើមឆ័ត្រ ភ្ញៀវទេសចរអាចដុតភ្នក់ភ្លើងជំរំប្រជុំជីវភាពសមូហភាព លេងកម្សាន្តសប្បាយខ្លាំងណាស់។ល។
សកម្មភាពឡើងភ្នំ មុជទឹកសមុទ្រនឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ឆាប់ហេវហត់។ តែកុំបារម្ភ ពីព្រោះមុខម្ហូបដែលចម្អិនពីគ្រឿងសមុទ្រនៅកោះសើុង គឺឈ្ងុយឆ្ងាញ់អត់ទាស់ ហើយតម្លៃក៏គួរសម៕
ហាថាញ-មុនី